programmer life

15 0 0
                                    

ជា programmer ម្នាក់ មាន ទាំងចំណុច វិជ្ជមាននិងអវិជ្ជមានក្នុងជីវិត។
ជីវិតប្រចាំថ្ងៃរបស់ programmer ជាទូទៅចំណាយលើការអានកូដ fixing error និងការសរសេរកូដថ្មីៗ។ ការសរសេរកម្មវិធីគឺជាការងារដែលមានតម្រូវការផ្លូវចិត្តខ្ពស់ព្រោះវាទាមទារការដោះស្រាយបញ្ហាជាប្រចាំ។ បន្ថែមពីលើការងារទាំងនេះ ក៏មានកិច្ចប្រជុំជាមួយអ្នកសរសេរកម្មវិធី និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងគម្រោងផងដែរ។

ខ្ញុំជា programmerម្នាក់ ជីវិតរបស់ខ្ញុំរាល់ថ្ងៃ ក្រៅពីអង្គុយ មុខ computer writing code
ត្រូវប្រឈមមុខនឹងរយៈពេលជាច្រើនម៉ោង ពេលវេលាកំណត់មិនទៀងទាត់ និងពេលវេលាកំណត់ដ៏តឹងតែងសម្រាប់គម្រោងគេប្រឈមនឹងភាពតានតឹងខ្ពស់ ។ ស្ដាប់ទៅវាពិតជាពិបាកណាស់ តែចំពោះចិត្តដែលស្រលាញ់ជំនាញ មួយនេះ ទៅពិបាកយ៉ាងណាក៏ខ្ញុំត្រូវឆ្លងកាត់ វាអោយបាន។
ខ្ញុំក៏មិនធ្វើអោយខ្លួនឯងស្មុគទៅតាម វាទេ ។ នៅពេលstress ម្ដងៗ ខ្ញុំក៏ relax ដូចជាចេញក្រៅ ស្រូបខ្យល់អាកាស ស្ដាប់ចម្រៀង មើល kpop អាន ប្រលោមលោកនិង ចំណាយពេលជាមួយមិត្ត ជាដើម។

ចំពោះស្នេហាចំពោះខ្ញុំតើវាជាអ្វី?

ស្នេហាគឺជាការចង់ដឹង។ វាជាការគិតរបស់ខ្ញុំ កន្លងមក ហើយ ក៏ធ្លាប់ឆ្លងកាត់គេបោកផងដែរ🤣
នៅពេលរៀនឆ្នាំទី២ ខ្ញុំដើរ ក្រាស់គេ ពេញហ្នឹងអ្នកណាស្អាត ក្រាស់ អ្នកហ្នឹង តែខ្ញុំបាន crush លើមនុស្ស ម្នាក់គេជាមនុស្សម្នាក់ដែលជាសុភាពបុរស សង្ហា បែប oppa oppa ត្រូវ type តែម្ដង ហើយថែមទាំងរៀនពូកែទៀតផង ពួកយើង ជា classmates គេជួយបង្រៀនខ្ញុំ គេតែងយកចិត្តទុកដាក់លើខ្ញុំ មកយកខ្ញុំទៅសាលា ទិញអី អោយខ្ញុំញ៉ាំ តាម care គ្រប់ពេលវេលា ដូចជាសង្សាធ្វើអោយខ្ញុំកាន់តែគិតថាគេកាន់តែល្អគ្រប់យ៉ាង ភាពស្និទ្ធស្នាលបែបនេះសូម្បីតែមិត្តរួមថ្នាក់ខ្ញុំក៏គិតថាពួកយើងជាសង្សា ដែរ។ កាលនោះខ្ញុំមិនសូវយកចិត្តទុកដាក់លើការសិក្សាប៉ុន្មានទេរាល់ថ្ងៃទៅរៀនអោយតែបានទៅប៉ុន្នឹង ឯង អាចនិយាយថាទៅរៀនដើម្បីឃើញមុខគេយ៉ាងចឹង ។
ដូចដែលគេនិយាយអញ្ចឹង អ្វីក៏បាន តែដំបូង រយៈពេលប៉ុន្មានខែ ការតាម care គ្រប់ពេលរបស់ក៏លែងមាន គេប្រែ លែងមានពេលអោយខ្ញុំ ប៉ុន្តែខ្ញុំតែងតែគិតថាគេ រវល់ រៀន ប៉ុន្នឹង ព្រោះតែជិតប្រលងខ្ញុំតែងតែគិត រហូត ដល់ថ្ងៃមួយខ្ញុំដឹងថា ការពិតការលែងយកចិត្តទុកដាក់របស់គេ មិនមែនមកពីគេរវល់រៀនទេការពិត គេបានត្រូវគ្នាជាមួយសង្សា របស់គេវិញ កន្លងមក គេធ្វើដាក់ខ្ញុំ គ្រាន់តែជា ពេលដែលគេឈ្លោះគ្នាជាមួយសង្សាគេប៉ុន្នោះ។
ខ្ញុំបានឃើញគេផុស ហើយ mention គ្នា ពេលខ្ញុំចូលមើលក្នុង accountសង្សា គេទើបដឹងថាពួកគេជាសង្សារគ្នា យូរមកហើយ។វាធ្វើអោយខ្ញុំ ដឹងខ្ញុំត្រូវគេបោកហើយ កន្លងមកធ្វើជាកង់សាគួរទាំងមិនដឹងខ្លួន។
បន្ទាប់មកខ្ញុំក៏ធ្វើធម្មតា និយាយគ្នាធម្មតា តែខ្ញុំចាប់ផ្តើម រក្សាគម្លាត ត្រឡប់មកខំរៀន លែងយកពេលមានប្រយោជន៍ជាមកគិតពីគេ ខំរៀនដើម្បីខ្លួនឯង ឈប់ crushគេ ក៏ចាប់ផ្ដើម crush អ្នកផ្សេងទៀតហើយក៏គិតថាការនុងគិតអីទៅcrush ម្នាក់ហ្នឹងមុខចឹងសោះ ក្នុងភ្នែកខ្ញុំគេក៏លែងស្អាត មិនគួរណាអោយគេបោកបានសោះ។

មក ពេលបច្ចុប្បន្នវិញជីវិតក៏មិនសូវមានពេលទំនេរដូចមុន ព្រោះតែរវល់អី ខិតខំធ្វើការ រកលុយ ដើម្បីទិញអ្វីដែលយើងស្រលាញ់ ជាមនុស្សឯករាជ្យ ។
ពេលខ្លះក៏ stress នឹងការងារ ក៏ relax ខ្លះ តែភាពពិបាកនេះហើយមកអោយយើងជោគជ័យ ទម្រាំមកដល់ពេលក៏ត្រូវឆ្លងកាត់ assignment ការដាច់យប់ច្រើនដែរ។
អ្វីៗមិនមែនបានមកស្រួលទេបើមិនឆ្លងកាត់ការពិបាកនោះ។

ខំរៀន។







Programmer Life Where stories live. Discover now