ភាគទី៣៣ : មិនពិតទេ

2.2K 133 2
                                    

🍂Night club

     ភ្លើងពណ៌ចម្រុះរត់ប្រដេញគ្នាចុះឡើងមៅក្នុងរាត្រីល្បីមួយកន្លែង មនុស្សគ្រប់គ្នាដែលនៅទីនោះនាំគ្នារាំញាក់កន្ត្រាក់អារម្មណ៍ទៅតាមបទភ្លេងសប្បាយភ្លេចអស់ទុកកង្វល់នៅឡើយតែនាយកម្លោះឯកាម្នាក់ឯងខាងនេះ អង្គុយអកស្រាអស់ពីមួយកែវចូលមួយកែវហាក់មិនខ្វល់អ្វី ។

   "  យើងគ្មានប្អូនប្រុសដែលឥតប្រយោជន៍ដូចជាឯងនោះទេ! ធ្វើខ្លួនបែបនេះហើយទើបបានជាអ្នកម៉ាក់មិនចូលចិត្តឯង... "

    ខ្ចាយ!!!

     « ពុទ្ធោរអ្ហឺយ!! » ជុងវីនក្រវែងកែវស្រាចោលទៅបែកខ្ចាយ ពេលដែលនឹកគិតដល់ពាក្យសម្ដីរបស់ជុងហ្គុកបងប្រុសរប់គេគិតៗទៅពាក្យសម្ដីដែលគេនិយាយនោះក៏ត្រូវម្យ៉ាងដែរ អាចធ្វើអោយគេនេះនឹកឃើញហើយក៏ចេះឈឺក្បាលបានតែម្ដង បងប្រុសគេនិយាយមិនខុសនោះទេ រាល់ថ្ងៃនេះគេឥតប្រយោជន៍មិនដែលធ្វើស្អីនោះទេ គិតតែពីដើរលេងសុីផឹកសប្បាយហ៊ឺរហារអីបែបនេះគ្មានគិតអ្វីទាំងអស់

    « យ៉ាងមិចទៀតហើយអាវីន ទៅមួរម៉ៅស្អីមកពីណាវ៉ើយ? » មិត្តរបស់នាយដើរមកទះស្មាគេពីក្រោយគិតថាចង់ពញ្ញាក់គេលេងបន្តិច ប៉ុន្តែនាយមិនខ្វល់ភ្ញាក់គិតតែពីអង្គុយធ្មឹងដូចរូបចម្លាក់

     « អាទន្សាយព្រៃនោះវាស្ដីអោយយើងណ៎ាស! »
     « ស្អីវ៉ើយ!! ឥឡូវនេះចេះឈឺនិងពាក្យបងប្រុសស្ដីអោយដែរ ហ្ហេសនៀកហ៎ាសអាវីន យើងយល់សប្ដិទេដឹង » គេចង់អស់សំណើចបន្តិចអីបន្តិចនឹងនឹកគិតមិនដល់ថាតាមពិតដែលគេនៅអង្គុយស្ងៀមធ្មឹងដូចរូបចម្លាក់នេះដោយសារតែមកឈឺចាប់និងសម្ដីបងប្រុសខ្លួនឯង ពីមុនគេមិនដែលអញ្ចឹងទេ ទោះចង់ជុង
ហ្គុកនាយស្ដីវ៉ៃគេយ៉ាងមិចទៀតក៏នាយមិនខ្ចីឈឺដែរ តែហេតុអីលើកនេះវាដូចជាចម្លែកម្លេះ ?

    « មិនមែនតែវាទេ តែអា...គឺអាក្មេងពីម្សិលម្ងៃនោះម្នាក់ទៀត » 
    « អាក្មេងពីម្សិលម្ងៃ? អ្នកណាទៅវ៉ើយ? »
    « គឺប្រុសរបស់វានិងហើយ!! »
    « ស្អីអានេះ! បងឯងមានប្រុស? ហើយឯងដណ្ដើមមិនឈ្នះក៏មកឈឺចិត្តហើយមកអង្គុយខឹងគាត់បែបនេះអញ្ចឹងហ្ហេស? »

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now