《អាពាហ៍ពិពាហ៍ដែលគ្មានកូនក្រមុំរឺ?》បុរសដែលស្លៀកសំលៀកបំពាក់កូនកំលោះ បុរសដែលមានកែវ ភ្នែកមុតស្រួចពណ៌ខ្មៅភ្លឺមានអំណាច ចិញ្ចើមក្រាស់ ច្រមុះស្រួច បបូរមាត់ទាក់ទាញ រាងខ្ពស់ស្រឡះ គោះតុលឺសូវប៉ាំងពេលលឺដំណឹងថាកូនក្រមុំត្រូវបានរត់ចោលរោងការ
《បាទទាន》កូនចៅគេតប
《ចង្រៃយ៍! មិចក៏មានរឿងនេះកើតឡើង》អ្នកណាមិនស្គាល់ ជុន ជុងហ្គុគ ម្ចាស់កោះចិញ្ចឹមគុជខ្យងប្រចាំប្រទេស បើលិចលឺថាស្រីដែលជាអនាគតប្រពន្ធរត់ ចោលទាំងពិធីមិនទាន់ចាប់ផ្តើម តើអោយគេយកមុខទៅទុកឯណាទៅ
《ធ្វើយ៉ាងមិចទៅទាន?》
《រំសាយពិធីទៅ》មុខកូនកំលោះឡើងមាំចេញបញ្ហាយ៉ាងច្បាស់ៗ ទោះត្រូវខូចឈ្មោះតែគ្មានវិធីផ្សេងទៀតនោះទេ
《បាទទាន》អ្នកជំនិតទទួលបញ្ជារួចចេញទៅចាត់ការយ៉ាងលឿន
《នាងត្រូវទទួលខុសត្រូវនូវអ្វីដែលបងស្រីរបស់ឯងធ្វើនូវថ្ងៃនេះ》 គេគិតទាំងកំហឹងរួចដើរចេញពីបន្ទប់កូនកំលោះសំដៅទៅបន្ទប់មួយទៀតដែលនៅក្បែរនោះវាជាបន្ទប់ផ្លាស់សំលៀកបំពាក់របស់កូនក្រមុំ។ នៅខាងក្នុងមានក្មេងស្រីតូចល្អិតមុខមាត់ស្អាត គួរអោយស្រឡាញ់បបូរមាត់តូចស្តើងក្រហមព្រឿងៗ ដែលដើរទៅមកទៅវិញម្នាក់ឯងដោយទឹកមុខតានតឹងលាយឡំនឹងក្តីបារម្ភ
បាំង....បាំង ទ្វាបន្ទប់ត្រឹមបើកដោយកំលាំងធាក់របស់អ្នកខាងក្រៅ
《លោក....លោក...ជុងហ្គុគ ឃើញបងស្រីខ្ញុំហើយរឺនៅ?》ថេយ៉ុង រត់ទៅក្បែរគេហើយក៏សួរពេលឃើញគេដើរចូលមក
《កុំមកសួរយើងបងស្រីនាងហ៊ានណាស់ ដែលរត់ចោលរងការបែបនេះ នាងដឹងទេថាយើងខូចខាតកម្រិតណា នាងត្រូវសងមកយើងវិញទាំងលុយទាំងកត្តិយស》 ជុងហ្គុគ ស្រវ៉ាប់ចាប់ដៃ ថេយ៍ ច្របាច់គ្មានសំចៃកំលាំងរហូតរាងតូចតែមួយនោះចង់រលើងរលោងទឹកភ្នែកព្រោះឈឺ
《ខ្ញុំ....ខ្ញុំទៅរកបងស្រី...ឥឡូវនេះ》ថេយ៍ ចាប់ដៃគេបេះចេញតិចៗសង្ឃឹមថាគេព្រមលែងតែកាន់តែបែរជាទទួលការចុកចាប់លើសដើម ព្រោះគេកាន់តែច្របាច់ខ្លាំងទៅៗ