ភាគទី25:ពាក្យសន្យា

4.5K 306 34
                                    

តាមពិតទៅហ្វេរិចមិនបានខុសកាលដែលមានអារម្មណ៍តូចចិត្តនឹងឪពុក តើមាននរណាអាចទទួលយកបានក្រោយដឹងថាឪពុកមានទំនាក់ទំនងស្នេហាជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនបានទៅ? យ៉ាងណាក៏វាមិនអាចកាត់ក្ដីស្រឡាញ់ចេញពីឪពុកនិងកូនបានដែរគ្រាន់តែអាស្រ័យលើពេលវេលាប៉ុណ្ណោះ។

ងាកមកមើលស៊ូប៊ីនវិញគេតាមរកជុងហ្គុកស្ទើរពេញមន្ទីរពេទ្យនៅតែរកមិនឃើញដដែលរហូតគេមានអារម្មណ៍ថាភ័យ ភ័យខ្លាចជុងហ្គុកចាកចេញដោយមិនលានេះជាអ្វីដែលគេខ្លាចបំផុតក្នុងឆាកជីវិត។

"លោកចន ជាមនុស្សឯកោណាស់"

"គាត់ចាស់ហើយមនុស្សម្នាក់មានដប់ឆ្នាំប៉ុន្មានដងទៅ?មានឱកាសម្ដេចមិនស្រវាចាប់?"

ពាក្យសម្ដីយ៉ុងជុននៅលាន់រងំពេញត្រចៀកគេនៅឡើយអារម្មណ៍ភ័យខ្លាចបាត់បង់ដែលគេមិនធ្លាប់ស្គាល់ពេលនេះកំពុងតែដុតកម្លោចគេរហូតតាំងស្មារតីលែងបាន។

"ហ្ហឹក!! បា៉នៅឯណាប៉ាកុំទៅចោលខ្ញុំឲសោះណាប៉ា!!"ពេលនេះគេឆ្កួតហើយគេឆ្កួតព្រោះតែខ្លាចបាត់បង់ជុងហ្គុករហូតតាំងសតិលែងបានលុតជង្គង់ស្រែកហៅឈ្មោះរាងក្រាស់ដែលជាឪពុកមិនឈប់ឈរ។

"អេ!!ធ្វើស្អី?'នាយតូចយ៉ុងជុនចូលមកមើលស៊ូប៊ីនដែលកំពុងយំបោកខ្លួនដូចមនុស្សឆ្កួតនោះក្រែងគេដេញឲទៅរកលោកចនមិនចឹង?ហើយមកយំអីនៅត្រង់នេះ??

"ហ្ហឹកៗបា៉របស់យើងទៅចោលយើងហើយហ្ហឹកៗ"គេយំរៀបរាប់ប្រាប់នាយតូចទាំងទឹកភ្នែកមករហាមធ្វើឲអ្នកដែលស្ដាប់ឮឯណោះហួសចិត្តរកនិយាយអ្វីមិនចង់បាន

"ឯងនិយាយស្អីទៅចោលអ្នកណា?'

"ប៉ាយើងទៅចោលយើងហើយឯងស្ដាប់ឮទេ?"គេអង្រួនខ្លួនយ៉ុងជុនខ្លាំងៗខំជំទាលឲឮហើយហ្នឹងនៅមកសួរទៀត?

"ហ៉ើយ!!អាល្ងង់ប៉ាឯងនៅជាមួយបងថេយ៉ុងឯក្រោយសួនច្បារមន្ទីរពេទ្យឯណោះហើយឯងមកនិយាយថាCEOចនទៅចោលបានយ៉ាងមិចថ្ងៃក្រោយឲចេះរកសព្វកន្លែងសិនទៅយើងនេះខំតែភ័យជាមួយឯង"

"បានន័យថាប៉ាយើងនៅជាមួយបងឯង?មិនមែនរត់ចោលយើងទេឬ?"

"អឺ!!មិនដែលឃើញមនុស្សល្ងង់ដូចឯងទេសមតែហៅអាមោកទេតើ"

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ