ភាគទី៣៤ : ល្បិចកលពិសពុល

2.2K 127 2
                                    


     « មិនពិតលោកកុហក់ ជុងហ្គុកគ្មានថ្ងៃធ្វើបែបនេះនោះទេ ខ្ញុំគ្មានថ្ងៃជឿលោកនោះឡើយ លោកមូលបង្កាច់គាត់ អ្ហឹក! ចេញទៅ!! » ដៃទាំងគូរព្យាយាមរុញច្រានទ្រូងនាងអោយចេញប៉ុន្តែកម្លាំងរបស់គេមិនអាចយកឈ្នះកម្លោះមាឌធំដូចជានាយបានឡើយ ជុងវីនចាប់ដៃស្រឡូនជាប់ភ្ញោចស្នាមញញឹមចុងមាត់ គិតទៅថាគេត្រឹមតែជាអូនេហ្កាទន់ខ្សោយម្នាក់តើអាចទៅធ្វើអីអាល់ហ្វាដូចជានាយបានទៅ? គ្រាន់តែថាអូមេហ្កាតូចម្នាក់នេះគឺមិនមែនសម្រាប់រូបនាយនោះឡើយ

     « វាល្អសម្រាប់ឯងដល់ថ្នាក់នេះហ្ហេស! ហឺម?!! » ជុងវីនក្រហឹមបន្តិច ពេលដែលនាយឱនមុខទៅជិតខ្លួនតូចល្អិតនេះ ក្លិនខ្លួនក្រអូបស្រទន់របស់គេក៏សាយភាយចូលពេញៗច្រមុះរបស់នាយ នេះជាលើកទីមួយហើយ នាយមិនដែលទទួលបានអារម្មណ៍អីដូចពេលនេះនោះទេ ក្លិននេះវាស្រស់ស្រាយហើយក៏ទាក់ទាញ អញ្ចឹងតើស៎បានជាជុងហ្គុកនាយដូចជាហួងហែងក្មេងម្នាក់នេះទុកអីសម្បើមណាស់

     « រាងកាយរបស់ខ្ញុំជារបស់គាត់ហើយ គាត់ជាម្ចាស់ជីវិតរបស់ខ្ញុំ គាត់បានផ្ដល់វាអោយខ្ញុំហើយ » ថេយ៉ុងបន្តឹងសម្លេងខ្លួនបន្តិចរួចលើកដៃទាញសំយេសអាវគេចុះបង្ហាញពីស្នាមមួយនោះដែលជុងហ្គុកបន្សល់ទុកអោយគេ បង្ហាញទៅអោយជុងវីននាយបានឃើញហើយនិងដឹងថាគេគឺជារបស់ជុងហ្គុកហើយក៏ជារបស់នាយតែម្នាក់ប៉ុណ្ណោះ ដូច្នេះថេយ៉ុងគេមិនអាចទៅមានទំនាកឮទំនងរឺមានសម្ព័ន្ធនេត្រីភាពជាមួយអាល់ហ្វារឺអ្នកដទៃណាម្នាក់បានឡើយ គឺមិនអាចជាដាច់ខាត

     « វាធ្វើបែបនេះ ដូចជាកំពុងធ្វើបាបឯងច្បាស់ណាស់ » ជុងវីន នាយរាងភ្ញាក់ផ្អើលបន្តិចពេលដែលបានឃើញស្នាមនោះ ក៏មានអារម្មណ៍ថាហាក់ដូចជាអាណិតក្មេងម្នាក់នេះបន្តិច ជុងហ្គុកនាយធ្វើបែបនេះក៏ដូចជាបានឃុំទុកនូវជីវិតរបស់គេមិនអោយទៅណាអញ្ចឹង! ចុះបើថ្ងៃណាមួយនាយបែកចិត្តពីគេទៅរកអ្នកផ្សេងនោះ ហើយចុះក្មេងម្នាក់នេះមិនទាល់ច្រកទៅហើយទេហ្ហេស? ព្រោះតែគេមិនអាចទៅរកអាល់ហ្វាណាម្នាក់បានទៀតនោះទេ

     « ជីវិតខ្ញុំ រាងកាយរបស់ខ្ញុំលោកមិនចាំបាច់មកចេះដឹងនោះទេ ខ្ញុំស្រលាញ់គាត់ ស្រលាញ់ហើយក៏គ្មានថ្ងៃនិងឈប់ស្រលាញ់គាត់នោះដែរ » ឆ្លៀតឱកាសដែលនាយភ្លេចខ្លួន ថេយ៉ុងក៏រុញច្រានទ្រូងនាយចេញរួចទាញអាវរបស់គេឡើងបិទជិតវិញមុននិងប្រញ៉ាប់ដើរចេញទៅយ៉ាងរហ័សខ្លាចថានាយអាចនិងប្ដូរចិត្តហើយមកធ្វើអ្វីផ្ដេសផ្ដាស់ដាក់គេម្ដងទៀត

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ