ភាគទី26:ធ្វើម្ហូបឲប្រពន្ធ

4.7K 301 16
                                    

    ងាកមកមើលហ្វេរិចវិញគេមិនបានត្រឡប់មកមន្ទីរពេទ្យដើម្បីទទួលថេយ៉ុងត្រឡប់ទៅផ្ទះនៅឯចម្ការវិញនោះទេនាយមកសង្ងំកើតទុក្ខនៅជើងភ្នំស្ងប់ស្ងាត់តែម្នាក់ឯង។រឿងខ្លះមិនអាចនិយាយមិនអាចដោះស្រាយបានមានតែគេចវេសមួយរយៈសិនខណៈនាយលែងមានអារម្មណ៍ចង់ដឹងចង់ឮឬសូម្បីតែប្រឈមនឹងមនុស្សគ្រប់គ្នាជាពិសេសគឺជុងហ្គុក។

    រីឯលោកយាយគីមឆយក៏បានដឹងនូវរឿងរ៉ាវគ្រប់យ៉ាងដូចគ្នាប៉ុន្តែក្នុងចិត្តលោកយាយសប្បាយចិត្តពន់ពេកព្រោះតែគាត់ស្រឡាញ់ពេញចិត្តជុងហ្គុកហើយថែមទាំងមានបំណងចង់បាននាយមកធ្វើជាចៅប្រសារថែមទៀតតើគាត់គួរតែរីករាយទេសាកគិតមើលទៅ??

     ៚ផ្ទះលោកយាយគីមឆយ៚

   "អើៗលើកដាក់ទីនោះហើយចំណែកវាលីនោះសុ៊នយ៉ាយកទៅបន្ទប់ចៅថេយ៍ចុះនៅមានទៀតវ៉ាលីCEOចន អ្ហា..មិនមែនទេវាលីចៅប្រសារក៏យកទៅដាក់បន្ទប់ចៅថេយ៍ដែលទៅណានាងស៊ុនយ៉ា"

   "ចា៎លោកស្រី"

   "លោកប្ដីផ្ទះអូន?"ថេយ៉ុងងាកមកសួររាងក្រាស់ដែលនៅខាងស្ដាំដៃហាក់មិនទម្លាប់នឹងបរិយាកាសអីបែបនឹងវាដូចមានរូបភាពស្រមោលអតីតកាលព្រាលៗដែលគេធ្លាប់បានប្រទះរួចមកហើយតែព្យាយាមយ៉ាងណាក៏នឹកមិនឃើញសោះ

    "ទីនេះជាផ្ទះអូនហើយមកពីអូនបាត់ការចងចាំដូចបងនិយាយអញ្ចឹងទើបអូនមិនចាំគ្រប់យ៉ាងសូម្បីទីនេះ"ស្របសម្ដីនាយក៏អង្អែលក្បាលថេយ៉ុងថើៗមិនចង់ឲនាយតូចគិតច្រើនបន្តទៀត

   "អូ!!ចៅប្រសារឃ្លានឬនៅ?"ឮតែពាក្យចៅប្រសារភ្លាមជុងហ្គុកងាកមករករាងចំណាស់ស្ទើរគ្រិច.ក

    "អឺ...បាទតិចតួចទេលោកយាយថេយ៍អូនឃ្លានទេ?"

   "អូនឃ្លានណាស់លោកប្ដីឃ្លានខ្លាំងទៀតផង"ថេយ៍បួញមាត់បញ្ចេញរឹកពារក្រមិចក្រមើមចេញមកអង្អែលក្បាលពោះរាបស្មើឲជុងហ្គុកបានដឹងថាឥលូវនេះគេឃ្លានខ្លាំងប៉ុណ្ណា

   "អញ្ចឹងចាំបងជាអ្នកធ្វើម្ហូបឲអូនញ៉ាំ"

    "ចៅប្រសារអាចធ្វើបានដែរឬ?ចាំយាយនិងយ៉ុងជុនជាអ្នកចាត់ចែងវិញកុំឲលំបាកអី"គាត់និយាយបែបនេះព្រោះគិតថាជុងហ្គុកជាមនុស្សប្រុសថែមទាំងជាអ្នកមានរស់នៅស្រណុកសុខស្រួលការងារបែបនេះប្រហែលជាមិនអាចធ្វើបានទេ

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ