ភាគទី៣៥ : ថ្នាំសម្រើប🔞

2.7K 145 1
                                    

Warning១៨+

     ជុងហ្គុកមានអារម្មណ៍ក្រហល់ក្រហាយនៅក្នុងខ្លួន បញ្ជាក់បានថាថ្នាំនោះកំពុងតែបញ្ចេញប្រសិទ្ធិភាពលើនាយហើយ ដៃមាំកាន់សង្កត់ក្រដាសឯកសាស្ទើររហែកជាពីរ នាយក្រវីក្បាលច្រើនដងដើម្បីដាស់ស្មារតីនិងប្រឹងទប់អារម្មណ៍និងផ្ដោតលើឯកសារនោះដោយញើសចាប់ផ្ដើមហូរតក់ៗដូចទឹកភ្លៀង ។

    « អឺ! ហឹស!! »
    « លោកប្រធានកើតអីដែរទេច៎ា? » ឃើញអាការ:នាយទៅជាបែបនេះនាងក៏ធ្វើជាសួរទាំងដែលដឹងចម្លើយហើយ នាងក្រមុំពឹសពុលដើរចូលទៅជិតនាយប្រឹងទាញសំយេសអាវចុះនិងសំពត់ខ្លីរបស់នាងឡើងហួសភ្លៅជ្រៅទៅៗបង្ហាញភ្នែកជុងហ្គុកអោយនាយទ្រាំមិនបាននិងចាត់ការមកលើនាង

    
    ខ្ចាយ!!!

     « អឹស៎! នាងធ្វើស្អី? នាងដាក់ស្អីអោយយើងផឹក » ជុងហ្គុកស្រាប់តែគំហ៊កឡើងក្រវាសកែវកាហ្វេនោះធ្លាក់ទៅលើឥដ្ឋបែកខ្ចាត់ខ្ចាយខ្លួនប្រឹងទប់លំនឹងនិងស្មាតី ត្រូវអោយមកងាកឃើញនាងក្នុងសភាពបែបនេះទៀតនាយក៏រឹតតែត្រូវតាំងស្មារតីអោយបាន

     « ធ្វើ? ខ្ញុំបានធ្វើអីទៅលោកប្រធាន?? »
     « កុំមកធ្វើពើណ៎ាស នាង...អឹស៎នាង...ស្រីពឹសពុល »

     « អូហ៎!  មែនហើយខ្ញុំភ្លេចទៅ អញ្ចឹងចាំស្ដាប់ ខ្ញុំបានដាក់ថ្នាំអោយលោកប្រធាន ចុះយ៉ាងមិច? ពេលនេះគ្មានអ្នកណាជួយលោកប្រធានបានទេក្រៅពីខ្ញុំតែម្នាក់ប៉ុណ្ណោះហ្ហឹស! » ជីអាស្រីពឹសពុលដើរក្រវែលៗនាយ ស្រីឥតកេរ្ត៍ខ្មាស់ស្រាប់តែប្រហ៊ឺនលើកដៃនាងទៅបបោសអង្អែលលើកាយនាយជាមនុស្សប្រុស ប្រឹងប៉ះពាល់លួងលោមនាយអោយធ្លាក់ក្នុងអន្ទាក់ មិនជឿទេថាល្បិចស្រីដូចជានាងនិងមិនអាចទាក់ចិត្តរឺពង្វក់នាយមិនបាននោះ ពេលនេះគឺចប់ហើយ បើនាយនៅបដិសេដទៀតនាយច្បាស់ជាវេទនាមិនខាននោះទេ
****

    « អាយយ៎ទេ!!! » ថេយ៉ុងភ្ញាក់ឡើងក្រញែងខ្លួនប្រឹងស្ទើរដាច់ដង្ហើម គេស្រែកឡើងដោយសារតែគេបានយល់សប្ដិឃើញរឿងមិនល្អដែលបានកើតឡើងទៅលើជុងហ្គុក

    « ម៉េចក៏ទៅជាបែបនេះ? ហ្ហឹក! ហេតុអីក៏បងធ្វើបែបនេះជុងហ្គុកហ្ហឹកៗ!! » គេស្រាប់តែកើតអារម្មណ៍ភ័យខ្លាចឡើងមក ទាំងភ្លេចខ្លួនថានេះគ្រាន់តែជាការយល់សប្ដិរបស់គេតែប៉ុណ្ណោះ គេគេងលក់តាំងពីថ្ងៃមកឯណោះដោយសារតែរងចាំនាយយូរពេកមិនឃើញនាយមក ហើយនៅមកយល់សប្ដិឃើញរឿងឆ្កួតឡប់អីបែបនេះទៀត ពិតជាផ្ដេសផ្ដាស់មែនហើយ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Où les histoires vivent. Découvrez maintenant