🔥អូនជារបស់បង🔥

956 19 3
                                    

ភាគទី១៖ ត្រូវទន្ទេញពាក្យថាអូនជារបស់បង!
[y/n=your name]
_
ថ្ងៃអាទិត្យគឺជាថ្ងៃដែលមនុស្សគ្រប់គ្នាមានពេលវេលាអាចសម្រាកនឹងធ្វើដំណើរកម្សាន្ដតាមចិត្តចង់របស់ពួកគេ ឯគូរស្នេហ៍មួយគូរនេះវិញក៏ដូចគ្នា HyunjinនឹងY/Nពួកគេទាំងពីរបបួលគ្នាចេញទៅក្រៅស្រូបខ្យល់អាកាសក៏ដូចជាញុំាអាហារពេលល្ងាចជាមួយគ្នាដូចទម្លាប់តែមិនទាន់នឹងបានដើរលេងសប្បាយអស់ចិត្តផងក៏ស្រាប់តែមានរឿងរអាក់រអួលបន្ដិចទើបធ្វើអោយពួកគេមើលមុខគ្នាមិនចំហើយត្រូវត្រឡប់មកផ្ទះវិញទាំងមុខម្នាក់ៗឡើងស្មើធេងតែម្ដង ។
ផាំង...
សម្លេងបិទទ្វារខនដូមួយទំហឹងសឹងតែបាក់ដោយសារតែកម្លាំងដៃអ្នកកម្លោះរាងខ្ពស់ ក្រោយពីគេអូសដៃy/nចូលក្នុងហើយ ។
« លែងដៃ! » y/nនិយាយទាំងមុខស្មើហើយក៏ព្យាយាមក្រលាស់ដៃចេញពីការចាប់ណែនរបស់Hyunjinតែនាយកម្លោះមិនព្រលែងហើយបន្ដអូសនាងទៅអង្គុយនៅតុដើម្បីនិយាយគ្នា ។
« អូនក៏ដឹងថាបងមិនចូលចិត្តវាហើយប្រច័ណ្ឌច្រើនហេតុអីជួបវាអូនទៅញញឹមសួរនាំដាក់វាធ្វើអី? » មកដល់តុភ្លាមHyunjinក៏បោះប្រយោគដែលគេចង់និយាយនោះទៅកាន់នាងមូលហេតុដែលមិនបានទៅដើរលេងអោយសប្បាយនោះក៏ដោយសារតែhyunjinនេះឯង ។
« មនុស្សស្គាល់គ្នាចង់អោយឃើញមុខគ្នាហើយសម្លក់មែនទេ?បងយល់ពីអូនខ្លះបានទេគ្រាន់តែអ្នកស្គាល់គ្នាទេតើហេតុអ្វីបានតឹងតែងម្ល៉េះ? » ចង់ទៅដើរលេងអោយសប្បាយព្រោះមួយថ្ងៃៗធ្វើការហត់អស់ទាំងកម្លាំងកាយនឹងកម្លាំងចិត្តចង់កាត់ស្រ្ដេសខ្លះតែបែបជាមកត្រូវស្រ្ដេសលើកជាការ៉េទៅវិញ គេនេះប្រច័ណ្ឌៗៗមិនថាអ្នកណាក៏គេប្រច័ណ្ឌដែលបើបែបនេះតើអោយនាងទៅមានទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមយ៉ាងមិចទៅ?
« បងប្រាប់ហើយថាបងមិនចូលចិត្តអាJakeទេអូនយល់ទេ? ហើយអូនក៏មិនមែនមិនដឹងដែលថាវាគិតអ្វីមកលើអូន » y/nដកដង្ហើមធំទាំងតឹងទ្រូងមិនដឹងថាត្រូវនិយាយអ្វីជាមួយគេទៀតទេតើគេខ្លាចអីណាស់ណាក្រែងនាងជាសង្សាររបស់គេហើយតើ!
« គេមិនដូចជាអ្វីដែលបងគិតរហូតនោះទេ អ្នកណាក៏បងនិយាយអញ្ចឹងដែល! អ្នកនោះក៏ចឹងអ្នកនេះក៏ចឹង មួយថ្ងៃៗគិតតែពីប្រច័ណ្ឌៗបងមិនហត់ខ្លះទេមែនទេhyunjin? » y/nអង្គុយនឹងកៅអីលែងជាប់នាងក៏ក្រោកឈរស្រែកសួរទៅកាន់hyunjinវិញទាំងខឹង hyunjinងើយសម្លឹងមុខនាងទាំងស្មើធេងតែក៏មិនតបអ្វីតទៅទៀតដោយប្ដូរមកជាធ្វើចុចទូរស័ព្ទជំនួសវិញ តែក្នុងចិត្តកំពុងពុះកញ្ច្រោលនឹងពាក្យសម្ដីរបស់នាង ។
តើនាងមិនដឹងពិតមែនឬថាគេបែបនេះក៏ដោយសារអ្វី? ដោយសារតែគេស្រឡាញ់នាងនោះអី? ដោយសារតែស្រឡាញ់នេះហើយទើបធ្វើអោយគេខ្លាច ខ្លាចបាត់បង់នាងខ្លាចនាងបានទៅអ្នកដទៃគ្រាន់តែការស្រឡាញ់របស់គេវាលើសលប់ងប់ងល់ខ្លាំងពេក ។
« បែកគ្នាទៅ! » ដោយមិនឃើញពីសកម្មភាពរបស់នាយកម្លោះ y/nក៏បោះពាក្យបែកដាក់គេព្រោះនាងហត់ណាស់នាងក៏ចង់មានសេរីភាពដែរ នាងនិយាយបែបនេះហើយក៏មិនទទួលបានreactionអ្វីទាំងអស់ពីhyunjinដែរគេធ្វើជាអង្គុយចុចទូរស័ព្ទធម្មតាតែដូចបានប្រាប់អញ្ចឹងក្នុងចិត្តគេកំពុងតែពុះដល់បូកអាណនឯណោះ ។
« ខ្ញុំនិយាយថាបែកគ្នាទៅបងស្ដាប់បានទេ?! » y/nស្រែកម្ដងទៀតខ្លាំងៗដើម្បីដាស់អារម្មណ៍អ្នកនៅចំពោះមុខនោះអោយឆ្លើយតបមកកាន់នាងវិញ ហើយម្ដងនេះhyunjinក៏មានសកម្មភាពពិតមែនព្រោះតែការប្ដូរសព្វនាមពីអូនមកខ្ញុំរបស់នាង hyunjinងាកមុខចេញទាំងមិនពេញចិត្តមុននឹងព្រូសខ្យល់ដង្ហើមធំចេញចោលរួចងាកមកសម្លឹងមុខនាងវិញមិនដាក់ភ្នែក ទឹកមុខស្មើធេងបែបកាចៗរបស់គេក៏ធ្វើអោយអ្នកដែលស្រែកក្ដែងៗមុននេះរៀងខ្លាចបន្ដិចបន្ដួចដែលព្រោះមិនដែលឃើញគេបែបនេះពីមុនមកទេទោះជាប្រច័ណ្ឌយ៉ាងណាក៏ដោយ ។
« បែកគ្នា? » hyunjinនិយាយបែបសួរបញ្ជាក់អ្នកនៅចំពោះមុខទៅលើពាក្យថាបែបគ្នា y/nមិននិយាយអ្វីតែក៏សម្លឹងមើលមុខរាងក្រាស់ទាំងស្មើធេងហាក់គ្មានអារម្មណ៍ឈឺចាប់អីបន្ដិចចំពោះពាក្យថាបែកនេះ ។
« អូនក៏ដឹងថាបងស្រឡាញ់អូនប៉ុណ្ណា? ហេតុអីនិយាយពាក្យបែក? » hyunjinនិយាយទាំងភ្នែកក្រហមងំដូចជាអណ្ដាតភ្លើងសម្លឹងនាងដូចជាចង់សុីសាច់ហុតឈាមទៅហើយ ឈ្លោះគ្នាលើកណាក៏ដោយក៏នាងមិនដែលនិយាយពាក្យនេះឥឡូវនេះប្រុងគិតយ៉ាងមិច?
« ខ្ញុំមិនចង់នៅជាមួយបងទៀតនោះទេខ្ញុំចង់បានសេរីភាព បងស្ដាប់បានទេ? » មិនមែននាងអស់ចិត្តតែនិយាយនេះព្រោះនាងហត់! ហត់ទាំងកាយហត់ទាំងចង់នាងចង់អោយគេរៀនយល់ពីនាងខ្លះមិនមែនគិតតែអង្គុយឃ្វាននាងបែបនេះឡើយ ។
« មើលមុខបងអោយច្បាស់បងមិនបែកទេ! ចង់បែកពីបងហើយទៅយកអ្នកថ្មីមែនទេ? កុំសង្ឃឹមអោយសោះយ៉ាងណាក៏បងមិនបែកដែរកុំនិយាយរឿងនេះម្ដងទៀតអោយសោះ! » hyunjinដកភ្នែកចេញពីនាងទាំងខំប្រឹងទប់កំហឹងក្នុងខ្លួនដែលកំពុងឡើងអង់ស្សាជាខ្លាំងនោះ គិតថាគេដោះលែងនាងងាយៗមែនទេ? គេស្រឡាញ់នាងដូច្នេះគ្មានថ្ងៃទេដែលគេលែងដៃនាងលុះត្រាតែគេលែងមានដង្ហើមដកទើបនាងអាចចេញពីគេបាន ។
« ខ្ញុំមិនខ្វល់ទេ! ខ្ញុំស្អប់បងខ្ញុំចង់បែកគ្នា!! » y/nនិយាយហើយក៏ប្រុងនឹងដើរចេញទៅតែក៏ត្រូវអ្នកកម្លោះចាប់ទាញដៃតូចៗរបស់នាងអោយបែរមករកគេស្របនឹងដៃម្ខងទៀតរបស់រាងក្រាស់ចាប់កញ្ចឹង.កនាងជាប់មុននឹងបបូរមាត់ក្រាស់ឃ្មឹកពណ៌ឈូករឹមៗទម្លាក់លើបបូរមាត់ស្ដើងពណ៌សុីជម្ពូរបស់នាងខ្លាំងៗ ។
ទោះជាy/nចង់ព្យាយាមរើបម្រាស់យ៉ាងណាក៏ដោយក៏មិនអាចឈ្នះកម្លាំងយក្សរបស់hyunjinបានឡើយបូកផ្សំនឹងកំហឹងរបស់អ្នកកម្លោះកំពុងតែកើនឡើងទ្វេដងថែមទៀតនោះនាងកាន់តែពិបាករើបម្រាស់ hyunjin ក្រសោបកាយតូចជាប់ណែនព្រមទាំងបឺតជញ្ជក់បបូរមាត់ស្ដើងខ្លាំងៗគ្មានត្រាប្រណី អណ្ដាតក្រាស់លូកក្រលាស់ពេញក្រអូមមាត់ផ្អែមក្រអូបរបស់រាងតូចទាំងតក់ក្រហល់សឹងតែធ្វើអោយy/nមិនអាចដកដង្ហើមបានទៅហើយ ។
« អ្ហាស៎.. លែ..ង! » បបូរមាត់ហើបសឹងពុំរួច រីឯដៃតូចៗដែលត្រូវគេចាប់ក៏រើមិនបានព្រោះកាន់តែរើកាន់តែឈឺបើគេចាប់កាន់វាណែនសឹងតែបាក់.កដៃរបស់នាងទៅហើយ ឯដៃម្ខាងទៀតដែលទំនេរឯណោះក៏មិនបោះបង់នាងតូចលូករុញទ្រូងhyunjinទាំងពិបាក មិនយូរប៉ុន្មានកាយតូចច្រឡឹងដូចជាកូនទន្សាយរបស់នាងក៏ត្រូវhyunjinអូសមកដល់គ្រែធំទូលាយ បន្ទាប់មកhyunjinក៏រុញរាងកាយរបស់នាងអោយដួលទៅលើពូក ។
« ត្រូវទន្ទេញពាក្យថាអូនជារបស់បង! បងមិនអោយអូនទៅណាទាំងអស់y/n! » hyunjinនិយាយបណ្ដើរដៃក៏លូកដោះឡេវអាវបណ្ដើរធ្វើអោយy/nឯនេះក្រវីក្បាលញាប់ស្អេកទោះជាសង្សារគ្នាក៏ដោយតែរឿងបែបនេះនាងមិនទាន់ត្រៀមខ្លួននៅឡើយរឹតតែមិនអាចធ្វើវាក្នុងកាលៈទេសៈបែបនេះ ។
« អត់ទេ!! ហ្អាយ... លែងខ្ញុំ! ហុឹក!! » y/nក្រវីក្បាលញាប់ស្អេករួចក៏បម្រុងនឹងរត់ចុះពីលើគ្រែតែក៏ត្រូវhyunjinចាប់ទាញ.កជើងតូចៗរបស់នាងមកវិញមុននឹងរាងកាយក្រាស់ដែលអស់អាវនោះឡើងទ្រោបពីលើនាង ។
« អូនជារបស់បង! បងមិនអោយអូនទៅណាទាំងអស់ អូនជារបស់បង គឺរបស់បងតែម្នាក់គត់! » និយាយចប់hyunjinក៏ទម្លាប់បបូរមាត់ក្រាស់ម្ដងទៀតលើបបូរមាត់ស្ដើងy/nព្យាយមខ្ជឹបបបូរមាត់ជាប់មិនអោយគេលុកលុយនាងបាន ទឹកភ្នែកនៃការមិនពេញចិត្តរបស់នាងក៏ស្រក់ចុះមកតាមកន្ទុយភ្នែកសភាពគេពេលនេះដូចជាមនុស្សរោគចិត្តយ៉ាងអញ្ចឹងគេមិនដូចជាhyunjinដែលនាងធ្លាប់ស្គាល់ពីមុននោះទេ!
_
Waiting for episode 2🤣

🔥You're mine🔥Where stories live. Discover now