ផ្ទៃមេឃដែលស្រល់បំព្រងជាមួយនិងរលកសមុទ្រដែរត្របោកតាមខ្យល់អាកាសធាតុធ្វើឲ្យទឹកសមុទ្រវៀចវេតាមដូចគ្នា ក្រឡែកមកមើលមនុស្សដែលគេនៅបន្ទប់ដល់ស្គឹមស្គៃម្នាក់ឯងថែមទាំងដៃជាប់ចំណង
មនុស្សដែលគេងក៍ចាប់ផ្ដើមដឹងខ្លួនឡើងមក" ខ្ញុំនៅទីណា " រាងតូចសួរខ្លួនឯងដោយសារតែគេមើលជុំវិញខ្លួនឯងមិនមែនជាកន្លែងដែលធ្លាប់ស្គាល់
ក្រាក...
"ដឹងខ្លួនហើយមែនទេគេងយូរបែបនេះប្រហែលជាគេងលក់ស្រួលណាស់ហើយ " រាងក្រាស់ Min yoongi យើងនេះឯង
" លោក.." រាងតូចចង់ក្រោកទៅតទល់តែត្រូវបានដឹងខ្លួនថាជាប់ចំណងដៃ
" សុខសប្បាយណាស់មែនទេដែលទៅចោលបងយូរយ៉ាងនេះ អូនចង់លេងបិទពួនដល់ពេលណាទៀត "
" លោកចាប់ខ្លួនខ្ញុំមកធ្វើអីទៅដោះលែងខ្ញុំទៅខ្ញុំចង់ទៅវិញ " hobi ប្រឹងស្រែកឲ្យគេលែងខ្លួន
" ហេតុអីទៅ លែងខ្លួនអូនឲ្យទៅមានក្ដីសុខនិងអាចង្រៃ lim sukan មែនទេ "
" លោកមានសិទ្ធិអីមកបិទសិទ្ធិសេរីភាពភាពរបស់ខ្លួនខ្ញុំនោះ ខ្ញុំលែងលះលោកឲ្យទៅស្រីរបស់លោកហើយ លោកគ្មានសិទ្ធិមកឃុំឃាំងខ្ញុំទុកបែបនេះទេ "
" លែងលះហ្អេស ? អូនសំអាងអីលែងលះបងម្នាក់ឯងនោះ "
" ខ្ញុំស្អប់លោកខ្ញុំលែងចង់រស់នៅជាមួយលោកតើហេតុផលនេះអាច លែងលះលោកបានហើយនៅ "
" អូនគ្មានសិទ្ធអ្វីទាំងអស់ មួយជីវិតរបស់អូនត្រូវស្រលាញ់តែបងតែម្នាក់ប៉ុណ្ណោះ " yoongi មិននិយាយតែមាត់ទេថែមទងចូលទៅចាប់ចង្ការរាងតូចថែមទៀតផង
" ខ្ញុំគ្មានសិទ្ធិហើយចុះលោកវិញនោះ មានសិទ្ធិមានប្រពន្ធ2_3អ្នកតាមតែចិត្តមែនទេ ? ហើយការសន្យាខ្ញុំនិងលោក វាជាសន្យាខ្យល់មែនទេវាមិនមានការពិតសូម្បីបន្តិចសោះ "
" Jung hoseok អូនមានពាក្យមើលងាយបងនេះមកពីណា ? "
" ខ្ញុំក៏មើលឃើញវាដោយខ្លួនឯងនិងហើយលោកស្ដែងចេញមកក្រៅយ៉ាងនេះខ្ញុំមិនបានខ្វាក់ឯណា"
" ចេញពីបងតែ2ឆ្នាំសោះសម្ដីអូនធ្លោកខ្លាំងបែបនេះផងមែនទេ "
YOU ARE READING
តម្រូវការស្នេហ៍តម្រូវការបេះដូង
Randomដោះលែងអូនទៅបានទេអូនមិនចង់ទ្រាំនៅវេទនាកំដរមនុស្សប្រុសចិត្តខ្មៅដូចបងទេអូនឆ្អែតឆ្អន់ហើយ Min yoongi & hoseok sukan & sunhee 29/06/23