ភាគទី៣៩ : ស្នាមស្នេហ៍អតីត

2.3K 124 4
                                    


     « នាង...មកវិញធ្វើអី? » ជីមីនសួរបែបហីៗគ្មានទាំងចំណាប់អារម្មណ៍ចង់ជួបនិយាយស្ដីជាមួយនាងឡើយ ត្រូវហើយរឿងនោះវាបានកន្លងហួសទៅយូរហើយ នាងធ្លាប់ជាអតីតស្នេហ៍គ្រាដំបូងរបស់នាយប៉ុន្តែអ្នកទាំងពីរបានផ្ដាច់ទំនាក់ទំនងគ្នាយូរហើយដូច្នេះនាយក៏គ្មានរឿងអ្វីមកនិយាយជាមួយនាងទៀតនោះដែរ ព្រោះនាងខ្លួនឯងគឺជាអ្នកជ្រើសចោលគេទៅនោះ

     « មីនអូនសុំទោសពិតមែន  ហ្ហឹកៗអូនមិនចង់ធ្វើបែបនោះទេ តាមការពិតទៅពេលនោះគឺអូនមានហេតុផលរបស់អូន ទើបអូនសុំបែកពីបងហ្ហឹកៗស្ដាប់អូនសិនទៅ...» នាងក្រមុំបង្ហូរទឹកភ្នែកពីររវង្វង់ភ្នែកមូលក្រឡង់ដៃស្រឡូនទាំងគូរលូកឱបដៃរបស់នាយផ្ដេកក្បាលនាងលើស្មារឹងមាំរបស់នាយ ជីមីនស្ងៀមស្ងាត់គ្មានប្រតិកម្មអ្វីរងចាំស្ដាប់អ្វីដែលនាងចង់និយាយហើយបកស្រាយអោយនាយបានយល់

     « ជាការពិតហ្ហេស? » សំណួរបញ្ជាក់ នាងក្រមុំងក់ក្បាលទឹកសន្សើមចេះតែហូរមកឥតឈប់ ទឹកមុខគួរអោយអាណិតរបស់នាងធ្វើអោយបេះដូងរបស់នាយដែលធ្លាប់តែរឹងដូចជាថ្មប្រែជាទន់ភ្លាមមួយរំពេច ហេតុអីនាយនឹកដល់គ្រានោះគ្រាដែលនាយហើយនិងនាងនៅស្រលាញ់គ្នា ត្រូវហើយនាងជាស្នេហ៍គ្រាដំបូងរបស់នាយដែលនាយស្រលាញ់ខ្លាំងបំផុត ជីមីនសម្លឹងមុខនាងលើថ្ពាល់ទន់រលោងពោរពេញទៅដោយសំណើមនៃដំណក់ទឹកភ្នែក នាយលើកដៃជូតលើផែនថ្ពាល់ទន់រលោងនោះថ្នមៗ

    « ហ្ហឹកអូនមិនកុហក់បងទេ អូនសុំទោសហ្ហឹកៗមីន តែកន្លងមកនេះអូនធ្វើខុសដាក់បង ក៏សង្ឃឹមដែរថាបងនិងអត់ទោសអោយអូន អូនក៏សង្ឃឹមដែរថាក្រោយរយ:ពេលកន្លងមកនេះ បងនិងគ្មានអ្នកណាក្រៅពីអូនទេពិតមែនទេ? »  នាងក្រមុំគ្មានការអៀនខ្មាស់អ្វីដែលនិយាយពាក្យនេះ នាងដឹងថានាងខុសនាងធ្វើទៅក៏ដោយសារតែហេតុផលម្យ៉ាងនោះតែនាងក៏បានបកស្រាយប្រាប់នាយរួចហើយដែរក៏សង្ឃឹមថានាយនិងយល់ហើយអត់ទោសអោយនាង ប៉ុន្តែអ្វីដែលនាងចង់ដឹងពីគេទៀតនោះគឺកន្លងមកប៉ុន្មានឆ្នាំនេះតើនាយមានអ្នកណាមកជំនួសកន្លែងរបស់នាងក្នុងបេះដូងរបស់នាយដែរទេ ?

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ