ជម្រកទឹកភ្នែក...ផ្ដើមរឿង

77 2 0
                                    

#ជម្រកទឹកភ្នែក
      •ផ្ដើមរឿង....
        រាងតូចច្រឡឹងវ័យ24ឆ្នាំ កំពុងតែអង្គុយចាក់កន្សែងនៅលើគ្រែយ៉ាងស្រគត់ស្រគំ មើលទៅនាងធ្វើយ៉ាងរហ័ស ចាក់បានស្អាតខ្លាំងណាស់ ប្រៀបដូចជាអ្នកជំនាញអ៊ឹចឹង។
         រំពេចពេលនោះរាងខ្ពស់ស្រឡះ មុខមាត់សង្ហាបានដើរមកឱបនាងពីក្រោយ ធ្វើឲ្យនាងភ្ញាក់ឡើងព្រើត ហើយក៏ទម្លាក់កន្សែងប៉ាក់នោះចុះពីដៃ ងាកមុខទៅសម្លឹងមើលគេ។
          "បងចូលចិត្តមកញញាក់អូនណាស់អាល់ហ្វា "នាង បន្លឺសំឡេងឡើង អាល់ហ្វាក៏ឱនថើបមាត់នាងមួយខ្សឺត។
           "ប្រពន្ធសម្លាញ់....បងចង់នាំអូនទៅផ្សារ អូនទៅជាមួយបងដែរទេ?" រាល់ពេលដែលគេទំនេរ អាល់ហ្វាតែងតែមកបបួលនាងទៅរហូត។
            "អូនប្រហែលជាមិនបានទៅទេបង ព្រោះអូនត្រូវធ្វើម្ហូបដាំបាយទុកឲ្យបងទៀត បងទៅម្នាក់ឯងចុះ ណាមួយអាលរីកំពុងតែគេង បើទៅចោលគេ គ្មានអ្នកណាមើលឡើយ"
            "បើចឹងបងទៅសិនហើយប្រពន្ធសម្លាញ់ បងនឹងប្រញាប់មកវិញ" អាល់ហ្វា ថើបថ្ពាល់ប្រពន្ធមួយខ្សឺត បានចាកចេញទៅ។

         •ផ្សារធំ.....
       ក្មេងតូចវ័យប្រហែល៥ឆ្នាំ មុខមាត់មានហុងស៊ុយ កាចឆ្នាសមិនធម្មតាទេ ក្មេងប្រុសណាហ៊ានលេងជាមួយនាងតែមិនស្រួលនឹង បានយំទៅផ្ទះពឹតទួលប្រាប់ម៉ែជាមិនខាន។
        "ពូមីងយាយតា ជួយទិញបន្លែអូនផងទៅ បន្លែអូនស្រស់ៗណាស់"
          "ក្មេងស្រីម្នាក់នោះគួរតែស្រលាញ់ណាស់ "ស្ដ្រីចំណាស់ម្នាក់វ័យ៤៩ឆ្នាំ ក៏ចូលទៅទិញបន្លែក្មេងតូច។
           "ឲ្យស្ពែអ៊ំមួយគីឡូមក"
           "ចាំបន្ដិចអ៊ំ" ក្មេងតូច ចាប់ស្ពែរៀបចំដាក់ឲ្យអ៊ំម្នាក់នឹង យ៉ាងញាប់ដៃ ព្រោះនាងចេះលក់ក៏ដោយសារតែអ្នកម៉ែរបស់នាងអ្នកបង្រៀនដែរ ។
             "រួចហើយអ៊ំ អស់10យ៉ន់"
             "គួរឲ្យស្រលាញ់យ៉ាងនេះ អ៊ំឲ្យ 20យ៉ន"គាត់ ហុចកាកឲ្យទៅនាងតូច ពាងពាងទទួលដៃពីរ អរគុណគាត់ ដោយរីករាយ។
             "កុំភ្លេចមកទិញខ្ញុំទៀតណាអ៊ំស្អាត"
        ពាងពាងយកកាកដាក់ចូលក្នុងកន្ដ្រក ហើយពពាយនាយលក់បន្ដ។
         រាងសង្ហាវ័យ30ឆ្នាំជាង កំពុងតែដើរមើលបន្លែសាច់ គេលក់ ស្រាប់តែពេលនោះនាងតូចប្រទះភ្នែកឃើញគេ ក៏ស្រែកឲ្យគេជួយទិញបន្លែរបស់ខ្លួន។
          "សួស្ដី!លោកពូសង្ហា ជួយទិញបន្លែរបស់អូនបន្ដិចទៅនឹងបានឆាប់អស់ អាងអូនទៅផ្ទះវិញ" នាងធ្វើភ្នែកម៉ក់ៗ ដាក់គេ ឯអាល់ហ្វាឃើញហើយក៏មាននិស្ស័យក៏ចូលទៅនិយាយរាក់ទាក់នាង។
          "ក្មេងតូចគួរឲ្យស្រលាញ់យ៉ាងនេះ ពូមិចនឹងអាច មិនទិញក្មួយបានទៅ" អាល់ហ្វា ក៏មើលបន្លែដែលត្រូវយក ឲ្យក្មេងតូចរៀបចំឲ្យ។
           "លោកពូគួរឲ្យស្រលាញ់ណាស់ យកបន្លែនេះទាំងអស់ទៅ ពាងពាង គិតតែ30យ៉នទេ "
            "ក្មេងតូច បុិនណាស់ បន្លែទាំងអស់នេះមិនដល់20យ៉ន់ផង ម៉េចបានលក់ឲ្យពូថ្លៃយ៉ាងនេះ"អាល់ហ្វា និយាយទាំងចង់សើច។
             " មកពីលោកពូសង្ហា បានពាងពាងលក់ឲ្យថ្លៃជាងគេ"
•••••
រង់ចាំភាគបន្ដ...

ជម្រកទឹកភ្នែកWhere stories live. Discover now