PART 1 សិស្សថ្មី

206 6 0
                                    

*ម៉ោង 7:00 ព្រឹក

ទឺតៗៗៗៗ...........សម្លេងម៉ោងរោទ៍បន្លឺឡើងយ៉ាងខ្លាំងតែកុំមើលអ្នកដាក់គឺកុំពុងតែដេកគ្មានខ្វល់ក្បាលអាណាម៉ារៀល

"ធុញចុ/ម្រាយហើយវើយភ្លឺលឿននុះលឿនរកតែឯងដេកតិចមិនបាន"នេះគឺជាសម្ដីមាសសម្ដីពេជ្ររបស់ KIM TEAHYUNG ដែលជាកំពូលមនុស្សហើយ

"កូនថេយ៍ក្រោកឡើងហួសម៉ោទៅរៀនហើយកូន"អ្នកស្រី EILA ដែលជាម្ដាយរបស់TEAHYUNGបានស្រែកហៅកូនសំណព្វចិត្ដឲ្យក្រោកទៅរៀន

"ដឹងហើយបាទលោកជំទាវ"សម្លែងស្រែកចេញពីខាងក្នុងបន្ទប់មក

*30នាទីក្រោយមក

ក្រាក.....សម្លេងបើកទ្វាក៏បន្លឺឡើងបង្ហាញឲ្យឃើញនៅរូបរាងរបស់រាងតូចអាយុ18ឆ្នាំKIM TEAHYUNG ដែលកំពុងដើចុះពីលើកាំជណ្ដើ ដោយស្លៀកឯងសណ្ឋានជាសិស្សវិទ្យាល័យ ពាក់រែនតាម្ញូប រូមទាំងពាក់ Fake brace ហើយនៅមានអាម៉ូតសក់ត្រឡោកដូងមួយទៀត រូបរាងបែបនេះមើលត្រង់ណាក៏មិនគួរឲ្យចង់រាប់អានដែ ព្រោះមើលទៅវាដូចពួក nerd ហើយថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់គេ ប៉ុន្តែកុំមើល គេម៉ោង7:30គេចូលរៀន តែនេះម៉ោង7:40ហើយមិនទាន់ទៅដល់សាលាផង ពិតជាកំពូលសិស្សមែន

"ចុះមកហើយមែនទេលោកកូនឆាប់ទៅរៀនទៅពូសុងចាំឯងឡើងដេកលក់3ដងហើយ ហើយបាយម៉ាក់បានរៀបចំហើយៗទៅដល់សាលាកុំភ្លេចញាំបាយផងឮនៅកូនមាសកូនពេជ្រ"អ្នកស្រីKILAបានរៀរាប់យ៉ាងវេងហើយក៏មិនភ្លេចផ្ដែផ្ដាំកូននោះទេ

*SKIP

AT SEOUL HIGH SCHOOL

In 12a class

"សួរស្ដីកូនៗទាំងអស់គ្នាថ្ងៃនេះថ្នាក់យើងមានសិស្សថ្មី "
លោកគ្រូមុខវិជ្ជាបានចូលមកហើយក៏បានណែនាំសិស្សថ្មីឲ្យនាក់នៅក្នុងថ្នាក់ស្គាល់ ភ្លាមៗនោះរាងតូចក៏បានដើរចូលថ្នាក់ គ្រាន់តែចូលទៅដល់ក្នុងថ្នាក់ភ្លាមសិស្សៗអស់នុះក៏នាំគ្នាសើចគេ ដោយសាតែគេមើលទៅដូចពួក nerdពេក

"សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ KIM TEAHYUNG សូមជួយណែនាំផង"រាងតូចក៏បានណែនាំខ្លួនទៅកាន់សិស្សរួមថ្នាក់ ហើយក៏បានដើទៅអង្គុយនៅតុខាងក្រោយបង្អោះ

YOU ARE MY ONLY ONE <3Where stories live. Discover now