ផ្ដើមរឿង

300 12 0
                                    


~ទីក្រុង តូក្យូ ប្រទេសជប៉ុន~
រាងកាយតូចស្ដើងក្នុងឈុតសម្លៀកបំពាក់ធ្វើការ អាវសក្នុងខ្មៅក្រៅព្រមជាមួយនឹងខោកំណាត់ជើងវែងធម្មតាៗកំពុងតែបោះជំហានញាប់ៗ សំដៅចូលមកក្នុងហាងអាហារតូចមួយកន្លែង ដែលបើកជាលក្ខណះគ្រួសារ ដោយឫកពាប្រញាប់ប្រញាល់។
«សាគូរ៉ា!»
«អ្ហេ៎?»
«ទីបំផុតនាងមកដល់ហើយតើ!»
តៃជិ ហ៊ីម៉ារិ ប៉ូលិសថ្នាក់ក្រោមដំណាលគ្នាលាន់មាត់ឡើង មុននឹងទាញនាងក្រមុំមកក្បែរ។
«នែ៎! មួយម៉ោងមុនខ្ញុំទើបតែចុះពីលើយន្តហោះ មិនទាន់បានជញ្ជូនឥវ៉ាន់ទៅទុកនៅផ្ទះផង លោកឧត្តមសេនីយ៍ក៏ស្រាប់តែតេហៅឲ្យមកជួបគ្នានៅទីនេះភ្លែតតែម្ដង!! មិនដឹងជាគាត់មានការសំខាន់ស្អីទាំងយប់ព្រលប់បែបហ្នឹងទេ!» ស្រីក្រមុំរង៉ែរង៉ូវទាំងមិនពេញចិត្ត ខណៈដែលមនុស្សចំពោះមុខក៏គ្រវីក្បាល ទំណងជាមិនដឹងរឿងរ៉ាវដូចគ្នា។
«មិនដឹងដែរ»
«!!!»
កម្រណាស់ដែលប៉ូលិសផ្នែករបាតមានកម្រិតទាបៗដូចពួកនាងបានមកទទួលការងារជាសម្ងាត់បែបនេះ! រាល់ដងឲ្យតែដើររបាតមើលលេងៗតាមដងផ្លូវសោះ មិនធ្លាប់មានអីឲ្យធ្វើបែបប្រាកដប្រជាសូម្បីតែបន្តិច។
«តោះ! លោកឧត្តមសេនីយ៍កំពុងតែរង់ចាំជួបពួកយើងនៅខាងក្នុង»
និយាយចប់រាងខ្ពស់ក៏បន្តដើរនាំផ្លូវ សំដៅមកឈប់នៅក្នុងមុខបន្ទប់់មួយ ដែលជាកន្លែងជួបជុំសំងាត់របស់កងអង្គភាពប៉ូលិសព្រមជាមួយនឹងនាងក្រមុំ។
~តុកៗៗ~
«ចូលមក»
តៃជិ គោះទ្វារតិចៗជាសញ្ញា រង់ចាំរហូតដល់សំឡេងមុតមាំតបទទួលមកពីខាងក្នុងហើយ ទើបអ្នកទាំងពីររហ័សរុញទ្វារចូលទៅ។
~គ្រឹក~
«!!!»
គ្រាន់តែច្រានទ្វារឲ្យបើក នឹងឈានជើងដើរចូលទៅបានបន្តិចភ្លាម សាគូរ៉ា ក៏មានការស្រឡាំងកាំងជាមួយនឹងរូបភាពនៅចំពោះមុខ។
ព្រះអើយ!! ម៉េចក៏នៅក្នុងបន្ទប់ប្រជុំសំងាត់លើកនេះ មានមនុស្សច្រើនដល់ថ្នាក់នេះ!!?
បណ្ដាអ្នកមានឋានន្តរសក្តិធំៗ កំពុងតែអង្គុយនៅតាមកៅអីរៀងៗខ្លួន ជាជួរយ៉ាងមានរបៀបរៀបរយ ចំណែកឯលោកឧត្តមសេនីយ៍ក៏អង្គុយនៅកៅអីខាងក្បាលតុតាមទម្លាប់។
«សូមគោរពលោកឧត្តមសេនីយ៍!»
«ខ្ញុំរង់ចាំពួកឯងយូរហើយ! ឆាប់អង្គុយចុះសិនមក»
«ចាស៎លោក!»
សាគូរ៉ា ឆ្លើយតបមិនពេញសំឡេង មុននឹងដើរបង្ហួសមកអង្គុយនៅកៅអីដាច់ដោយឡែកពីគេព្រមជាមួយនិងតៃជិ។
«សម្រេចថាយើងមកគ្រប់គ្នាអស់ហើយណ៎ អញ្ចឹងខ្ញុំសូមយករឿងក្ដីសំខាន់ៗមកបែងចែកតាមតួនាទីរៀងៗខ្លួនទៅចុះ!» លោកឧត្តមសេនីយ៍ចាប់ផ្ដើមនិយាយឡើង នាំឲ្យអ្នករាល់គ្នារហ័សបែរមើលគាត់ព្រមៗគ្នា។
«...»
«ដោយសារតែមួយរយៈនេះរឿងក្មេងទំនើង ព្រមទាំងរឿងនាំចូលគ្រឿងអាហារកំប៉ុងខុសច្បាប់មានច្រើនករណី.. ដូច្នេះហើយខ្ញុំចង់ឲ្យប៉ូលិសថ្នាក់ធំដែលមាននៅក្នុងបន្ទប់នេះទាំងអស់ បំបែកគ្នាជាក្រុម ចេញធ្វើការបង្ក្រាបរឿងអស់ហ្នឹងចោលឲ្យអស់ក្នុងរយៈពេល២ខែ!!»
«!!!»
ចុម! O_O??
ក្រែងរាល់ដង ប៉ូលិសរបាតតាមផ្លូវដូចជាពួកនាងទេតើដែលចាំបង្ក្រាបភាពអសន្តិសុខដោយសារក្មេងទំនើងអស់នោះ? ហើយយ៉ាងម៉េចក៏ឥលូវតួនាទីទាំងនេះបែរជាប្ដូរឲ្យទៅប៉ូលិសថ្នាក់ធំទៅវិញ!?
សាគូរ៉ា ទ្រាំគិតក្នុងចិត្តទាំងងឿងឆ្ងល់មិនបាន ក៏រហ័សក្រោកឈរ នឹងចោទសួរទៅកាន់គាត់ភ្លាមៗ។
«អត់ទោសលោកឧត្តមសេនីយ៍! រួចចុះពួកខ្ញុំវិញនោះ?»
«អ្ហ៎! នាងហើយនិងតៃជិឬ..»
លោកឧត្តមសេនីយ៍ និយាយៗក៏បង្អាក់ ដៃលើកមកអង្អែលចង្កា ទំណងជាកំពុងតែគិតពិចារណា។
«..?»
«ហ៉ឹម ខ្ញុំដូចជារាងពិបាកនិយាយវាចេញមកដល់ហើយ.. ខ្លាចថាពួកឯងនឹងមានការភិតភ័យបន្ទាប់ពីបានឮវាហើយ»
«ភិតភ័យ!?»
«មានន័យថាម៉េច!?»
តៃជិនិងសាគូរ៉ា លាន់មាត់ឡើងមកដំណាលគ្នា... ពួកគេទាំងពីរគឺសុទ្ធតែភ័យបុកពោះព្រោះសម្ដីរបស់គាត់ដូចគ្នា។
«ហាសហា វាមិនមែនជារឿងអាក្រក់ស្អីទេ..ពួកឯងសម្រួលឥរិយាបថសិនទៅ» លោកឧត្តមសេនីយ៍ប្រញាប់និយាយសម្រួល មុននឹងរាដៃឲ្យនាងក្រមុំអង្គុយចុះ។
«...»
«ស្ដាប់ខ្ញុំសិន ការងារលើកនេះគឺសុទ្ធតែមានសារៈសំខាន់ស្មើៗគ្នា! គោលបំណងដ៏ធំបំផុត គឺជួយដល់ប្រទេសជាតិនឹងប្រជាជនរបស់យើង!»
«...»
«សម្រេចថាពួកលោកទាំងអស់គ្នាបែងចែកការងារ កម្ចាត់រឿងហ្នឹងចោលឲ្យអស់ហើយសឹមធ្វើរបាយការណ៍ឲ្យខ្ញុំតាមក្រោយ.. អូខេទេប៉ុណ្ណឹង?»
«បាទលោក!»
ប៉ូលិសថ្នាក់ធំតបទទួលយ៉ាងស្រុះស្រួលគ្នា ដូចមិនបានគិតច្រើនណាស់ណា...ប្លែកអីតែអ្នកថ្នាក់តូចៗដូចជាតៃជិនិងសាគូរ៉ាទេ ដែលគិតតែពីព្រួយបារម្ភមិនឈប់។
«បច្ចុប្បន្នគឺនៅមានបញ្ហាមួយផ្សេងទៀត នោះគឺរឿងក្រដាស់ប្រាក់ក្លែងក្លាយដែលកំពុងចរាចរណ៍ ខុសទៅនឹងច្បាប់ប្រទេសរបស់យើង!!»
«..!»
«ខាងអ្នកជំនាញបានស៉ើបដឹង នឹងរកឃើញពីទីតាំង ដ៏គួរឲ្យសង្ស័យមួយ! ហើយក្រុមរបស់យើងក៏មានតម្រុយពីរឿងក្ដីមួយនោះខ្លះៗដែរ..»
«.!!»
«ដូច្នេះហើយ ខ្ញុំចង់ឲ្យ សាគូរ៉ា ហើយនិងតៃជិ ចូលទៅរុករកភ័ស្តុតាងដល់សម្បុករបស់ពួកគេដោយផ្ទាល់បន្ថែម! ដើម្បីយកបកអាក្រាត នឹងនាំជនល្មើសមកទទួលទោសនៅចំពោះមុខច្បាប់ឲ្យបាន!!»
ថាម៉េច!!?
«ព..ពួកខ្ញុំហ្នឹងឬ!!?» សាគូរ៉ា ស្ទុះក្រោកម្ដងទៀត។
«មែន!»
«ប៉ុន្តែលោកឧត្តមសេនីយ៍! រឿងបកអាក្រាតមួយនេះ វាហាក់ដូចជា..» ធំធេងពេកហើយទេដឹង!!
«យ៉ាងម៉េច?» គាត់សួរបកនៅពេលដែលអ្នកថ្នាក់តូចទាំងពីរក្រោកឡើងមកដូចជាចង់ជំទាស់នឹងបញ្ជា។
«រាល់ដងពួកយើងគ្រាន់តែជាប៉ូលិសដើររបាត ចាំជួយប្រជាជនតាមទីសាធារណៈតែប៉ុណ្ណោះ! បើសិនជាប្ដូរមកឲ្យស៉ើបរឿងក្ដីក្ឌាំងវិញ ខ្ញុំខ្លាចតែមិនសម្រេចទេលោក!» តៃជិ មានមតិ មើលទៅគេក៏តានតឹងមិនចាញ់នាងប៉ុន្មានដែរ។
«កុំភ័យ! រឿងនេះខ្ញុំបានរៀបចំរួចស្រេចអស់ហើយ! អាមិ នឹងបំពេញតួនាទីនេះជាមួយពួកឯង!»
អ..អាមិ!!? OoO)!!!!
ប៉ូលិសស្រីថ្នាក់ទីបី អ្នកដែលមានសមត្ថភាពខ្ពស់ ចាប់វាយខ្នោះជនល្មើសរាប់មិនអស់នោះឬ!!? សាគូរ៉ា មានឋានៈតូចពេកទើបបានឮត្រឹមតែឈ្មោះ និងមិនធ្លាប់ជួបមុខរបស់ អាមិ សូម្បីតែម្ដង!
«វ៉ាវ! ឮអញ្ចឹងរាងគ្រាន់បើបន្តិច.. ប៉ុន្តែលោកឧត្តមសេនីយ៍ មនុស្សមានច្រើនគគោក ហេតុអីក៏លោកចាត់ឲ្យពួកខ្ញុំទៅធ្វើវាទៅវិញ?»
នាងក្រមុំនៅតែមិនអស់ចិត្តត្រង់ហ្នឹង!
«ដូចដែរដឹងស្រាប់ ថាប៉ូលិសថ្នាក់ធំៗរបស់ពួកយើង ភាគច្រើនសុទ្ធតែមានមុខមានមាត់ ផ្ដល់បទសម្ភាសន៍នៅក្នុងកញ្ចក់ទូរទស្សន៍ នឹងតាមការសែតពត៌មាននាៗទូទាំងប្រទេស មិនថាអ្នកណាៗក៏ស្គាល់! អញ្ចឹងហើយតើយើងអាចបញ្ជូនពួកគេឲ្យបន្លំខ្លួនធ្វើជនបង្កប់បានយ៉ាងម៉េចទៅ!?»
«…»
«ចំណែកឯពួកឯងទាំងពីរ ហើយនិងអាមិវិញ គឺខុសគ្នា... ខ្ញុំជឿថាទោះពួកឯងចង់ដើរហើរ បន្លំខ្លួនចូលទៅកន្លែងណា ក៏គ្មានអ្នកណាស្គាល់ ឬសង្ស័យដែរ!»
«...»
«អាមិ... នាងមានសក្តិធំក៏ពិតមែន ប៉ុន្តែនាងក៏តែងតែគេចមុខ បដិសេធគ្រប់ពេលដែលអ្នកកាសែតមកសុំធ្វើបទសម្ភាស..អញ្ចឹងហើយទើបមានត្រឹមតែពួកយើងប៉ុណ្ណោះដែលស្គាល់មុខមាត់របស់នាងបានច្បាស់»
«ច្បាស់ណាស់លោកឧត្តមសេនីយ៍! លោកគិតត្រង់ចំណុចហ្នឹងបានម៉ត់ចត់ពិតមែន» តៃជិ លាន់មាត់សរសើរ។
«ប៉ុន្តែយ៉ាងណាមិញ ការងារនេះគឺជាការងារគ្រោះថ្នាក់... អាចថាគ្រោះថ្នាក់ដល់អាយុជីវិតក៏បាន ដូច្នេះហើយទើបខ្ញុំសុំបញ្ជាក់ឲ្យពួកឯងមានការប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ ការពារខ្លួនឲ្យខ្លាំងតាមដែលអាចធ្វើទៅបាន!»
«ម..មានន័យយ៉ាងម៉េចលោក?» សាគូរ៉ា លាន់មាត់។
«កន្លែងដែលពួកឯងត្រូវស៉ើបមានឈ្មោះថាដំណាក់ ហ្វូស៊ីមី ត្រកូលយ៉ាគូសា តជំនាន់ល្បីឈ្មោះខាងផ្ដាច់ការនឹងមានអំណាចជាងគេបង្អស់ក្នុងក្រុងក្យូតូ!»
«O_O)!!!»
ដំណាក់ ហ្វូស៊ីមី ឬ!? នរកឲ្យច្បាស់ក្រឡែត!
កាលពីនាងនៅក្រៅស្រុក នាងក៏ធ្លាប់បានសិក្សាស្រាវជ្រាវ ពីត្រកូលយ៉ាគូសាដែលកើតមកតជំនាន់មួយនេះដូចគ្នា!! អ្នកណាទៅដឹងថាពួកគេជាមនុស្សផ្ដាច់ការ ហើយក៏មានការប្រកាន់ខ្ជាប់នៅការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដូចកាលពីជំនាន់មុនទៅ!
«លោកឧត្តមសេនីយ៍ប្រុងឲ្យពួកយើងចូលទៅធ្វើការស៉ើបអង្កេតដល់ក្នុងនោះ?»
«មែន! ទីនោះគឺជាកន្លែងដែលខ្ញុំសង្ស័យថាជាប្រភពដើម លួចមានការចែកចាយលុយខុសច្បាប់!»
«!!!»
«តែគេហាមឃាត់ មិនចេះតែអនុញ្ញាតឲ្យចូលផ្ដេសផ្ដាស់ទេ» សាគូរ៉ា រហ័សលើកហេតុផលដែលមិនអាចទៅរួចមកបញ្ជាក់ តែគាត់ក៏គ្រវីក្បាលហាក់បីដូចថាគ្រប់យ៉ាងបានរៀបចំរួចស្រេចអស់ហើយ។
«ខ្ញុំលួចឮដំណឹងមកថា អាទិត្យក្រោយមានការរើសយកអ្នកបម្រើថ្មីៗតាមផ្នែកចូលធ្វើការផង...អញ្ចឹងហើយពួកឯងទាំងបីត្រូវតែជាប់ឈ្មោះ ចូលទៅក្នុងនោះឲ្យបាន!»
«បម្រើ? ត..តើខ្ញុំអាចធ្វើអ្វីបានទៅ?»
ឲ្យនាងទៅធ្វើស្រីបម្រើឯណា បើការងារផ្ទះនាងមិនទាំងចេះសព្វគ្រប់ផងនោះ(រឿងបោសសម្អាត បោកគក់សម្លៀកបំពាក់គឺអូខេ) ចំណែកឯការងារខាងផ្ទះបាយគឺរឹតតែមិនបាច់មកនិយាយគ្នាជាមួយនាងទៀតហើយ!
«សាគូរ៉ា ខ្ញុំគិតថានាងគួរសាកហាត់ដាវសាមូរ៉ៃឲ្យបានស្ទាត់ទៅ ដើម្បីចូលធ្វើជាអ្នកការពារ!»
«ខ្ញុំហ្នឹង!!?»
ងាប់ហើយ សាមូរ៉ៃ? នាងចេះតែបាញ់កាំភ្លើងមួយមុខគត់! >O<)/
«អឺចេះតែហាត់សាកសិនទៅ ក្រែងល៎អាចយកជាការបាន!»
«...»
«ព្យាយាមឡើង ក្នុងនោះអាចគ្រោះថ្នាក់ខ្លាំងក៏ពិតមែន តែខ្ញុំជឿជាក់ថា ក្នុងនាមជាប៉ូលិស ពួកឯងច្បាស់ជាខិតខំប្រឹងប្រែង ដើម្បីជួយជាតិរបស់យើង កម្ចាត់ជនអាក្រក់ជាមិនខាន!»
«សាគូរ៉ា នាងគិតយ៉ាងម៉េចដែរ?» តៃជិ ងាកមកសួរទំណងជាមិនប្រាកដក្នុងចិត្តនៅឡើយ។
«ហ៉ើយ... ជំទាស់មិនបានទេ ព្រោះនេះជាតួនាទី..ដូចដែលលោកឧត្តមសេនីយ៍និយាយអញ្ចឹងថាពួកយើងមានតែខំប្រឹងប្រែងហ្នឹងហើយ...បើមិនសាកគឺមិនដឹង»
មើលទៅម្ដងនេះនិយាយស្អីក៏មិនត្រូវដែរ មានតែរង់ចាំមើលលទ្ធផលសិន..ថាវានឹងចេញមកបែបណា!!
«...»
«សល់ពេលមួយយប់ សម្រាប់ឲ្យអ្នកទាំងពីររៀបចំឥវ៉ាន់ឲ្យរួចរាល់..លុះដល់ព្រឹកថ្ងៃស្អែកម៉ោងប្រាំភ្លឺ អាមិ នឹងមកទទួលពួកឯងទៅទីក្រុងក្យូតូ..»
«...»
«សូមឲ្យសំណាងល្អ!»
___________
To be continued...

តំណក់ឈាមយ៉ាគូសាWhere stories live. Discover now