ភាគទី៤២ : លំអៀង

2.2K 120 4
                                    


     🍃មន្ទីរពេទ្យ

     មិនប៉ុន្មានម៉ោងក្រោយមកថេហ្គីក៏ដឹងខ្លួនឡើងមក សភាពជុំវិញខ្លួនគេគឺព្រាលៗមើលមិនច្បាស់  មាឌល្អិតព្រិចភ្នែកច្រើនដងទើបមកជាធម្មតា គេសម្លឹងមើលជុំវិញបន្ទប់ក៏ក្រលាសភ្នែកទៅម្ខាងឃើញកូនទាំងពីររបស់គេដាក់នៅលើគ្រែទារក គេងើបខ្លួនតិចៗដាកឮខ្នើយកលខ្នងប្រឹងសម្លឹងមើលកូនទាំងស្នាមញញឹម ប៉ុន្តែក៏នឹកឃើញទៅដល់មនុស្សម្នាក់ទៀតដែលគេមិនទាន់បានឃើញនៅឡើយនោះគឺជីមីន នេះនាយមិនមកមើលគេហើយនិងកូនទេហ្ហេស?

     ក្រាក!!

    « ថេហ្គី!! » នឹកដើមក៏មកដល់ ជីមីនច្រានទ្វារចូលទាំងតក់ក្រហល់ក្រោយទទួលបានដំណឹងប្រពន្ធកូនគេនៅមន្ទីរពេទ្យ ពេលនេះថេហ្គីសម្រាលកូនហើយ ។ រាងតូចងាកសម្លឹងនាយទាំងស្នាមញញឹមមានសង្ឃឹមឡើងវិញទីបំផុតនាយក៏មកដល់ហើយ

     « លោក...ជីមីន » ថេហ្គីសម្លឹងមើលគេដោយ ស្នាមញញឹមលាយឡំជាមួយនិងទឹកភ្នែកគួបផ្សំនិងក្ដីរំភើបផងនោះ ជីមីនយល់អារម្មណ៍របស់គេអ្នកជាអាល់ហ្វាក៏ដើរទៅជិតនិងទាញគេមកឱបលួងលោមប្រពន្ធតូច

     « អស់អីហើយណ៎ាស ទីបំផុតបំណងប្រាថ្នារបស់ពួកយើងក៏បានសម្រេចហើយ » ជីមីនញញឹមឱនថើបថ្ងាសគេមួយដង្ហើម រាងតូចទឹកភ្នែកយំឱបគេមិនមែនឈឺចាប់រឿងអីនោះទេគឺគេកំពុងតែត្រេកអរហើយក៏រំភើបដែលបានឃើញមុខនាយហើយនិងកូនតូចៗរបស់ពួកបានចាប់កំណើតឡើងហើយ

    « កូន...កូនរបស់ពួកយើង »
    « មែនហើយ! កូនរបស់ពួកយើង » នាយដកខ្លួនដើរទៅម្ខាងសម្លឹងមើលទារកតូចៗទាំងពីរនិងមើលស្លាកសញ្ញាសម្គាល់កូនប្រុសស្រី នាយបែរទៅម្ខាងសម្លឹងមើលកូនប្រុសតូចរបស់ពួកគេរួចលើកបីកូនមកក្នុងរង្វង់ដៃរបស់នាយ

     « កូនប៉ា! ទីបំផុតប៉ាបានឃើញមុខកូនហើយ »  ជីមីនលើកបីកូនប្រុសតូចនៅក្នុងដៃ សម្លឹងមើលកូននៅក្នុងរង្វង់ដៃដោយស្នាមញញឹមដោយភ្លេចថានាយនៅមានកូនស្រីម្នាក់ទៀតនៅក្បែរនោះ ថេហ្គីសម្លឹងមើលនាយទាំងមិនអស់ចិត្តហេតុអីនាយលើកបីតែកូនប្រុស ចុះកូនស្រីតូចរបស់គេនោះមើលទៅនាយដូចជាមិនរវីរវល់ជាមួយនាងសោះ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Dove le storie prendono vita. Scoprilo ora