ភាគទី៤៣ : ព្រោះអូនអស់សិទ្ធនេះហើយ

2.8K 143 4
                                    


     🍃ច្រើនថ្ងៃបន្ទាប់

     អូមេហ្កាតូចត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យជាមួយនិងកូនតូចៗទាំងពីរបស់គេ ។ ថេហ្គីណាមកដល់ភូមិគ្រឹះនីតូម៉ាស គេមិនសូវជាស្រួលប៉ុន្មានទេ សុខភាពគេចាប់ផ្ដើមចុះខ្សោយបន្ទាប់ពីសម្រាលកូននៅថ្ងៃនោះមក ដូច្នេះហើយជីមីននាយក៏នៅចាំមើលថែទាំគេដូចគ្នា នាយថ្នាក់ថ្នមគេខ្លាំងណាស់ ពេលចុះពីឡាននាយក៏បីគេឡើងមនដល់បន្ទប់និងដាក់អោយគេសម្រាក ហើយមានគ្រែទារកចំនួនពីរដាក់នៅក្បែរគ្រែគេងរបស់ពួកគេ ។

     « ជីមីន...»
     « យើងបានរកមេដោះម្នាក់សម្រាប់មកមើលថែកូនៗរបស់ពួកយើងនិងមិនលំបាកដល់អូនទៀតទេ  អូនគួរតែសម្រាកអោយបានច្រើនៗទៅណ៎ាស » មិនភ្លេចផ្ដែផ្ដាំគេដោយការព្រួយបារម្ភព្រោះសុខភាពរបស់គេប៉ុន្មានថ្ងៃនេះគឺចុះខ្សោយណាស់ រាងតូចញញឹមរៀបនិងហារស្ដីតបនាយវិញទៅហើយស្រាប់តែកូនស្រីតូចរបស់ពួកគេនាងក៏យំឡើង

   ង៉ាៗ ង៉ាៗៗ....

    « អូហ៎...កូនស្រីតូចរបស់ពួកយើងយំហើយ លោកជួយបីគេមកអោយខ្ញុំបន្តិចបានទេ? » រាងតូចងាកមកនិយាយជាមួយនាយប៉ុន្តែជីមីនមើលទៅនាយដូចជាមានចិត្តស្ទាក់ស្ទើរហើយហាក់មិនខ្វាយខ្វល់ជាមួយនិងនាងតូចឡើយ នាយធ្វើមុខធម្មតាដូចគ្មានរឿងអ្វីកើតឡើង ប៉ុន្តែក៏មិនបានបដិសេដពីអ្វីដែលរាងតូចពឹងនាយ ជីមីនដើរទៅលើកបីទេពធីតាតូចមកក្នុងដៃសម្លឹងមើលនាងតូចដែលយំមិនឈប់នោះនាយគ្មានអារម្មណ៍អ្វីទាំងអស់ហាក់មិនអាណិតនាងសូម្បីតែបន្តិច ប៉ុន្តែគ្រាន់តែបានបន្តិចនាងតូចក៏បាត់យំពេលដែលបានឋិតនៅលើដៃប៉ារបស់គេ នាងតូចបែរជាញញឹមខ្វៀនខ្វង់ដៃជើងយ៉ាងគួរអោយស្រលាញ់

     « មើលទៅនាងចូលចិត្តលោកណាស់់ » រាងតូចញញឹមពេលដែលឃើញកូនស្រីតូចរបស់នាងមើលទៅដូចជាសប្បាយចិត្តនិងលែងយំរករឿងតទៅទៀតពេលបានស្ថិតនៅក្នុងដៃប៉ារបស់នាង

     « អូនយកគេទៅ » ជីមីនមិនបានរំជើបរំជួលអ្វីរួចក៏ហុចនាងតូចទៅអោយថេហ្គីគេបីម្ដង រាងតូចទម្លាក់ទឹកមុខចុះពេលដែលឃើញនាយធ្វើកាយវិការហាក់ដូចជាស្អប់ខ្ពើមកូនស្រីខ្លួនឯងបែបនេះ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Donde viven las historias. Descúbrelo ahora