ភាគទី៤៤ : សេចក្ដីសុខ

2.1K 125 1
                                    

     បានប៉ុន្មានថ្ងៃក្រោយដឹងថាថេហ្គីគេមានកម្លាំងនិងរឹងមាំបន្តិចជីមីនក៏នាំរាងតូចចេញមកក្រៅដោយកូនៗទាំងពីរគឺជីមីននាយបានអោយមេដោះរបស់ពួកគេជាអ្នកមើលថែ សំខាន់ពេលនេះគេចង់នាំថេហ្គីចេញមកលំហែអារម្មណ៍អោយបានស្រឡះប្រាណជាងមុនបន្តិច គេហត់នឿយហើយក៏ពិបាកច្រើនមកហើយដោយសារតែនាយ ដូចច្នេះនាយក៏ចង់ប៉ះប៉ូវអោយគេវិញរាល់ការលំបាកទាំងអស់ ចង់ធ្វើអោយគេមានក្ដីសុខ ឃើញគេរីករាយនាយក៏សប្បាយចិត្តដូចគ្នា ។

    « ញុាំអោយច្រើនៗទៅ ឥឡូវអូនស្គមច្រើនណាស់ »
    « មិនអីទេលោកក៏ត្រូវញុាំដូចគ្នាព្រោះលោកក៏ត្រូវធ្វើការដែរ »

     « ឈប់ហៅបងបែបនេះទៀតទៅ មើលទៅវាមិនស្និទ្ធស្នាលសោះ អូនត្រូវហៅបងថាបងចាប់ពីពេលនេះតទៅតើស្ដាប់បានទេប្រពន្ធសម្លាញ់? »

     « ខិខិ!! » គ្រាន់តែឮនាយហៅគេថាប្រពន្ធសម្លាញ់ភ្លាម រាងតូចឈ្លក់ស្ទើរនិងចង្អោរចេញមកក្រៅវិញ  មុខឡើងក្រហមងាំងគេក្អកឃុសៗជីមីនទាញទឹកអោយគេញុាំនិងរិតខ្នងអោយគេតិចៗ

    « អូនមិនអីទេហ្ហេស? »
    « ខ្ញុំមិនអីទេ...»
    « បែបនេះហើយទើបបងចង់អោយអូនទម្លាប់នោះអី សាកហៅបងទៅមើល បងចង់ឮពេលនេះ » ជីមីនអង្គុយទល់មុខគេ រាងតូចសម្លឹងមុខនាយភ្លឹសៗមិនហ៊ានវាចាឡើងព្រោះមានអារម្មណ៍ថាគេអៀនៗមាត់និងមិនទម្លាប់នោះទេ ពាក្យនេះវាផ្អែមល្ហែមខ្លាំងណាស់សម្រាប់អ្នកជាគូរស្នេហ៍

     « ប...បង..»
     « ហឺម?? » ជីមីនជ្រួញចិញ្ចើមហាក់មិនពេញចិត្ត គេហៅនាយដូចជានៅអៀនខ្មាស់នៅឡើយ រាងតូចឱនមុខចុះគេចពីក្រសែភ្នែកនៅឡើយ គេអៀនគេពិតជាអៀននិងនាយខ្លាំងណាស់មិនដែលជួបប្រទះនូវសភាពបែបនេះពីមុនមកទេ ត្បិតថាពេលនេះគេស្រលាញ់នាយហើយប៉ុន្តែគេនៅតែអៀនខ្មាស់ដដែល
    

    « គឺប...បងសម្លាញ់! »
    « ថាមិច? ស្ដាប់មិនឮទេនិយាយម្ដងទៀតអោយពិរោះទៅមើល »

     « គឺ..បង...លោកប្ដី » ជំនួសអោយពាក្យមុនថេហ្គីធ្លោយមាត់ទៅជាពាក្យដែលស្និទ្ធស្នាលខ្លាំងនិងស្ដាប់ហើយធ្វើអោយនាយជីមីនមានកម្លាំងព្រឹសញញឹមបិទមាត់មិនជិត សប្បាយចិត្តអ្វីម្លេះទេពេលដែលឮគេហៅនាយបែបនេះជាលើកដំបូង

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now