ភាគទី34

368 43 1
                                    

" ត្រូវហើយ លោកមិនមែនយ៉ុនហ្គីទេ សុំទោស លោក យ៉ុងគី វុិចតូរៀល ហុឹសៗ " ជីមីនទឹកភ្នែកដាបថ្ពាល់ អស់សំណើចនឹងខ្លួនឯង នៅលើលោកនេះមនុស្សមុខដូចគ្នាមានមិនច្រើនទេ ហេតុអ្វីក៏ចៃដន្យយ៉ាងនេះ?? ទេវតាដូចជាលេងសើចនឹងផ្លូវចិត្តគេពេកហើយ។

" ឯងចង់គិតបែបណាក៏តាមចិត្ដ!" យ៉ុងគី លើកដៃខ្ទប់បេះដូងតិចៗ ដោយមិនអោយអ្នកម្ខាងទៀតដឹង! នាយក៏មិនយល់ដូចគ្នា សុខៗហេតុអ្វីក៏មានអារម្មណ៍ថាឈឺចុងឆ្អល់បេះដូងខ្លាំងម្លេះ?

" ហុឹក សប្បាយណាស់មែនទេ? " កុំថាឡើយតែរាងក្រាស់ដែលឈឺដោយគ្មានមូលហេតុ តែគេវិញឈឺជាងនេះរាប់ពាន់ដង អារម្មណ៍ដែលធ្លាប់តែត្រូវបានយ៉ុនហ្គីស្រលាញ់ថ្នាក់ថ្នមដូចជាកែវពេជ្រ តែពេលនេះមិនមានទៀតនោះទេ....!

" យើងមានជម្រើសពីរសម្រាប់ឯង ទីមួយចាកចេញពីផលិកម្មនេះឈប់បង្ហាញមុខអោយយើងឃើញ ទីពីរ បន្តកុងត្រាជាមួយផលិតកម្មដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" រាងសង្ហាកួចចុងមាត់ បង្ហាញកិច្ចចចារពីសន្លឹកចំពោះមុខរាងតូច បំណងនាយមិនបានដេញជីមីនចេញទេតែវាជាល្បិចលើល្បិចប៉ុណ្ណោះ។នាយដឹងច្បាស់ថា រាងតូចប្រាកដជាមិនចេញមុនកុងត្រាឡើយ បើចេញមានតែខាតនឹងខាតគ្មានពាក្យថាចំណេញឡើយ។

"......." ជីមីនថ្មឹង មើលទៅក្រដាសចំពោះមុខ នេះកុំប្រាប់ថាក្រុមហ៊ុនកំពុងតែចង់គាបសង្កត់មកលើគេអញ្ចឹងហ្ហេស៎!? ឬមួយក៏នាយមានចេតនាធ្វើវាឡើងមកដោយខ្លួនឯងទេដឹង!

" ទុកពេលអោយឯងគិត១យប់សិនច៎ុះ បានចំលើយពេលណា កុំភ្លេចមករកយើង " ចប់ប្រយោគរាងក្រាស់ក្រោកក្រេះទាំងមានមោទនភាព បោះជំហានចេញទៅបន្សល់ទុកអោយកាយតូចអង្គុយហួសចិត្ដជាខ្លាំង។

" ជាបងឬមិនមែន មីន យ៉ុនហ្គី? អូនមិនខ្វល់ថាបងមកក្នុងនាមជានរណាទេ តែអូននឹងយកបងមកវិញអោយបាន"

វេលាយប់
នៅក្នុងខនដូរផ្ទាល់ខ្លួនរាងតូចច្រលឹងអង្គុយពីមុខ computerស្វែងរក ប្រវិតិ្តរូបរបស់ យ៉ុងគី វុិចតូរៀល។ គ្រប់យ៉ាងដែលទទួលបាន ហាក់ពេញគាប់ចិត្តគេខ្លាំងណាស់ ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់🔥(complete ✅)Where stories live. Discover now