ភាគទី៤៥ : ក្ដីស្រលាញ់

1.8K 115 3
                                    


     រីករាយជាមួយនិងថ្ងៃថ្មី អាប់ប៉ាតូចមានទឹកមុខស្រស់បោះឡើងពីមួយថ្ងៃទៅមួយថ្ងៃ ភាពកក់ក្ដៅដែលទទួលបានពីអាល់ហ្វារបស់គេធ្វើអោយពួកគេញញឹមបានជារៀងរាល់ថ្ងៃ និងមិនដែលគិតនោះទេថានិងត្រូវមានថ្ងៃណាមួយដែលរឿងមិនល្អចំពោះពួកគេវានិងអាចកើតឡើងបាននោះ ប៉ុន្តែមិនត្រូវមើលស្រាលនោះទេ អនាគតទៅមុខមិនអាចមើលឃើញរឺទាយទុកមុន សំខាន់គឺពេលវេលាបច្ចុប្បន្នអាស្រ័យលើពួកគេខ្លួនឯងដែលចេះគ្រប់គ្រងស្ថានការណ៌ដោយខ្លួនឯង ។

     ងឺត!!!

     « ឡានអ្នកណាមកហ្នឹង? ពេលល្ងាចទើបជីមីនត្រឡប់មកវិញ ចុះ...? »  រាងតូចដែលកំពុងតែមើលថែកូនតូចៗរបស់គេ គេដាក់កូនចុះអោយគេគេងនៅលើគ្រែទារកខ្លួននឹកប្លែកចិត្តក៏ដើរចេញទៅមើលនៅឯមាត់ទ្វារ រៀបនិងឈានទៅដល់មាត់ទ្វារទៅហើយតែចៃដន្យអីភ្ញៀវដែលមិនបានអញ្ជើញម្នាក់នោះក៏ស្រាប់តែចូលមកដល់ក្នុងផ្ទះរបស់គេមុនរួចជាស្រេច

     ថេហ្គីឈប់ទ្រឹងនៅនិងមួយកន្លែងនិងព្យាយាមសម្លឹងមើលមនុស្សស្រីម្នាក់ដែលកំពុងឈរនៅក្នុងផ្ទះរបស់គេ ហើយចូលមកដោយគ្មានការអនុញ្ញាតពីគេនោះទាំងក្ដីងឿងឆ្ងល់ វាមិនបានបង្ហាញអោយគេឃើញមុខរបស់នាងច្បាស់នោះទេ នាងពាក់វែនតាខ្មៅផ្ទៃមុខសរលោងបរបូរមាត់លាបក្រែមក្រហមឆ្អិនឆ្អៅរួមជាមួយនិងសម្លៀកបំពាក់ឆើតឆាយសុីវីល័យ ។

     « អ្នកនាងជាអ្នកណា ហើយអញ្ជើញមកដល់ទីនេះតើមានការអីដែរទៅ ? »

     « ខ្ញុំមករកជីមីន » គ្មានការភ័យខ្លាចនៅក្នុងការឆ្លើយតបទៅរាងតូចចម្លើយរបស់នាងធ្វើអោយគេគាំងបន្តិច នាងដោះវែនតានោះចេញរួចញញឹមដាក់ថេហ្គី ប៉ុន្តែអ្វីដែលធ្វើអោយម្ចាស់សមីខ្លួនខាងនោះគេមានការភ្ញាក់ផ្អើលនោះគឺនៅពេលដែលបានឃើញមុខរបស់នាងច្បាស់ៗនោះគឺថានាងគឺដូចជាមនុស្សស្រីម្នាក់ដែលមាននៅក្នុងរូបថតជាមួយជីមីនដែលគេបានរកឃើញនៅថ្ងៃមុននោះ ព្រះជាម្ចាស់តើវាជាអ្វីដែលគេកំពុងតែឃើញនិងជួបនៅថ្ងៃនេះទៅ? នេះនាងត្រឡប់មកវិញហើយហ្ហេស?  រឺមួយនាងចង់មកយកជីមីនត្រឡប់ទៅវិញ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Tempat cerita menjadi hidup. Temukan sekarang