ភាគទី៤៦ : ខ្វះភាពកក់ក្ដៅ

1.9K 125 3
                                    


      ប៉ុន្មានថ្ងៃកន្លងផុតនាពេលរាត្រីរំកិលចូលមកដល់ ផ្ទៃមេឃប្រែងងឹតស្លុងពពករសាត់ទៅបាំងជាមួយនិងព្រះចន្ទ ខ្យល់បក់វូៗនៅខាងក្រៅភូមិគ្រឹះ ។ មីហាចម្លែកអ្វីយប់នេះនាងចេញមកពីបន្ទប់របស់នាងក្នុងសម្លៀកបំពាក់ស្ដួចស្ដើងជារ៉ូបរាត្រីមើលឃើញស្ទើរសុះសាច់ស្រីក្រមុំព្រហ្មចារី ស្បែកថ្លាពពិលមាស នាងដើរចេញមកក្រៅជាមួយនិងអាការ:អន្ទះសាយ៉ាងចម្លែក រួចក៏ដើរចូលតម្រង់ទៅកាន់ផ្ទះបាយរៀបចំឆុងទឹកដោះមួយកែវ ដល់ធ្វើរួចរាល់នាងលូកយកកញ្ចប់ថ្នាំអ្វីម្យ៉ាងចេញមករួចចាក់ចូលទៅក្នុងកែវទឹកដោះគោនោះក្រលែងវាចុះឡើងស្រាប់តែស្នាមញញឹមដ៏ចម្លែករបស់នាងលេចឡើងមក ហើយមួយសន្ទុះទើបនាងលើកវាតម្រង់ឡើងទៅបន្ទប់ធ្វើការរបស់ជុងហ្គុក ។

     នាងក្រមុំគោះទ្វារបន្ទប់របស់ចៅហ្វាយនាងគឺជុងហ្គុក នាយក៏បានអនុញ្ញាត ស្រីស្រស់មេដោះវ័យក្មេងរបស់ក្មេងទាំងពីរដើរកាន់ថាសដាក់កែវទឹកដោះគោលើកចូលទៅជាមួយនិងដងខ្លួនសុិចសុីចម្លែកខុសធម្មតា ធ្វើអោយអ្នកដែលរវល់តែនិងការងារនោះងើបមុខសម្លឹងទៅមើលនាងភ្លាម ប៉ុន្តែក្រសែភ្នែកដែលតាមសម្លឹងមើលនាងគឺធម្មតាហាក់គ្មានប្រតិកម្មអ្វីទាំងអស់ ។ មីហាដាក់កែវទឹកដោះគោនៅលើតុធ្វើការរបស់នាយជាមួយនិងស្នាមញញឹមប្លែកៗធ្វើអោយនាយខាងនោះអត់និងចម្លែកចិត្តមិនបាន ។

     « ចៅហ្វាយអញ្ជើញពិសាទឹកដោះគោ »
     « ហឹមម!! អរគុណហើយ » ជុងហ្គុកក្រហឹមនៅដើមក៎របស់នាយរួចងាកទៅបង្ហើយកិច្ចការរបស់នាយវិញធម្មតា មីហាឈរសម្លឹងមើលនាយដោយក្ដីអន្ទះសាររងចាំអោយសមីខ្លួនគេលើកញុាំវានៅនិងមុខរបស់នាងតែម្ដង

     « ចៅហ្វាយ... »
     « មានអីមែនទេ? » ជុងហ្គុកស្រដីឡើងក្រសែភ្នែកបាញ់ចុះក្រោម ហាក់មិនហ៊ានងាកសម្លឹងមើលនាងចំៗ ព្រោះថ្ងៃនេះវាចម្លែកណាស់នាងស្លៀកពាក់ឈុតដំណេកសុិចសុីខុសធម្មតាដែលរាល់ដងនាយមិនដែលឃើញនាងធ្វើខ្លួនអីបែបនេះនោះទេ ព្រោះរាល់លើកនាងមើលទៅជាក្មេងស្រីស្លូតបូតសុភាពរាបសារនិងដឹងគុណ ប៉ុន្តែថ្ងៃនេះនាងចម្លែកទាំងការតែងខ្លួននិងកាយវាចាសម្ដី

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now