ភាគទី៤៧ : កូនស្រីតូចកំសត់

2.3K 130 2
                                    


      ព្រឹកព្រហ៊ាមបន្តិចឡានស៊េរីទំនើបប្លែកបើកចូលភូមិគ្រឹះស្កឹមស្កៃ នាយកម្លោះសង្ហាចុះពីលើឡានរបស់ខ្លួនដើរតម្រង់ចូលទៅក្នុងផ្ទះ ខណ:ដែលនាយកម្លោះសង្ហារម្នាក់នេះគ្មានអ្នកណាក្រៅពីជុងវីនប្អូនប្រុសភ្លោះរបស់ជុងហ្គុកនោះទេ ។ ជុងវីនក្នុងឯកសណ្ឋានធ្វើការដែលរូបរាងរបស់នាយពេលនេះមើលទៅគឺដូចជាជុងហ្គុកបេះបិទតែម្ដង នេះបើអ្នកផ្សេងដែលមិនដឹងគេប្រាកដជាគិតថាគឺជានាយមែនហើយ ។

    « អ្ហុស៎ នាងល្អិត »
    « ពូតូចមករកអាប់ប៉ាទៀតហើយមែនទេ? ថេយ៍សាមិនអោយពូតូចចូលទេ ពូតូចទៅវិញទៅ » នាងល្អិតលើកដៃរារាំងនៅមាត់ទ្វារមិនអោយនាយចូលព្រមទាំងធ្វើមុខសម្លក់សម្លឹងនាយវិញទៀតផង

     « ហេតុអីខ្ញុំជួបអាប់ប៉ារបស់នាងមិនបាន? នាងល្អិតមិចក៏មកហាមឃាត់ខ្ញុំទៅវិញហឺម!! » ជុងវីនបន្ទាបជង្គង់ចុះសម្លឹងមុខនាងតូចដែលធ្វើមុខក្រមូវដាក់នាយ នាងតូចម្នាក់នេះពិតជាចំមែនហើយ នេះមិនមែនជាលើកទី១នោះទេដែលថេយ៍នីសានាងមកនិយាយបែបនេះជាមួយនាយ មិនដឹងថាហេតុអ្វី រឺមួយនាងអាចហួងហែងអាប់ប៉ារបស់នាងជំនួសប៉ារបស់នាងទេដឹង

     « មិនអោយជួបទេ ពូតូចឈប់មករកអាប់ប៉ាទៀតទៅ »
     « ហេតុអី? នាងតូចខ្លាចខ្ញុំដណ្ដើមអាប់ប៉ារបស់នាងពីប៉ារបស់នាងមែនទេ?  »

      « មិនដឹងមិនអោយជួបទេ ពូតូចទៅវិញទៅ ឆាប់ទៅ » ថេយ៍សាក៏ជាក្មេងរឹងរុះ គេចាប់ដៃនាយប្រឹងអូសដៃនាយកម្លោះអោយចេញពីផ្ទះរបស់គេ ដរាបណាប៉ារបស់នាងមិនទៅទីនេះដែរដូចច្នេះនាងមិនព្រមអោយជុងវីននាយនៅជួបជាមួយថេយ៉ុងតែពីរនាក់នោះទេ ក្មេងនេះហួងហែងអាប់ប៉ារបស់គេដូចជាប៉ារបស់គេអញ្ចឹង អ្នកណាចូលក្បែរក៏មិនបានដែរ

    « អាយយ៎...ពូតូចដាក់ថេយ៍សាចុះ ដាក់ខ្ញុំចុះពូតូចឆ្កួត...» នាងល្អិតស្រែកយ៉ៃពេលដែលសុខៗជុងវីននាយ ស្រាប់តែលើកនាងឡើងហើយដាក់អោយនាយឈរនៅលើសាឡុងមួយដើម្បីអោយងាយស្រួលក្នុងការនិយាយជាមួយនាង

   « ស្ដាប់ណ៎ាស! បើនាងតូចនៅតែរឹងរុះទៀតតិចថាពូមិនបានប្រាប់ »

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Tempat cerita menjadi hidup. Temukan sekarang