ភាគទី៤៨ : ច្រណែនឬស្យា

2.3K 130 8
                                    


    🍃 ច្រើនថ្ងៃបន្ទាប់

      « យើងមិនគិតថាពួកយើងនិងគិតតែពីអង្គុយសម្លឹងមុខគ្នារហូតបែបនេះដោយមិននិយាយអ្វីមួយនោះទេ? » ជុងហ្គុកអង្គុយដាក់ជើងគងគាក់ខ្លានៅលើសាឡុក្នុងបន្ទប់ធ្វើការរបស់នាយ ម្ចាស់សមីខ្លួនលាន់មាត់ឡើងនិយាយទៅកាន់នាយសង្ហារម្ខាងទៀតនោះគឺជីមីនដែលតាំងពីចូលមកដល់ពួកគេមិនបាននិយាយអ្វីជាមួយគ្នាសូម្បីតែមួយម៉ាត់ ម្នាក់ៗគឺអង្គុយសម្លឹងមុខគ្នាស្ងៀមស្ងាត់ដូចជារូបចម្លាក់

     « ក៏មកនិយាយរឿងការងារនេះអី ពួកយើងអាចមិនដូចពីមុនព្រោះពេលនេះពួកយើងជាសាច់ថ្លៃនិងគ្នាហើយមិនអញ្ចឹងរឺបងថ្លៃ »
    « ហ្ហឹស! មែនហើយគឺសាច់ថ្លៃ ហើយក៏ជាអ្នករួមការងារជាមួយគ្នាដែរ ក្រុមហ៊ុនទាំងពីបានធ្វើការសហការជាមួយគ្នាជាដៃគូរដ៏រឹងមាំហើយក៏សង្ឃឹមដែរថាវានិងបែបនេះរហូតទៅ  »

    « លោកមានតែរឿងប៉ុណ្ណឹងដែលត្រូវនិយាយទេមែនទេ? »
    « ហ្ហឹស! លោកយល់ពីចិត្តរបស់យើងខ្លាំងណាស់ មែនហើយគឺនៅមានរឿងផ្សេងទៀតនោះគឺរឿងរវាងលោកហើយនិងថេហ្គីណា សង្ឃឹមថាលោកនិងមិនធ្វើអោយគេត្រូវខូចចិត្តទៅចុះក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ » ជុងហ្គុកនិយាយទាំងសម្លឹងមុខអ្នកខាងនោះមិនដាក់ ជីមីនស្ងៀមស្ងាត់បន្តិចមិនបានតបតពេលដែលឮគេសុខៗស្រាប់តែសួរនាំរឿងថេហ្គីណាទៅវិញ នាយមានអារម្មណ៍មួយថាមិនពេញចិត្តពេលដែលឮបែបនេះ នោះវាគឺជាអារម្មណ៍ហួងហែងនិងការប្រច័ណ្ឌនៃសេចក្ដីស្រលាញ់និងការពារ នាយខ្លាចថាស្នាមស្នេហ៍ចាស់និងរើឡើងនៅក្នុងខ្លួនរបស់ជុងហ្គុកដែលធ្លាប់មានទៅលើថេហ្គីណាកាលពីមុន

     « ទុកចិត្តចុះខ្ញុំមិនធ្វើអោយពាក្យសម្ដីដែលធ្លាប់សន្យានោះប្រែក្រឡាស់ទៅជាអ្វីផ្សេងនោះទេ ប្រពន្ធរបស់ខ្ញុំ ខ្ញុំច្បាស់ជាស្រលាញ់គេហើយមើលថែគេបានល្អណាស់គិតតែពីលោកវិញទៅ » ពាក្យសម្ដីតបតទៅវិញដូចជាពាក្យផ្លែផ្កាឌឺដងគ្នាទៅវិញទៅមក ជុងហ្គុកញញឹមងក់ក្បាលតិចៗព្រោះយល់ពីអ្វីដែលគេចង់និយាយ នាយក៏ដឹងដែរថាកាលពីមុននោះគឺជីមីននាយក៏ធ្លាប់ស្រលាញ់ថេយ៉ុងដែរ ហើយមកដល់ពេលនេះទៅហើយនាយក៏មិនទាន់ច្បាស់ដូចគ្នាថាជីមីននាយនៅតែស្រលាញ់ថេយ៉ុងទៀតរឺមួយក៏អត់ទេ តែក៏ដឹងត្រឹមថាទោះបីជាគេនៅតែស្រលាញ់ថេយ៉ុងរឺក៏អត់ នាយក៏មិនព្រមបាត់បង់គេអោយទៅជីមីនទៀតនោះដែរគឺគ្មានថ្ងៃជាដាច់ខាត

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now