Mr Shelby 18+

18.9K 296 9
                                    

តួអង្គ: YOONMIN

សម្រឹបជើងកកិត តុប តុប លើការ៉ូពណ៌ខ្មៅដោយសារស្បែកជើង
តម្លៃថ្លៃក្នុងដំណើរអង់អាច ចិត្តត្រជាក់ គ្មានស្នាមញញឹម ដៃកាន់ដងខ្សៀជក់បង្ហុយទ្រលោមធ្វើពីឈើខ្លឹមក្រអូប រលោងស្រិលអ្នកផ្សេងគ្មានប្រើប្រាស់ ប៉ុន្តែក្នុងសតវត្ស 21 ទៅហើយ ហេតុអ្វីបុរសម្នាក់នេះនៅប្រើវា? តើគេជាអ្នកណា? ហេតុអីដំណើរចូលមកអង់អាចអ្នកផងងាកមើលស្លន់ ស្លោដោយសភាពខ្លាចរអា? តើគេជាអ្នកណា? គេជាតួអង្គឯក Tommy Shelby ក្នុងរឿង Peaky Blinders មែនទេ? 

អ្នកស្រី អូវែល ជាស្រ្តីចំណាស់សាច់ចាំសម្រស់ផូផង់បបូមាត់ ក្រហមឆិលសមជា «មេបន» ដ៏ឆ្នើម ហើយក៏ជាកន្លែងខុសច្បាប់មួយដែលបើករកសុីដោយទូលំទូលាយគ្មានអ្នកណាមកប៉ះការរកសុីរបស់នាងបាន ។ អូវែល ស្លន់ស្លោញ័រទ្រូង ភិតភ័យ ខណៈឃើញបុរសវ័យកណ្ដាលដើរចូលមកជាមួយកូនចៅដូចស្រមោច ស្រវារត់មកទទួលទាំងខ្លបខ្លាច ។

« សូមអញ្ជើញៗ លោក សែលប៊ី » នាងរត់មកទទួលយកចិត្តយក ថ្លើមបញ្ជាឲ្យក្មេងៗរហ័សដៃជើងរៀបចំកន្លែង VIP ឲ្យលោក សែលប៊ី ជាត្រកូលជាឈ្មោះ ដែលគ្រប់គ្នាលឺហើយព្រឺព្រួចសម្បុរ

Yoongi Shelby មិនមែនជា Tommy shelby ក្នុងរឿង Peaky Blinders ដែលគ្រប់គ្នាគិត shelby ជាពូជពង្សម៉ាហ្វៀរ មួយមានអំណាចផ្ដាច់ការក្នុងប្រទេសរុស្សី ដែលអ្នកកាន់អំណាច់ថ្មីគឺ Yoongi Shelby ដែលគ្រប់គ្នាគិតថាគេជាតួអង្គ Peaky Blinders ព្រោះតែអត្តចរិត និង vibe របស់គេវាគួរឲ្យខ្លាចខ្លាំង ណាស់។

«  ពួកឯងចេញទៅ! » សម្លេងក្រអួន សង្កត់ធ្ងន់បក់ដៃដេញកូនចៅ ចេញទៅលុកលុយក្នុង បនស្រីល្អឯកជាងគេក្នុងតំបន់របស់អ្នកស្រី អូវែល ។ បានឪកាសចៅហ្វាយបើកដៃ ពួកគេផឹកសុី អោបស្រីញី ជាក្មេងៗរបស់អ្នកស្រីអូវែល តាមអំពើចិត្ត ទោះពួកនាងមិនពេញចិត្តក៏មិនអាចគេចផុត

«  កន្លែងខ្ញុំពិតជាសំណាងណាស់ ដែលចៅហ្វាយមកលេងទីនេះ ជាញឹកញាប់ ខ្ញុំត្រៀមក្មេងៗ ស្អាតៗឲ្យចៅហ្វាយច្រើនណាស់ មិនឲ្យទាស់ចិត្តនោះទេ » អូវែល ចាក់ស្រាថ្ងៃបំផុតក្នុងហាងរបស់នាង គាប់ចិត្តរាងក្រាស់ ដែលជាស្នូលសំខាន់របស់នាង បើកដៃឲ្យនាង បន្តជីវភាពបែបនេះមកដល់សព្វថ្ងៃ

SHORT NOVEL 18+Where stories live. Discover now