«ឯង!!នេះឯងដូចជាថ្លើមធំពេកហើយ ហ៊ានប្រមាថយើងដែលជាព្រះស្នំដែលព្រះអង្គសព្វប្រទ័យនៅ ចំពោះមុខព្រះភ័ក្ររបស់ទ្រង់ នេះវាដូចជាប្រមាថព្រះអង្គពេកហើយ»ឈិនយូនិយាយ
«យើងមានបានប្រមាថព្រះអង្គឯណាគឺយើងគ្រាន់តែនិយាយការពិតទេតើ»រាងតូចតបជាមួយទឹកមុខស្លូតត្រង់
«អង្គម្ចាស់ហ្វឹង បិតារបស់ទ្រង់ដូចជាមិនទុកមុខឲ្យយើងសោះ តើទ្រង់យាងមកដើម្បីផ្សះផ្សាចង់សម្ព័ន្ធមិត្តឬក៏មកប្រកាសថាខ្លួនជាសត្រូវរបស់នគរថាងឲ្យប្រាកដទៅ??»អធិរាជថាងនិយាយ
«ហឹម~~ពួកយើងមិនមែនមកចង់សម្ព័ន្ធមិត្តឬធ្វើជាសត្រូវរបស់ទ្រង់ឡើយ ពួកយើងគ្រាន់តែមករកមនុស្សនឹងសងសឹកមនុស្សម្នាក់ អា!!មិនមែនសងសឹកទេគឺមកសម្លាប់មនុស្សម្នាក់»រាងតូចនិយាយ
«ដូច្នេះគោលបំណងទ្រង់គឺបែបនិងទេឬ?!!»អធិរាជថាងសួរ
«ក៏ត្រូវហើយ»រាងតូចឆ្លើយ
«យើងទ្រាំលែងបានទៀតហើយពួកឯងដូចជាប្រមាថព្រះអង្គពេកហើយ យ៉ាច!!»ភ្លាមនោះស្រាប់មេទ័ពឈីដែលមកជំនួសដំណែងរបស់មេទ័ពជាំងបានអស់ទ្រាំនៃការអត់ធ្មត់ដែលរាងតូចនិយាយស្ដីបញ្ឆិតបញ្ឆៀងមិនទុកមុខឲ្យស្ដេចរបស់ខ្លួន គេក៏ក្រោកឡើងដកដាវមកវាយប្រហាររាងតូច
ប៉ុន្តែគេវាយប្រហារលើរាងតូចមិនបានសម្រេចនោះទេដោយសារតែរាងមាំចូលទៅជួយទាន់ហើយនាយក៏ឲ្យមនុស្សក្រោមបង្គាប់ខ្លួនចាប់គេឲ្យលុតជង្គង់នៅចំពោះ មុខរាងតូច រាងតូចបានប្រើក្រសែភ្នែកត្រជាក់សម្លឹងមើលមេទ័ពឈីម្នាក់នោះ
«ពុកតូច កុំខឹងអី»ហ្វឹងយាននិយាយឲ្យរាងតូចត្រជាក់ចិត្តមកវិញ ព្រោះថាបើរាងតូចខឹងគឺដឹងតែមានរឿងធំជាងនេះមិនខាន
«មេទ័ពឈី សូមលោកប្រយ័ត្នខ្លួនឲ្យមែនទែនណា យានអឺត្រលប់ទៅផ្ទះសំណាក់ត្រកូលជាំងវិញ»រាងតូចបាននិយាយប្រាប់ឲ្យមេទ័ពឈីប្រយ័ត្នខ្លួនរួចគេក៏ត្រលប់ទៅផ្ទះសំណាក់ត្រកូលជាំងដោយសារតែនៅទីនោះគឺស្រួលជាងនៅក្នុងរាជវាំង
«ត្រកូលជាំង!!តើពួកឯងត្រូវជាអ្វីនឹងត្រកូលមួយនោះ»មេទ័ពឈីសួរ
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??