« ហ្ហឹកៗ ហេតុអីគាត់ធ្វើបែបនេះ ហ្ហឹកៗគាត់មិនជឿខ្ញុំទេ ខ្ញុំមិនបានខុសខ្ញុំមិនបានធ្វើ » ថេយ៉ុងយំខ្សឹកខ្សួលនៅនិងមុខរបស់ជុងវីន នាយកម្លោះឃើញហើយអត់អាណិតនិងបារម្ភមិនបានតែក៏មិនដឹងថាត្រូវធ្វើអ្វី នាយនាំគេចេញពីផ្ទះនោះមក ហើយនាំគេមកដល់ខុនដូរផ្ទាល់ខ្លួនរបស់នាយព្រោះដឹងថាគេគ្មានកន្លែងដែលត្រូវទៅ« យើងដឹងថាឯងឈឺចាប់ ប៉ុន្តែពេលនេះពួកយើងក៏មិនអាចធ្វើអ្វីបានដែរ មានតែរងចាំឱកាសមួយដែលសាកសមព្យាយាមបកស្រាយនិងប្រាប់ការពិតដល់គេតែប៉ុណ្ណោះ »
« ហ្ហឹកលោក...ហេតុអីក៏លោកនិយាយបែបនោះ? ហេតុអីលោកមិនប្រាប់ការពិតដល់គាត់ លោកនិយាយបែបនោះធ្វើអី? ហ្ហឹកៗ » ឌឹបៗកណ្ដាប់ដៃតូចៗប្រឹងលើកគក់ទ្រូងនាយឌឹបៗចិត្តខឹងជាខ្លាំងដែលប្រុសម្នាក់នេះហ៊ានលើកពាក្យនិយាយបែបនោះប្រាប់ទៅជុងហ្គុកបណ្ដាលអោយនាយមានការយល់ច្រឡំកាន់តែខ្លាំង ឆ្ងល់ថាហេតុអ្វីនាយមិននិយាយប្រាប់ជុងហ្គុកនៅការពិតនៅពេលនោះតែម្ដងទៅនាយចាំបាច់និយាយបញ្ឈឺគេធ្វើអី ?
« វាមិនទាន់ដល់ពេលទេ ឯងក៏ឃើញថាជុងហ្គុកគេខឹងខ្លាំងណាស់ ហើយឯងក៏ដឹងថាបើគេខឹងហើយទោះឯងចង់បកស្រាយអ្វីក៏គេមិនស្ដាប់ដែរ គេមិនស្ដាប់អ្នកណានោះទេ »
« តើ...តើខ្ញុំគួរធ្វើយ៉ាងមិចទៅ? ហ្ហឹកៗជុងគាត់ស្អប់ខ្ញុំ គាត់បណ្ដេញខ្ញុំពីជីវិតរបស់គាត់ហើយ ខ្ញុំមិនចង់បាត់បង់គាត់នោះទេ ហ្ហឹកកូនៗរបស់ខ្ញុំគេមិនដឹងអ្វីនោះទេ តើគេនិងមានអារម្មណ៍បែបណាពេលដែលពួកគេដឹងរឿងនេះ ? »
« កុំបារម្ភអី ឯងត្រូវជឿជាក់លើខ្ញុំ ខ្ញុំដឹងថាត្រូវធ្វើអ្វីហើយខ្ញុំក៏ដឹងថារឿងនេះវាកើតឡើងដោយសារតែអ្វីដែរ »
« ចុះ...ចុះបើជុងហ្គុកគាត់មិនជឿពួកយើងនោះ »
« ឯងជឿជាក់លើខ្ញុំត្រូវទេ? » រាងតូចងើបសម្លឹងមុខនាយបន្តិចស្របពេលដែលទឹកភ្នែករបស់គេកំពុងហូរដូចទឹកភ្លៀងធ្វើអោយចិត្តនាយកម្លោះរង្គោះរង្គើរហាក់នៅមិនសុខ គេងក់ក្បាលហើយលើកដៃជូតទឹកភ្នែកចេញដើម្បីបញ្ជាក់ថាគេពិតជាជឿជាក់លើនាយពិតមែន ព្រោះតែពេលនេះគេគ្មានអ្នកណាទៀតនោះទេក្រៅតែពីនាយម្នាក់គត់
ESTÁS LEYENDO
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanficស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២