ភាគ៤៧

777 99 15
                                    

អាកាសធាតុខាងក្រៅត្រជាក់ណាស់តែខាងក្នុងក៏កក់ក្ដៅព្រោះមានភ្នក់ភ្លេីងនៅឯខាងក្នុងដែលកំពុងតែឆេះបញ្ចេញកម្ដៅធ្វេីអោយខាងក្នុងនេះក៏កក់ក្ដៅស្រួលផង បន្ថែមពីនេះទៅទៀតនោះ...

ហុីសុងគេងអានសៀវភៅនៅលើភ្លៅរបស់ជេយ៉ុនស្របពេលជេយ៉ុនអង្គុយចាក់សម្លៀកបំពាក់កូនក្មេងនិងមួកព្រមទាំងកន្សែងបង់កផង លោកពូបានអោយគេទិញមកស្រាប់ៗមិនចាំបាច់ចាក់នាំហត់ តែគេគ្រវីក្បាលថែមទាំងលេីកហេតុផលមកថាគេអផ្សុកពេលលេងទូរស័ព្ទក៏មិនសប្បាយនោះដែរ ។

« ជុប* » មិនដឹងនឹកឃើញអី សុខៗគេបត់សៀវភៅទុកក្បែរនេះ ហើយក៏ឈ្ងោកមកថេីបពោះរបស់ជេយ៉ុនបន្តិច មេីលទៅទោះមិនមែនមានខ្លួនមួយយ៉ាងណាក៏សម្រស់គេនៅតែស្រស់ស្អាតដដែល

« បងមេីរទៅ! ហិហិ កូនធាក់ហេីយ.... » នាយតូចសេីចដោយការសប្បាយចិត្តពេលលោកពូថេីបពោះគេហេីយ អាច្រម៉ក់ក្នុងពោះក៏រេីបម្រះធាក់ពោះតិចៗ

« ខឹងចិត្តមែនទេហា៎កូន? ខឹងមែនហ្នឹងអ្ហគ្រាន់តែថេីបបន្តិចសោះលោកកូន... » ហុីសុងយកបាតដៃទម្លាក់លេីពោះនោះថ្នមៗ និយាយក្បែរធ្វើដូចតែអ្នកខាងក្នុងស្ដាប់លឺអញ្ចឹង តែនិយាយអីបេីគេស្រឡាញ់កូនស្ទើរលេបទៅហើយ បន់អោយតែដល់ថ្ងៃឆាប់ៗទេ

« នេះប្រហែលជាកាត់មកអូនទេដឹង? »
« អញ្ចឹងសោះបានកំណាញ់ខ្លួនឆាប់ងរឆាប់ង៉ក់សម្បេីមណាស់សូម្បីតែប៉ះបន្តិចក៏មិនបាន! »
« នេះបងថាកូនរឺថាអូន? »
« ថាកូនយេីងតេី »
« កូនមិនទាន់កេីតផង! »
« ជិតដល់ថ្ងៃកេីតហើយ »
« នៅច្រេីនខែទៀត! »
« ជិតដល់ហើយអីតេីនៀក ជិតដល់ពេលត្រូវជួបអាច្រម៉ក់ហុីសានហេីយ »

គ្រាន់តែនិយាយមិនទាន់ប៉ុន្មាន ទារកក្នុងពោះក៏ធាក់ឡើងមកតិចទៀត
« បងមេីរទៅ កូនប្រហែលសប្បាយចិត្តណាស់នៅពេលជិតបានឃើញពិភពខាងក្រៅបែបនេះ នៅក្នុងពោះមិនដឹងធុញយ៉ាងណាទេ »

« កុំធុញអីណាកូនប៉ា...គង់តែបានចេញមកទេ...ប៉ានេះក៏សប្បាយចិត្តមិនចាញ់កូនដែរ » ហុីសុង ខ្សឹបក្បែរពោះរបស់បណ្ដូលចិត្តគេតិចៗ

សម្ដីផ្អែមៗ កាយវិការគួរអោយស្រឡាញ់អង្រួនបេះដូងរាងតូចនិងទាញស្នាមញញឹមនៅលើផ្ទៃមុខចេញមកអោយទាល់តែបាន ក្រោយឃើញសកម្មភាពឆ្លេីយឆ្លងរបស់ប៉ាកូនគេទាំងពីរ ។ មួយជីវិតនេះមិនសុំអីច្រើនទេ សុំត្រឹមមានពេលវេលាជាមួយគ្នាបែបនេះជារៀងរហូត គេសប្បាយចិត្តណាស់ហើយ..

BE UR FAV PERSON ( COMPLETED ) Unde poveștirile trăiesc. Descoperă acum