មកដល់ខុនដូរវិញចូលទៅខាងក្នុងថេហ្គីកំពុងតែលួងលោមប្អូនប្រុសរបស់គេអោយគេងលក់ រាងល្អិតអង្គុយជិតប្អូនទម្រាំតែធ្វើអោយគេស្ងប់ចិត្តឈប់យំនោះគឺមិនងាយនោះទេ ជុងវីននាយដឹងថាបែបនេះមានតែបងប្រុសរបស់គេប៉ុណ្ណោះដែលអាចមើលថែគេបានល្អជាងខ្លួន នាយបានសុំអោយថេហ្គីគេមកទីនេះហើយមើលថែថេយ៉ុងជំនួសមុននិងនាយចេញទៅ ។« គេគេងលក់ហើយមែនទេ? »
« ហឺម!! គឺយំរហូតដល់គេងលក់ទៅ » មិននិយាយអ្វីនាយមិនអស់ចិត្តក៏ឆ្លៀតដើរទៅអើតមើលគេនៅមុខទ្វារបន្ទប់សម្លឹងមើលថេយ៉ុងដែលកំពុងតែគេងលង់លក់យ៉ាងល្វើយនេះប្រហែលជាយំខ្លាំងពេកដល់អស់កម្លាំងក៏គេងលក់ទៅ នាយឈរសម្លឹងមើលគេមួយសន្ទុះធំមិនចេញទៅណារហូតដល់ធ្វើអោយអ្នកទាំងពីរខាងនោះប្លែកចិត្តងាកសម្លឹងមុខគ្នាទាំងក្នុងចិត្តក៏កំពុងតែគិតរឿងមួយដូចគ្នាដែរ« បងគិតដូចអូនទេមីន? »
« ហឺម!! បងគិតថាគេម្នាក់នេះកំពុងតែគិតអីលើប្អូនរបស់អូនហើយ មិនអញ្ចឹងគេមិនបារម្ភថេយ៉ុងដល់ថ្នាក់នេះទេ »« បងគិតថាវាជារឿងល្អទេ? ចុះបើថេយ៉ុងគេត្រូវរូវគ្នាជាមួយនិងជុងហ្គុកវិញ អ្នកដែលឈឺចាប់បំផុតនោះគឺជា...»
« បងមិនដឹងទេ ប៉ុន្តែទោះមុននិងក្រោយវាគឺរំពឹងលើការសម្រេចចិត្តរបស់ថេយ៉ុងតែម្នាក់ប៉ុណ្ណោះ » អ្នកទាំងពីរនិយាយស្រុះស្រួលគ្នាដកដង្ហើមធំទាំងគូរមិនដឹងថាត្រូវជ្រើសរើសម្នាក់ណា ប៉ុន្តែសម្រាប់ពួកគេគឺគ្មានសិទ្ធិសម្រេចអ្វីមួយនោះទេ អ្នកដែលមានសិទ្ធសម្រេចនោះគឺមានតែថេយ៉ុងម្នាក់ប៉ុណ្ណោះតើគេជ្រើសរើសម្នាក់ណាក្នុងចំណោមបងប្អូនទាំងពីរនេះ?
***ព្រឹកថ្ងៃថ្មីឈានចូលមកដល់រាងល្អិតបម្រាស់ខ្លួនប្រាណពត់ទៅឆ្វេងស្ដាំមុននិងកែវភ្នែកបើកឡើងមកប៉ះជាមួយនិងពន្លឺថ្ងៃដែលចាំងតាមរយ:កញ្ចក់បង្អួចថ្លា កែវភ្នែកមូលក្លុំប្រែពណ៌ជាស្រអាប់ក្រម៉ៅដោយសារតែយប់មិញនេះមុននិងគេងលក់ទៅគឺគេយំអស់ច្រើនណាស់ បើមិនបែបនេះវាមិនចម្លែក ។ ម្ចាស់កាយរូតរះបម្រុងចុះពីលើគ្រែចូលទៅសម្អាតខ្លួនក្នុងបន្ទប់ទឹកតែក៏ក្រលាសចុងកន្ទុយភ្នែកទៅឃើញមានថាសអាហារនិងទឹកក្រូចមួយកែវដាក់នៅលើតុជិតគ្រែគេងរបស់គេ គេផ្អៀងក៎ចម្លែកចិត្តតែក៏គិតថាប្រហែលជាបងប្រុសរបស់គេធ្វើវាអោយគេហើយប៉ុន្តែពេលដែលដើរចូលទៅមើលកាន់តែជិតនោះគឺទីនោះមានដាក់កូនសំបុត្រមួយដែលសរសេរថា " ភ្ញាក់ហើយក៏មកញុាំអាហារពេលព្រឹកនេះផងណ៎ាស ខ្ញុំតាំងចិត្តធ្វើវាអោយឯង ប៉ុន្តែរសជាតិមិនប្រាកដថាបែបណានោះទេ បើសិនជាមិនត្រូវមាត់ក៏សុំទោសផងណ៎ាស ហើយកុំភ្លេចញុាំទឹកក្រូចនោះផងខ្ញុំធ្វើជាពិសេសសម្រាប់ឯង ក្មេងល្អ " ។
YOU ARE READING
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២