ភាគបញ្ចប់

4.4K 243 5
                                    


     ថ្ងៃបន្ទាប់បានមកដល់បន្ទាប់ពីរងចាំនាយជុងហ្គុកមិនឃើញត្រឡប់មកវិញតាំងពីម្សិលមិញ មីហានៅមិនសុខខ្លួននឹកភ័យព្រួយគេងមិនលក់បក់មិនល្ហើយចេះតែរសាប់រសល់ហាក់មិកស្រណុកចិត្តសោះ មានអ្វីមួយកំពុងតែរំខានចិត្តរបស់នាងនិងបានប្រាប់ថាកំពុងតែមានអ្វីមួយដែលកំពុងត្រៀមនិងកើតឡើងចំពោះរូបនាងដែលវាគឺមិនមែនជារឿងល្អនោះឡើយ ។

     ទីតៗ!!! សម្លេងសុីផ្លេឡាននៅឯមុខផ្ទះស្រីស្រស់ហាក់នៅមិនសុខប្រញ៉ាប់រូតរះចុះពីលើផ្ទះនិងអាលបានទៅមើលនិងច្បាស់ក្នុងចិត្តថាអ្នកដែលមកនោះគឺច្បាស់ជាជុងហ្គុកហើយ នាយពិតជាត្រឡប់មកនាងវិញជាក់ជាមិនខានបន្ទាប់ពីបាត់ខ្លួនទៅពេញមួយយប់ ។

    « ចៅហ្វាយ!! ចៅហ្វាយត្រឡប់មកវិញហើយ » មីហារត់ត្រហេបត្រហបចុះពីកាំជណ្ដើរប្រទះភ្នែកឃើញនាយដើរចូលមកដល់ក្នុងផ្ទះក៏ប្រញ៉ាប់រត់ចូលទៅឱបនាយសង្ហារដោយក្ដីរីករាយ នាងត្រសុលខ្លួនឱបគេយ៉ាងណែនហាក់ខ្លាចមានអ្នកណាម្នាក់មកដណ្ដើមនាយចេញពីនាងទៅអញ្ចឹង

     « អូននឹកបងខ្លាំងណាស់ ម្សិលមិញនេះបងបាត់ទៅពេញមួយថ្ងៃ តើបងទៅណាខ្លះជុង? ដឹងថាអូនបារម្ភពីបងប៉ុណ្ណាដែរទេ? » នាងក្រមុំធ្វើជាប្រែទឹកមុខសួរណាជាមួយនិងក្ដីបារម្ភមិនមានរឿងអ្វីផ្សេងនោះទេ គឺនាងខ្លាចថានាយចេញទៅណាមកជាមួយអ្នកណាផ្សេងទៀតដែលមិនមែនជានាង

    « ពិតមែនហ្ហេស? »
    « មែនហើយ អូនបារម្ភពីបង តែបងមិនទាន់ឆ្លើយនិងអូនទេថាបងទើបនិងមកពីណា? »

     « នាងមានសិទ្ធសួរខ្ញុំដែរទេ? » ជុងហ្គុកតបទៅវិញជាមួយនិងពាក្យសម្ដីសង្កត់ធ្ងន់សម្លឹងមុខនាងដោយក្ដីអត់ទ្រាំមិនបានសឹងតែហក់ទៅច្របាច់ក៎នាងអោយស្លាប់ដើម្បីអោយសាកសមពីទង្វើររបស់នាងដែលបានធ្វើនិងចោទប្រកាន់ទៅលើថេយ៉ុង
    

   « ហេតុអីក៏បងនិយាយបែបនេះ? អូនជាប្រពន្ធរបស់បង អូនមានសិទ្ធត្រូវដឹង! »

   « ជាប្រពន្ធរឺមួយក៏ជាស្រីបម្រើអោយប្រាកដទៅ » ជុងហ្គុកមិនទាន់និងបានឆ្លើយតបជាមួយនិងនាងផងស្រាប់តែពេលនោះសម្លេងចម្លែកបានបន្លឺឡើងចូលមកកាត់ចង្វាក់របស់នាងនិងបាននាំមកនូវវត្តមានរបស់មនុស្សម្នាក់ដែលជាមនុស្សសំខាន់នៅក្នុងផ្ទះនេះនិងជាមនុស្សដែលអ្នករាល់គ្នាកំពុងតែរងចាំនោះគឺថេយ៉ុង។ រាងតូចដើរចូលមកនិងបង្ហាញពីវត្តមានរបស់គេជាមួយនិងជុងវីន បងប្រុសរបស់គេថេហ្គីនិងជីមីនក៏មកជាមួយផងដែរ

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 02, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Donde viven las historias. Descúbrelo ahora