ផ្តើមរឿង+ភាគ:១( អាពាហ៍ពិពាហ៍បែកបាក់ )
( ផ្លាប់ៗ )
តិចច្រឡំថាសំឡេងនោះ មិនមែនទេ វាជាស្នូរទះដៃអបអរសាទរនៃគូស្នេហាភរិយាថ្មី ដែលទើបនឹងរៀបការហើយថ្មីថ្មោង ពិសេសកូនក្រមុំស្រស់ស្អាត ស្រទន់គួរឱ្យស្រឡាញ់ ថែមបានជាមួយនឹងកូនក្នុងផ្ទៃទៀត។
«នេះខ្នើយ!» កម្លោះវ័យ២៥ឆ្នាំ មាននាម« ស្ទៀន អាល់ណា » បោះខ្នើយឱ្យទៅភរិយាគេងលើសាឡុងចុះ ព្រោះគេមិនបានស្រឡាញ់នាងឡើយ ត្រឹមធ្វើតាមបង្គាប់របស់ម្តាយដែលត្រូវក្លាយជាជនរងគ្រោះទទួលខុសត្រូវលើកូននាងប៉ុណ្ណោះ។
«តែខ្ញុំមានកូន គេងលើសាឡុងមិនបានទេ!» នាងច្រឡោតឡើង ឆ្នាសខ្លាំង ចរិតដែលអាល់ណាមិនចូលចិត្តទៀត ទើបក្រោកក្រេស ចាប់បោះខ្នើយរបស់នាងទៅលើពូកវិញ មុននឹងគេងលើសាឡុង។
«ម៉េចក៏លោកធ្វើចរិតបែបនេះ អាល់ណា ខ្ញុំជាប្រពន្ធលោក!»
«គ្រាន់តែជាឈ្មោះ!» គេតបហីទាំងបិទភ្នែក ។ មែនហើយគ្រាន់តែជាឈ្មោះពិតមែន កាលបើនាងជាស្រីហិចហើរដើរតែយប់ ផឹកសុី ស្រវឹង មានអូនមានបង ដល់ពេលមានកូនចោទខុសមនុស្ស ទាំងដែលពួកគេជាបងប្អូនជីដូនមួយនឹងគ្នាទៀត។
«អាល់ណា លោកជ្រុលពេកហើយ»
«នាងមិនជ្រុលដែរទេ? ដែលចាប់ខ្ញុំបានសម្រេចនោះ?» ព្រោះគេគ្មានចិត្តលើនាង ទើបចេះតែបោះសម្តីមុំាងៗទៅ មនុស្សអីនិយាយមិនចេះស្តាប់គ្នា។
«អាល់ណា!»
ប្រឹប!
សុខៗកម្លោះអាល់ណាស្រាប់តែបោះស្រោមសំបុត្រពណ៌ត្នោតមួយទៅលើពូកឱ្យនាងបើកគ្រាប់ភ្នែកអានវារហូតចប់ ពិសេសអាចធ្វើឱ្យនាងយំទៀតផង អាល់ណាមិនបានស្រណោះស្រីបែបនេះទេ។
«នេះជាស្អី?»
«សង្ឃឹមអ្នកនាង ម៉ាតុន ចេះអក្សរ ចប់ពីបរទេសមិនចឹង?»
«អាល់ណា លោកជ្រុលខ្លាំងណាស់!»
«ខ្ញុំមានចិត្តអាណិតជួយចិញ្ចឹមកូននាងហើយ ចង់បានអីទៀត? ឬក៏ចង់លែងលះវិញ បានតើ សុីញ៉េស្អែកនេះ »
«បើខ្ញុំធ្វើគ្រប់លក្ខខណ្ឌនេះ លោកពិតជាឱ្យខ្ញុំមែន?» ក្នុងខសំណើ គេបានសរសេរថា បើកូននាងកើតពេលណាមិនចង់ចិញ្ចឹមក៏ហីទៅ តែត្រូវឱ្យមកខ្លួន និងលែងលះទៅតាមច្បាប់កំណត់ ពិសេសឱ្យឡានមួយគ្រឿង ផ្ទះមួយកន្លែង និងគ្រឿងពេជ្រជាច្រើនឈុត លុយសុទ្ធមួយចំនួនតាមដែលនាងត្រូវការ ល្មមអាចសប្បាយបន្ត គេមិនខ្វល់ ព្រោះមើលដឹងថាស្រីវ័យក្មេងដូចជានាង នៅចង់សប្បាយណាស់ ក៏បានឃើញហើយដែរ ថានាងចាប់អារម្មណ៍សំណើនោះមិនខ្វល់ពីកូនខ្លួនសោះ។
«មែន!» គេឆ្លើយមួយម៉ាត់ ម៉ាតុន ញញឹមរីកពព្រាយមិនចាំឱ្យគេយកប៊ិកឱ្យនាងទេ គឺសុីញ៉េខ្វាប់ៗតែម្តងហាក់បីដូចជាមិនខ្វល់ ព្រោះតាំងពីដើមនាងគ្មានបំណងចង់ទុកក្មេងនេះទេ តែបានជួបអាល់ណា គេជាអ្នកស្នើមិនឱ្យនាងសម្លាប់ក្មេង ទើបមកត្រូវជាប់ឈ្មោះរៀបការជាមួយគ្នានេះឯង។
ក្រោយបញ្ចប់នៃយប់ផ្សំដំណេក អាល់ណាមិនដែលមកផ្ទះទេ គេគ្រាន់តែឱ្យអ្នកបម្រើជួយមើលថែនាងជំនួស រហូតទម្ងន់បានបួនខែ ពិនិត្យដឹងថាប្រុសឬស្រី គេហាក់មានចិត្តស្រឡាញ់កូនក្នុងផ្ទៃរបស់ម៉ាតុនខ្លាំងណាស់ តែសួរថាម្តាយវិញ អាល់ណាមានចិត្តទេ? គឺមានខ្លះដែរ ត្រឹមជួបគ្នាម្តងម្កាល តែដោយចរិតមិនត្រូវគ្នា គេគួរដកចិត្តឈប់គិតវិញ យ៉ាងណាក៏មិនអាច ត្រឹមទទួលកូនពីនាង ចាត់ទុកថាជាបុណ្យណាស់ទៅហើយ។
« ង៉ាៗ! »
៩ខែ១០ថ្ងៃ នៃថ្ងៃសម្រាលរបស់ម៉ាតុនក៏បានមកដល់ សូរសំឡេងកូនង៉ាយំក្នុងបន្ទប់សម្រាលដែលមានម៉ាតុនធ្វើមុខក្រញូវ ព្រោះតែកើតក្មេងមួយសោះ ធ្វើឱ្យនាងចង់ដាច់ខ្យល់ទៅហើយ។
«សុីញ៉េទៅ!» អាល់ណាពោលឡើងក្រោយម៉ាតុនដឹងខ្លួន ឱ្យក្រដាសប្លង់ផ្ទះ ឡានផង លុយ គ្រឿងពេជ្រទៅតាមសន្យា ឯម៉ាតុនឃើញបែបនេះញញឹមជាប់ មិនសូម្បីងាកមើលមុខកូនរបស់នាង យកចុះកូនប្រុសបំផើមនាងហើយគ្មានទំនួលមិនត្រូវការទេ។
«រួចហើយ! លោកពិតជាធ្វើតាមសន្យាមែន»
«លំបាកនាងហើយ រឿងលែងលះខ្ញុំជាអ្នករៀបចំ ចំណែករឿងកូន នាងមានសិទ្ធិមកលេង មួយខែបានត្រឹមតែមួយដងទេ!»
«ប្រហែលអត់ទេ លោកយកចុះ ខ្ញុំត្រូវទៅបរទេសដើម្បីកែសម្ផស្ស ព្រោះតែកូននេះ ខ្ញុំអាក្រក់ណាស់!»
«តាមចិត្ត!» អាល់ណាតបតែប៉ុណ្ណេះក៏ដើរទៅមើលទារកនៅបន្ទប់មួយទៀត គេសង្ហាណាស់ ខ្លួនស្រឡាញ់តាំងតែពីមិនទាន់កើត ហាក់បីដូចជាមាននិស្ស័យនឹងគ្នា ។
( ឈូ! )
ស្របពេលចេញពីមន្ទីរពេទ្យ មេឃស្រាប់តែភ្លៀងឡើងមក គេមិនចូលចិត្តឈរចាំ ទើបដោះអាវក្រៅមកបាំងមុននឹងរត់ទៅចំណតឡាន ថ្ងៃនេះបើកឡានដោយផ្ទាល់។
( ឌឹប! )
« អូយ៎! » មិនប្រយ័ត្ន អាល់ណាកម្លាំងហាក់បីដូចជាយក្ស បុកក្មេងប្រុសវ័យក្មេង ប្រហែល១៨ឆ្នាំ តូចល្អិត ដៃជើងស្រឡូនស្រឡៅ សស្អាត សក់ខ្មៅក្រឹប ដួលខ្ទាតទៅបុកនឹងគូទឡានរបស់គេ។
«ឯងរត់មិនមើលទេ?»
«គឺលោកហ្នឹងហើយរត់មិនមើលនោះ អត់ភ្នែក!»
«ថាអ្នកណាអត់ភ្នែក?» អាល់ណាទម្លាក់អាវចុះ សួរគេដោយប្រើកែវភ្នែកពណ៌ប្រផេះថ្លារបស់ខ្លួន។
«លោកហ្នឹងហើយ សើមអស់?»
«អាក្មេងខ្ទើយ!» អាល់ណាស្រាប់តែជេរប្រទេចទៅលើកម្លោះមាឌល្អិតឡើង ធម្មតាគេមិនជេរប្រុសឬស្រីទេ តែក្មេងនៅចំពោះមុខនេះគឺឆ្នាសពេកហើយ។
«មើលម៉េចឃើញខ្ទើយ អាមាឌធំតែចរិតអន់!ទៅហើយ» គេជេរតបវិញ រួចក្រោកឡើងរត់ជាមួយនឹងកាតាបដែលកំពុងស្ពាយឡាក់ៗរហូតផុតពីភ្នែករបស់អាល់ណា ពិសេសក្មេងប្រុសកំសត់អើយ បកក្រោយវិញមក កាតធនាគារឯងជ្រុះហើយ។
«ហុឹស!» អាល់ណាសើចឡើង ព្រោះរើសបានវា ឱ្យសមឫកដែលឈ្លើយដាក់ខ្លួន យកទុកមើលវិញល្អជាង។
ព្រឹកថ្ងៃថ្មី
ព្រលឹមអុល មាឌល្អិតត្រឡប់មកវិញជាមួយនឹងទឹកមុខភិតភ័យមុខមន្ទីរពេទ្យ កន្លែងចំណតឡានយប់ម្សិលមិញនេះ គេច្បាស់ណាស់ថាប្រាកដជាធ្លាក់នៅត្រង់នេះ តែរកយ៉ាងណាក៏រកមិនឃើញ។
«រកអានេះ?» សុខៗម្ចាស់ឡានពីម្សិលមិញ ឈរក្នុងអាវក្រហ្ស ស្រស់សង្ហាណាស់ គេត្រដាងកាតធនាគាររបស់មាឌល្អិតមើលភ្លាម។
«លោកចិត្តល្អ រើសបានវាឬ? ខ្ញុំសុំវិញមកបានទេ? » មាឌល្អិតធ្វើភ្នែកម៉ក់ៗអង្វរ.កឡើង និងសសៀរៗចូលចិត្ត ពិសេសទឹកមុខគេហាក់ចង់សុីសាច់ណាស់។
«ចង់បានវិញ?»
«បាទ!ប្រាកដណាស់!»
«ហុឹស!តាមមក»
«???» មាឌល្អិតវ័យ១៨ឆ្នាំធ្វើមុខស្លើឡើង គេមានចេតនាធ្វើបាបខ្លួនច្បាស់ណាស់ ហេតុតែចង់បានវិញទើបដើរតាមត្រុកៗរហូតមកដល់បន្ទប់ទារក។
«ជួយទៅទទួលក្មេងនេះបន្តិច!»
«ហាស៎?» គេឆ្ងល់ឡើង ម៉េចសុខៗឱ្យទៅបីក្មេងវិញ មិនមែនលួចកូនគេទេឬ?ចុះបើប៉ូលីសចាប់បានវិញ?
«កូនខ្ញុំមានអ្វីចម្លែក?»
«ឱ្យខ្ញុំជឿលោកបានយ៉ាងម៉េច?»
«ប៉ាៗអញ្ជើញមកយកអូនមកចាស!» សុខៗគិលានុបដ្ឋាយិកាស្រាប់តែហៅអាល់ណាឱ្យទៅយកភ្លាម ទើបមាឌល្អិតឈប់ឆ្ងល់ហើយទៅទទួលយ៉ាងលឿន។
«អីយ៉ូយ!ស្អាតណាស់!» គេសរសើរឡើងក្រោយបីក្មេងស្រីក្នុងដៃ គួរឱ្យស្រឡាញ់ណាស់ ពិសេសថ្ពាល់ប៉ោងៗ តែមុខមិនខុសពីប៉ាគេទេ។
«ចេញមក» អាល់ណាប្រាប់ទៅក្មេងប្រុសកម្លោះរួចក៏ដើរចេញទៅវិញទុកឱ្យគេតាមត្រុកៗឆ្ងល់ទៀត។
«អេ៎លោក! ចុះម្តាយក្មេងវិញ?»
«ឯងគ្មានតួនាទីចេះដឹងរឿងខ្ញុំទេ»
«ចឹងលោកក៏ឱ្យកាតខ្ញុំវិញមក»
«អត់!» អាល់ណាតបហើយដើរចូលទៅក្នុងឡានធ្វើមិនដឹង ទើបគេចូលតាមពិសេសបីក្មេងក្នុងដៃមើលឆ្វេងស្តាំខ្លាចក្រែងមានអ្នកស្គាល់យល់ច្រឡំធំ ងាប់របស់គ្រួសារមិនខាន។
(អូ!ធ្វើឪគេទាំងមូលមិនបីកូន បែរជាធ្វើការ?)
មាឌល្អិតសួរក្នុងចិត្តឡើង ឪអីក៏ថោកទាបយ៉ាងនេះ មិនមើលសូម្បីបុត្រដែលទើបនឹងកើតសុខចិត្តធ្វើការឱ្យអ្នកដទៃបីចឹងឬ? ឬក៏ពួកអ្នកមានតែងតែបែបនេះ?
«ឯងមើលស្អី?»
«មើលលោកហ្នឹងហើយ អង្កាល់ឱ្យកាតខ្ញុំវិញ?»
«ចង់បានវិញ?»
«បាទ!»
«ឆ្លើយចាសមួយទៅ!»
«នែលោក!» ថ្ពាល់របស់មាឌល្អិតស្រាប់តែខឹងឡើង ម៉ាអាឡប់នេះ គេឡើងប្រុសឱ្យទៅឆ្លើយចាស សមតែគេទេឆ្លើយនោះ។
«បើចឹងមិនឱ្យទេ!» ថាចប់គេក៏មើលកាតនោះបន្តិច រួចងក់ក្បាលព្រោះបានអានឈ្មោះ។
«សាល វីលៀម?»
«នែ!កុំហៅឈ្មោះខ្ញុំ!»
«ឯងជាស្តេច?»
«អត់ទេ!រាស្រ្ត តែឈ្មោះខ្ញុំកុំហៅ»
«ហួងហែងដល់ម្លឹង? ខ្ញំ អាល់ណា»
«ប្រាប់ធ្វើអី?អត់ចង់ដឹង នែលោក!អង្កាល់ដល់ផ្ទះ?»
«ជាយក្រុងឯណោះ!» វីលៀមឮហើយបើកភ្នែកធំៗ ម៉ែអាគីបាញ់ ផ្ទះឆ្ងាយម្លឹងៗយកអ្នកមិនដែលស្គាល់ទៅជាមួយ?
ងុឺត!
ឡានឈប់ង៉ក់ភ្លាម វីលៀមបើកភ្នែកធំៗ ព្រោះផ្ទះពិតជាធំមែន ប្រណិតស្អាតទៀតផង ពិសេសសម្បូរធម្មជាតិគេស្រឡាញ់បែបនេះណាស់ វាលំហែខួរ តែក៏ចុះពីលើឡានយឺតៗដើរតាមអាល់ណាចូលទៅ។
«ឱ្យអ្នកនាងតូចមកចាស! ម៉ែដោះជួយបី»
«ប..បាទ!» វីលៀមផ្ទេរនាងល្អិតឱ្យទៅម៉ែដោះចំណាស់ក្នុងផ្ទះ ពិសេសគេលើកនំ លើកទឹកមកទទួលវីលៀមព្រាត ចម្លែកណាស់។
«ណេះកាតរបស់ឯង»
ប្រឹប!
អាល់ណាថារួចក៏បោះកាតពីរឱ្យទៅវីលៀម ទើបគេយកមកមើលម្តងទាំងពីរ ព្រោះមួយជារបស់ខ្លួន មួយទៀតជាកាតរបស់គេ មានទឹកលុយសមល្មម។
«ឱ្យកាតលោកធ្វើអី?»
«យកទៅ ថ្លៃបីកូនខ្ញុំមក»
«អូហូ!លោកអ្នកមាន ខ្ញុំអត់យកទេ គ្រាន់តែជូនទៅវិញបានហើយ!»
«ម៉េចមិនយក អ្នកផ្សេងឃើញលុយចង់បានណាស់»
«ព្រោះខ្ញុំចេះរកលុយ លុយរបស់គេខ្ញុំមិនត្រូវការទេ បាយៗអាល់ណា» វីលៀមលើកដៃលាក្រោកក្រេសដើរចេញទៅទាំងមានកងអង្គរក្សបើកទ្វារជូននិងត្រឡប់ទៅសាលាវិញ គេត្រូវចូលរៀន និងចេញពីរៀនគឺធ្វើការដើម្បីរកលុយបង់ថ្លៃសាលាខ្លួនឯង និងហូបចុកអីបែបនេះ។