នៅក្នុងសកលវិទ្យាល័យមួយដ៏ធំនៅកណ្តាលក្រុង Seoul ប្រទេសកូរ៉េខាងត្បូងដែលប្រមូលផ្តុំទៅដោយសិស្សជាកូនអ្នកមាន មុខមាត់កាន់ជំនួញធំៗក្នុងក្រុងនៅក្រោយសាលាដែលជាកន្លែងឡ៎ចាក់សម្រាមបានបង្ហាញឲ្យឃើញពីសិស្សសាលាស្រីមួយក្រុមគ្នា 6នាក់ដែលកំពុងតែ ព័ទ្ធជុំវិញក្មេងប្រុសម្នាក់មានរូបរាងស្គមភ្នែកស្លក់ ប្រៀបដូចជាមនុស្សឈឺមករាប់ខែយ៉ាងចឹង...
ព្រូស...." អួយ~~~~" park Jimin ជាសិស្សពូកែប្រចាំថ្នាក់ហើយក៏ជាកូនប្រុសទី2 របស់លោក park ផងដែរដែលជាម្ចាសមុចជំនួញជោគជ័យជួរមុខគេនៅក្នុងប្រទេសតែទោះបីជាជាប៉ារបស់ខ្លួនមានអំណាចយ៉ាងណាក៏គេមិនដែលបញ្ចេញឬអាងអំណាចប៉ាពីក្រោយខ្នងឡើយគឺគេតែងខ្លួនសាមញ្ញៗ បំផុតដែលធ្វើឲ្យសិស្សៗនៅក្នុងថ្នាក់តែងតែ មើលងាយ Bully គេជាប្រចាំគំរាមប្រើមិនឈប់ ហើយលើកនេះ Jimin ក៏ត្រូវសិស្សៗអស់ នោះប្រើឲ្យយកសម្រាមមកចាក់ចោលទាំងធុងសំរាមធំហើយធ្ងន់ទៀតតែគេនៅតែលើកម្នាក់ឯងទាំងត្រដាបត្រដួស
" ស្អីអា៎អីក៏ម្ញែកម្លេះ អ៎...ភ្លេចថាហែងជាខ្ទើយ ហាសហា " suhee ដែលជាបងធំក្នុងក្រុមហើយក៏ជាកូនអ្នកធំមួយរូបដែរទើបធ្វើឲ្យនាងបានចិត្តធ្វើអីតាមតែចិត្តឯងនាងក៏បានរុញរាងតូចឲ្យផ្ងារក្រោយមួយទំហឹង
" ហឺយ... Suheeហា៎~~~ ឆ្ងល់ឯងចូលចិត្តយកការពឹតមកយាយលេងមេសហា៎ " Hanna ជាមិត្តភក្តិនិងគ្នាក៏យាយឡើងដោយសើចតិចបែបចំអកឡកលើយ
Jimin មិនមាត់ក៏ងើបឡើងដើរចេញតែក៏ត្រូវពួកនាងទាញមកវិញឲ្យត្រូវដួលម្តងទៀត
" ពួកនាងចង់បានអី... " Jimin ក្រោកឡើងទាំងឈឺព្រមទាំងចោទសួរទៅនាងដោយទឹកមុខស្មើរគ្មាន ប្រតិកម្មអីបន្តិច
ភ្លាមនោះ2នាក់ក្នុង ចំណោមនោះបានមកក្រាក ដៃ របស់រាងតូចសងខាង suhee ក៏បានដើរទៅបោចសក់ Jimin ងើយមកក្រោយរួចក៏និយាយទាំងឌឺដង
" យាយឲ្យចេះគិតផងកុំមកវៃស្មើរជាមួយ យើង អារហាម " suhee
" ចង់ដឹងហេសថាយើងចង់បានអី មនុស្សធនអន់ ដូចឯងគ្រាន់តែល្បែងដែលយើងលេងកំដរអារម្មណ៍ប៉ុណ្ណោះ" Hanna ច្របាច់មាត់ រាងតូចនិយាយទាំងមានអំនួត
YOU ARE READING
តួនាទី [ complete ✅]
ChickLitមិនមែនបងចង់ក្បត់អូនទេតែវាជាតួនាទីពេលបងដោះស្រាយបញ្ហាហើយបងហ្នឹងសងអូនគ្រប់យ៉ាង😊❤️