រាងកាយកម្លោះមាឌល្អិតអង្គុយលើសាឡុងស្ថិតក្នុងសម្លៀកបំពាក់អាវសរលុងទីនុយជាមួយខោគគីពណ៍ខ្មៅជើងធំរួមជាមួយនិងមាយាទក្នុងការអង្គុយយ៉ាងសុភាពធ្វើឲ្យគ្រប់គ្នាទទួលស្គាល់ថាគេគួរឲ្យស្រឡាញ់ណាស់ ប៉ុន្តែការពិតម្ចាស់កាយមិនបានរីករាយអ្វីបន្តិចបើទោះជាគេនៅស្ងៀមមិនមាត់កតែក្នុងទ្រូងស្ទើរតែប្រេះបែកទៅហើយ
''ម៉ាក់មិននៅផ្ទះមែនទេ?'' អង្គុយកាន់តែយូរអារម្មណ៍កាន់តែមិនស្រួលទើបគេងាកសួរអង្គរក្សដែលឈរស្ងៀមក្បែរគេ
'' រំខានអ្នកប្រុសរងចាំបន្តិចទៀតព្រោះលោកស្រីកំពុងជាប់រវល់ '' ឮបែបនេះរាងតូចស្ងាត់មាត់ បានបន្តិចអ្នកដែលអង្គុយឲ្យគេរងចាំជាយូរក៏ចុះមកដល់
'' ម៉ាក់ ! '' កាយតូចក្រោកឈរជាការគួរសមអ្នកមានវ័យចំណាស់គ្រាន់តែគ្រហឹមរួចទម្លាក់អង្គុយចុះទើបគេអង្គុយតាមក្រោយ
'' យ៉ាងម៉េចហើយមួយរយះនេះ?'' គាត់សួរពេលកំពុងក្រេបកាហ្វេបានបន្តិច
'' បាទ មិនមានអីទេម៉ាក់ ប៉ុន្តែអាទិត្យក្រោយខ្ញុំត្រូវទៅបង្រៀនក្មេងនៅភូមិដាច់ស្រយាលមួយនៅជនបទខ្ញុំក៏បានយល់ព្រមហើយដែរគ្រាន់តែមិនទាន់បានប្រាប់ម៉ាក់ឲ្យដឹងប៉ុណ្ណឹង'' ទឹកមុខអ្នកស្រីចនចាប់ផ្ដើមក្រញ៉ូមពេលគេរំឭកដល់អាជីពការងាររាល់ថ្ងៃរបស់គេឲ្យគាត់ដឹង
'' មិនព្រមទៅដល់ទីនោះតែម្ដងទៅចាំប្រាប់ម៉ាក់?'' គាត់ដៀងភ្នែកសម្លក់គេបន្តិចរួចក៏ធ្វើជាងរងក់មិនសុខចិត្តចង់ឲ្យកូនចិញ្ចឹមលួងប៉ុន្តែរាាងតូចឯណេះបែរជាគិតថាគាត់ខឹងពិតមែន
'' សុំទោសម៉ាក់ ម៉ាក់កុំខឹងអីណា''
''នេះភ័យមែនទែនហី?ម៉ាក់គ្រាន់...''និយាយមិនទាន់ចប់ក៏ត្រូវបង្អាក់ពេលអ្នកបម្រើឱនមកខ្សឹបគាត់រឿងអីក៏មិនដឹង តែទឹកមុខគាត់ស្រាប់តែផ្លាស់ប្ដូរ
'' ហេតុអីក៏លឿនយ៉ាងនេះ?''គាត់និយាយតិចៗទាំងទឹកមុខមិនស្រស់បស់ឃើញបែបនេះថេហ្យុងក៏មិនស្រួលចិត្តប៉ុន្មានដែរ
YOU ARE READING
អំណាចមារ
Romanceគាត់ជួយជីវិតឯងចិញ្ចឹមឯងអស់ច្រើនឆ្នាំផ្គត់ផ្គង់គ្រប់យ៉ាង សំណងដែលត្រូវសងគាត់វិញគឺជាជីវិតពាក់កណ្ដាលទៀតរបស់ឯង បើទោះជាការលះបង់នោះហួសហេតុបន្តិចមែនតែឯងមិនត្រូវបដិសេធទេ ថេហ្យុង ជុង ហ្គុក អាល់តូម៉ាណាន់ x គីម ថេហ្យុង