ភាគទី១:គីមថេយ៉ុង

310 18 0
                                    

#សកលវិទ្យាល័យXXX នាទីក្រុងសេអ៊ូល,ប្រទេសកូរ៉េខាងត្បូង
វិសមកាលធំបានបញ្ចប់ឈានចូលដល់ការបើកវេនសនកាលទីធ្លាសាលាចាប់ផ្ដើមអ៊ូរអ៊ដោយសារមានសិស្សចូលមករៀនជាធម្មតាវិញមិនបានស្ងាត់ជ្រងំដូចកាលពីខែមុននោះទេ
«ខ្ញុំលឺថាថ្ងៃនេះមានសិស្សថ្មីចូលមក?»
«ពិតមែន?!»ចនជុងហ្គុកបងធំប្រចាំសាលាអ្នកណាក៏ស្គាល់ថាគេជាមេជើងកាងដើរបង្ករឿងពេញសាលាជាកូនកំព្រារស់នៅជ្រកកោនក្នុងសង្គមខ្មៅងងឹតចរិតក៏មិនកើតព្រោះគ្មានអ្នកប្រៀនប្រដៅគេដើរបង្កររឿងគ្រប់ទីកន្លែងមានបងភឿនវាយដំគ្នាជាំមុខគ្មានចន្លោះមានរឿងក៏ជាប់គុករួចក៏ចេញមករៀនវិញបានធម្មតា
«ឯងដែលចាប់អារម្មណ៍ជាមួយសិស្សថ្មីតាំងពីពេលណាមក?មើលស៊ូហ្វនាងចូលរៀននៅទីនេះ២ឆ្នាំហើយឯងមិនដែលទាំងស្គាល់ឈ្មោះពេញរបស់នាងផង»ហូប៊ីកម្លោះវ័យ១៨ឆ្នាំជាកូនអ្នកមានមុខមាត់នៅក្នុងប្រទេសហើយក៏ជាប្រធានថ្នាក់ជាគំរូដល់សិស្សដទៃទៀតនៅក្នុងថ្នាក់ក៏ប៉ុន្តែគេបែរជារាប់អានចំសិស្សបាតថ្នាក់និងជាកំពូលអ្នកលេងប្រចាំសាលាទៅវិញ
«មនុស្សផ្សេងគ្នា»
«យើងប្រាប់ឯងទៅចុះសិស្សចូលមកថ្មីនេះគឺជាសិស្សប្រុសមិនមែនស្រីទេឈ្មោះរបស់គេគឺគីមថេយ៉ុង»
«គីមថេយ៉ុង?ជាកូនរបស់អាប៉ូលីសគីមនោះមែនទេ?»
«អើ»
«ហ៊ឹស»ជុងហ្គុកញញឹមចុងមាត់ផ្អែកខ្នងទៅកៅអីគេហាក់បីដូចជាមានគំនិតប្លែកមួយបានលោតឡើងលោកប៉ូលីសគីមអ្នកណាក៏ស្គាល់ថាគាត់ជាអ្នកមានមុខមាត់ធំហើយគាត់នេះហើយដែលជាអ្នកមានថ្វៃដៃចាប់ជុងហ្គុកញាត់គុកមិនចេះតិចដងបើតាមអ្នកផ្សេងគ្មានអ្នកណាអាចចាប់នាយបានទេតែសម្រាប់លោកគីមគឺនាយពិបាកគេចផុតណាស់
«ហ៊ូបីទៅនាំសិស្សថ្មីចេញពីទីចាត់ការមកថ្នាក់ភ្លាមទៅគេរងចាំឯងយូរណាស់ហើយ»
«បាទអ្នកគ្រូ»ហូប៊ីនាំខ្លួនមាំខ្ពស់ស្រឡះដើរចេញពីថ្នាក់សម្ដៅទៅទីចាត់ការដើម្បីនាំយកសិស្សថ្មីចូលមកក្នុងថ្នាក់របស់គេនិយាយតាមត្រង់ចុះនាយមិនសូវជាចូលចិត្តគីមថេយ៉ុងនោះទេកាលពីក្មេងពួកគេបានរៀនជាមួយគ្នាគេចាំបានថាថេយ៉ុងវាយគេមួយក្ដាឃៀនបែកក្បាលឯនោះបន្ទាប់ពីនោះមកគេក៏ដូរសាលាព្រោះមិនចង់មានរឿងជាមួយថេយ៉ុងទៀតចំនែកថេយ៉ុងក៏ត្រូវប៉ារបស់គេបញ្ជូនអោយទៅរៀននៅឯជនបទនិងមើលថែលោកយាយជាមួយចម្ការប៉ោមនៅទីនោះហើយគេក៏លែងបានលឺដំណឹងរបស់ថេយ៉ុងបន្តទៀតដែរទើបតែពេលនេះទេពួកគេបានជួបគ្នាម្ដងទៀត
«តស់គីមថេយ៉ុងទៅជាមួយខ្ញុំ»
«ហឹស?»ថេយ៉ុងងើបពីកៅអីដើរទៅតាមហូប៊ីទាំងទឹកមុខមិនសូវល្អសាលាបែបនេះអោយគេមករៀនដែរ?សុទ្ធតែក្មេងកាងសិស្សបាតសាលាសាលាគ្មានក្រមវិន័យពិតជាគួរអោយធុញមែន
«ខ្ញុំឈ្មោះហូប៊ីខ្ញុំជឿថាឯងប្រាកដជាស្គាល់ខ្ញុំហើយ»ហូប៊ីនិយាយហើយក៏ដើរនាំមុខរបស់ថេយ៉ុងសម្ដៅទៅថ្នាក់រៀនរបស់ខ្លួនក្នុងសាលានេះមានតែថ្នាក់របស់នាយនោះទេដែលមានវិន័យផុតពីនឹងគឺពិបាកនិយាយណាស់
«ខ្ញុំដឹងហើយ»ថេយ៉ុងធ្វើមុខមាំគេហាក់បីដូចជាបានស្គាល់ហូប៊ីតាំងពីពេលដែលគេដើរចូលមកខាងក្នុងទីចាត់ការមកម្លេះ។
ហូប៊ីដើរនាំមុខថេយ៉ុងចូលដល់ខាងក្នុងថ្នាក់រួចទើបនែនាំគេអោយមិត្តរួមថ្នាក់ស្គាល់ហើយក៏នាំថេយ៉ុងទៅរកកន្លែងអង្គុយដោយកន្លែងអង្គុយរបស់គេគឺនៅមុខជុងហ្គុកហើយក៏នៅក្បែដៃរបស់ហូប៊ីដែរ
«នេះមែនទេជាសិស្សចូលថ្មីដែលឯងបាននិយាយនូវមុននេះ?»ជុងហ្គុកលោមុខទៅខ្សឹបដាក់ត្រចៀករបស់ហូប៊ីនាយកម្លោះមិនមាត់ច្រើនបានត្រឹមងក់ក្បាលហើយឆ្ងោកមុខអានសៀវភៅវិញធម្មតាគេមិនចូលចិត្តនិយាយច្រើននោះទេពិសេសគឺជាមួយជុងហ្គុកតែម្ដងបើទោះបីជាមិត្តជិតស្និតគ្នាក៏ដោយ
«ហេអាល្អិតឯងឈ្មោះអី?មិនលឺយើងហៅទេហ្ហេស?»
«អ្នកណាអាល្អិតរបស់ឯង?»
«ឯងនោះអីទីនេះមានតែពួកយើង៣នាក់ព្រោះអ្នកដទៃគេចេញទៅក្រៅអស់ហើយបើមិនហៅឯងតើអោយយើងហៅអ្នកណា»
«ស្មានឯងនិយាយម្នាក់ឯង»
«យើងមិនដល់ថ្នាក់នឹងទេវើយ»ជុងហ្គុកក្ដៅស្លឹកត្រចៀកងឺងមិននឹកស្មានថាមានអ្នកតរវ៉ាជាមួយខ្លួនបែបនេះសោះបើទោះបីជានាយមានស្នាមលើមុខជាំមិនលស់ថ្ងៃក៏ដោយក៏នាយនៅតែសង្ហារទៅញ៉ែស្រីណាប្រុសណាក៏គេមិនហ៊ានតរវ៉ាជាមួយដែរតែហេតុអ្វីក្មេងនេះហ៊ានសម្បើមម្លេះមិនទាន់ដឹងថានាយជាអ្នកណាទេឬ?មើលចុះសូម្បីតែនិយាយក៏មិនខ្ចីងាកមើលមុខនាយដែរ
«ឪពុកឯងមិនដែលប្រដៅទេឬយ៉ាងម៉េចនិយាយជាមួយអ្នកដទៃបែរខ្នងរបៀបនេះដូចជាមិនអោយតម្លៃលើដៃគូរជជែកទាល់តែសោះ»
«ចរិតរបស់ឯងមិនសម់នឹងយើងអោយតម្លៃនោះទេ»ថេយ៉ុងងាកមកធ្វើមុខស្មើរដាក់ជុងហ្គុករួចតបទៅគេវិញយ៉ាងឆ្នាស់ឆ្នើម
«[...]ពុទ្ធោអឺយហេតុអីក៏ក្មេងម្នាក់នេះស្អាតដល់ថ្នាក់នេះ?យើងមិននឹកស្មានថាមានមនុស្សស្អាតដូចជាទេវតាបែបនេះរស់នៅលើលោកទាល់តែសោះ»
«បើមិនអោយតម្លៃក៏ហីចុះ»ជុងហ្គុករហ័សដូរប្រធានបទរួចលើកទឹកមកផឹកក្អឹកៗគេចមុខចេញពីក្រសែភ្នែកដ៏មុតស្រួចរបស់ថេយ៉ុងគេហាក់បីដូចជាចាញ់ច្រាបក្រសែភ្នែកទាំងគូរនេះណាស់។
រំលងដល់ម៉ោងចេញពីសាលាជុងហ្គុកជិះម៉ូតូធំរបស់គេមកឈប់នៅចំពីមុខថេយ៉ុងដែលឈររងចាំរថយន្តក្រុងនៅឯចំណតគោលបំណងរបស់គេគឺចង់មកផ្ដោះផ្ដងញ៉ែញ៉ងថេយ៉ុងតាមគំនិតរបស់គេនោះអី
«នៅចាំអ្នកណាទៀត?មេឃចាប់ផ្ដើមចង់ងងឹតហើយឡើងម៉ូតូមកយើងជូនឯងទៅផ្ទះ»
«មិនបាច់ទេខ្ញុំមិនទុកចិត្តមនុស្សបាតសង្គមដូចជាលោកទេ»
«បាតសង្គមខុសអី?មួយម៉ាត់បាតសង្គមពីរម៉ាត់បាតសង្គមប្រយ័ត្នអាបាតសង្គមម្នាក់នេះធ្វើអោយឯងភ្លឺភ្នែក»ថាហើយគេមួលហ្គាម៉ូតូចេញទៅបាត់ក្នុងចិត្តខឹងថេយ៉ុងដែលហ៊ានមើលងាយមកកាន់គេតែអោយគេធ្វើយ៉ាងម៉េចគេមិនអាចលើកដៃវាយធ្វើបាបថេយ៉ុងដូចអ្នកផ្សេងបានទេគេក៏មិនយល់ខ្លួនឯងដែរកាលពីមុនស្រីក៏ដោយប្រុសក៏ដោយអោយតែហ៊ាននិយាយមើលងាយគេរបៀបនេះច្បាស់ជាខ្ទប់ក្រោមតុមិនខានតែចំពោះថេយ៉ុងមួយគេបែរជាមិនហ៊ានគេខ្លាចតែមិនដឹងថាខ្លាចអ្វីមួយអោយប្រាកដ
   ថេយ៉ុងសម្លឹងមើលជុងហ្គុកចាកចេញពីទីនេះរហូតដល់បាត់ចេញពីក្រសែភ្នែករួចទើបងាគទៅមើលរថយន្តសង្សាររបស់ខ្លួនដែលរងចាំអស់រយៈពេលយ៉ាងយូរនៅខាងមុខឯនោះ ថេយ៉ុងសម្លឹងទៅខាងក្នុងរថយន្តទាំងទឹកមុខស្មើគ្មានជាតិគ្មានអារម្មណ៍នឹងធឹងមួយកន្លែងនៅប៉ុន្មាននាទីមុននេះគេបានឃើញសង្សាររបស់គេដឹកដៃមនុស្សម្នាក់ចូលទៅក្នុងរថយន្តតាមស្មានមិនខុសច្បាស់ជាពួកគេកំពុងតែធ្វើអីមិនប្រក្រតីមួយមិនខាន ថេយ៉ុងឈរចាំអស់រយៈពេលស្ទើតែកន្លះម៉ោងបន្ទាប់ពីឃើញស្រីម្នាក់នោះដើរចេញពីក្នុងឡាន។
   «តស់»ថេយ៉ុងបើកទ្វាចូលមកអង្គុយខាងក្នុងរថយន្តភ្នែករបស់គេនៅតែនឹងធឹងហាក់បីដូចជាគ្មានអារម្មណ៍ ជូហ្វីមិនសួរនាំច្រើនគេបញ្ឆេះរថយន្តបើកចេញពីទីនេះសម្ដៅទៅហាងអាហារមួយកន្លែង
   «ធ្វើសង្សារនឹងគ្នាយូរហើយរឿងមួយដែលបងតែងតែឆ្ងល់និងមិនយល់ពីអូននោះគឺថាហេតុអ្វីអូនមិនចូលចិត្តនិយាយ?បងចែកមិនដាច់រវាងអូននិងដុំថ្មទេព្រោះអូនពិតជាដូចដុំថ្មនិងគល់ឈើពេកហើយ»
   «គ្មានរឿងអ្វីដែលគួរអោយចង់និយាយទើបមិននិយាយ»
   «ហឹម?បងព្យាយាមនិយាយជាមួយអូនតែអូនគិតថាពាក្យរបស់បងនិយាយសុទ្ធតែមិនបានការឬ?»
   «អត់ទេ»ថេយ៉ុងយកកាស់មកញុកចូលត្រចៀករួចទាញសៀវភៅយកមកអានធ្វើមិនដឹងបើបន្តនិយាយទៀតច្បាស់ជាមានរឿងឈ្លោះគ្នាជាមិនខានម្យ៉ាងទៀតគេមិនចូលចិត្តឈ្លោះគ្នាជាមួយប្រុសម្នាក់នេះទេគេដឹងថាប្រុសម្នាក់នេះតែងតែចង់ឈ្នះមិនព្រមចាញ់នោះទេ
   «និយាយជាមួយបងភ្លាមមកថេយ៉ុងហេតុអ្វីបានជាពេលឈ្លោះគ្នាអូនចូលចិត្តយកកាស់បិទត្រចៀក?អូនអស់អារម្មណ៍ស្រឡាញ់ជាមួយបងហើយមែនទេ?អូនមានអ្នកថ្មីហ្ហេស?»
   «ហួសហេតុពេកហើយជូហ្វី?»ថេយ៉ុងកន្រ្តាក់ដៃចេញពីជូហ្វីរួចសឹមចុចបើកទ្វាឡានចេញទៅខាងក្រៅ ជូហ្វីសម្រេចចិត្តរត់ចេញមកតាមថេយ៉ុងក្នុងបំណងចង់រករឿងព្រោះគេអាងថានេះជាផ្លូវស្ងាត់
   «កុំមកធ្វើចរិតពាលនៅទីនេះអោយសោះឆាប់លែងខ្ញុំភ្លាមទៅ»
   «បងមិនលែង!!អូនឆាប់និយាយមកថាអូនពិតជាធុញទ្រាន់នឹងបងហើយមែនទេ?ថេយ៉ុងឆាប់និយាយមក»
     /ង៉ោង!!!/
   សម្លេងមួលហ្គាម៉ូតូមួយទំហឹងចាំងភ្លើងទៅលើជូហ្វីធ្វើអោយគេរហ័សយកដៃបិទភ្នែក ម៉ូតូធន់ធំនោះជិះចូលមកជិតពួកគេទាំងពីរឃើញស្ថានភាពល្អថេយ៉ុងរហ័សលើកដៃតោងស្មារបស់ជុងហ្គុកនិងឡើងជិះម៉ូតូជាមួយគេ
   «ឆាប់ទៅ!!»លឺការបញ្ជារហើយមិនបង្អង់យូរនាយកម្លោះមួលហ្គាមួយទំហឹងបើកម៉ូតូចេញពីទីនេះបាត់បន្សល់ទុកជូហ្វីអោយឈរក្ដាប់មាត់ខឹងម្នាក់ឯង ជូហ្វីក៏ជាប៉ូលីសម្នាក់ដែរហើយមុខសញ្ញាដែលគេដេញចាប់គឺជាជុងហ្គុកពេលនេះគឺជួបទល់មុខហើយតែជុងហ្គុកបែរជាអាចរត់បាន ជុងហ្គុកជាមុខសញ្ញាដែលប៉ូលីសគ្រប់រូបដេញចាប់តែផ្ទុយទៅវិញសាលារបស់គេបានព្យាយាមលាក់ឈ្មោះរបស់គេដើម្បីអោយគេបានបន្តការសិក្សាចូលដល់ថ្នាក់សកលវិទ្យាល័យ។
_____
#ចន្ទមេត្រី

រឿង ទេពមច្ឆារបស់លោកអគ្គនាយកចន(រដូវកាលទី២)Where stories live. Discover now