ចុងសប្តាហ៍ជាថ្ងៃឈប់សម្រាករបស់មនុស្សគ្រប់គ្នាពួកគេប្រើពេលវេលាជួបជុំគ្រួសារញាតិមិត្ដបងប្អូនយ៉ាងសប្បាយរីករាយបើងាកមកមើលកំលោះសង្ហារាងខ្ពស់ស្រឡះម្នាក់នេះវិញកំពុងដើរលេងកន្លែងដែរជាអនុស្សាវរីយ៍របស់គេជាមួយមនុស្សខ្លួនស្រឡាញ់ទីនេះសុទ្ធសឹងតែជាពេលវេលាល្អៗសម្រាប់គេទាំងអស់ហើយទៅទីណាកន្លែងណាក៏លិចរូបភាពកាយវិការដែរខ្លួនបានលេងជាមួយគ្នាកន្លងមក
(ស៊ុងហ៊ុនមើលអីគេនោះ!សឺត)នាយហុីសុឺងចង្អុលទៅរបស់អ្វីម្យ៉ាងដែរគ្មានរូបរាងរួចក៏លួចថើបរាងតូចមួយខ្សឺតទៅហើយរត់បាត់
(នេះឯងឆ្លៀតឱកាសមែនទេ?ស្លាប់មិនខានទេ)ដោយឃើញរាងក្រាស់រត់បែបនេះគេព្យាយាមដេញតាមដើម្បីទារសំណងស្នាមថើបមកវិញ
(បើខ្លាំងតាមឲ្យទាន់យើងមក)ហុីសុឺងបន្ថែមល្បឿនរត់កាន់តែលឿន
"ហុីសុឺង!លី ហុីសុឺង"ស៊ុងហ៊ុនឃើញរាងក្រាស់ឈរភ្លឹកយូពេកទើបនាយហៅធ្វើឲ្យគេភ្ញាក់បះដៃបះជើងក្រោយដឹងខ្លួនពីការស្រម៉ៃគេនៅសម្លឹងមុខរាងតូចជាប់ហាក់មិនជឿនិងភ្នែកនេះគេគិតពីស៊ុងហ៊ុនរហូតមើលអ្នកផ្សេងឃើញថាគេចឹងហេស៎
"មកធ្វើអីទីនេះ?កើតអីដែរទេមិចមើលមុខខ្ញុំចឹង?"ចង់ភ័យនិងរាងក្រាស់ដែរសម្លឹងខ្លួនបែបនេះក៏សួរក្រែងល៎គេឃើញអីនៅពីក្រោយខ្នងបេះដូងរាងតូចលោតស្ទើតែគាំងទៅហើយ
"កើតស្អីមិចចាំបាច់ភ័យដែរធ្វើមើលតែឃើញខ្មោច"និយាយបែបនេះធ្វើឲ្យទឹកមុខស៊ុងហ៊ុនកាន់តែយ៉ាបជាងមុនទៀត
"នេះកុំប្រាប់ណាថាឯងឃើញខ្មោច"ថាហើយស្ទុះទៅតោងករបស់រាងក្រាស់លឿនដូចរន្ទះ
"វាស្អីឯងនៀក?ខ្ញុំនៅមិនទាន់បានថាឃើញឯណា!!ចុះទៅធ្ងន់ណាស់មនុស្សក៏ជ្រូកឲ្យប្រាកដនេះ"ឃើញស៊ុងហ៊ុនចឹងគេអស់សំណើចណាស់តែមិនហ៊ានសើចចេញក្រៅទេខ្លាចស៊ុងហ៊ុនមានអារម្មណ៍ថាខ្មាស់
"ខានមកលេងយូហើយឯងអាចដើរលេងជាមួយខ្ញុំទេរំលឹកអនុស្សាវរីយ៍ពួកយើង"
"........"មិនតបតែងក់ក្បាលជាសញ្ញាថាយល់ព្រមរួចក៏ដើរលេងបង្កើតបានជាអារម្មណ៍ល្អៗនៅក្នុងខ្លួនរាងក្រាស់ពេលនេះគេយល់ចិត្ដគ្នាបន្ដិចៗហើយមិនយូទេទំនាក់ទំនងមួយនេះនិងប្រែជាល្អដូចមុខមិនខានឡើយ(ឡូវទុកឲ្យគូនិងផ្អែមមួយគ្នាសិនទៅយើងមកមើលគូផ្សេងវិញណ៎)