"គីម ណាមជូន ( ណាមជុន ) "
" អា ហ៉េជីន ( វ៉ាសារ ) "« ផ្ដើមរឿង »
វាផ្ដើមដោយនៅខាងក្នុងផ្ទះ វីឡាដល់ធំស្គឹមស្គៃមួយក្នង ដែរមានអ្នកបម្រើ និងអ្នកដែរមាននាមជាម្ចាស់ផ្ទះ កំពុងតែឈ្លេាះគ្នាជាមួយកូនស្រីតែមួយរបស់ខ្លួន !!
« ប៉ាធ្វើនេះដើម្បីអ្នកណា ? មិនដើម្បីឯង ? វាពិបាកណាស់ទៅហេ៎ដោយគ្រាន់តែរៀបការបំពេញមុខមាត់វង្សត្រកូល ?? » អ្នកដែរមាន នាមជាឪពុងកំពុងតែនិយាយជាមួយកូនស្រីរបស់ខ្លួនយ៉ាងទឹងសរសៃក៎
«ប៉ា !! ពាក្យថារៀបការ មិនមែនរៀប3ម៉ោហើយក៏ក្លាយជា គូរស្វាមីភរិយា យ៉ាងមានសេចក្ដីសុខនេះទេ !! វាមិនស្រួលដូចប៉ានិយាយពេកទេ ប៉ាថាធ្វើដើម្បីខ្ញុំ តែចុះឡើង ៗក៏លើករឿងមុខមាត់វង្សត្រកូលមកនិយាយ !! ប៉ាមានអាណិតដល់ខ្ញុំទេ ?? ខ្ញុំគិតថា ប៉ាគិតពីផលប្រយោជន៍ប៉ាច្រើនជាង !!»វ៉ាសារ បានតបទៅកាន់អ្នកដែរមាននាមជាឪពុក យ៉ាងហូរហែរ ដែរធ្វើឲអ្នកដែរមាននាមជាឪពុក ក្ដៅស្លឹកត្រចៀកតែម្ដង !!
« យ៉ាងមិច !! អីលូវប៉ានិយាយតិចតួចលែងបានហើយហេ៎ ?? ឯងកាន់តែធំឆ្អឹងហើយណាស់ វ៉ាសារ !!» លោកអា .( ជាឪពុក )
« ប៉ា !! មិនមែននិយាយមិនបានទេ .... តែនេះមកពីប៉ានិយាយច្រើនដងពេក !! ប៉ាដឹងទេខ្ញុំក៏ចេះធុញដែរណាស់ !! » វ៉ាសារ
« បើឯងធុញ មិចមិនរៀបការឲហើយៗទៅ មិនបាច់ឲប៉ាហត់និយាយឯងច្រើនដងបែបនេះ !! ឯងមានយល់ចិត្តប៉ាទេ ?ឯងគិតតែពីចិត្តខ្លួនឯង ឯងស្រឡាញ់ណាស់ហេ៎ អាកូន ខ្ចាត់ព្រាត់ ដូចជា អាគីមណាមជូន គ្មានសុំបីតែ ឡានកញ្ចាស់មួយគ្រឿងនិង ?? យ៉ាងមិច ស្រឡាញ់វាខ្លាំងដល់ថ្នាក់ និងហើយហេ៎ !! » លោកអា . បាននិយាយថាឲទៅកានវ៉ាសារ សោយសម្ដីត្រជាក ដោយទឹកមុខញញឹមហួចចិត្តនិងកូនស្រីខ្លួន ..
គ្រាន់តែឮបែបនេះវ៉ាសារ ចាប់ខឹងនិងប៉ានាងយ៉ាងកម្រោល នាងក៏ហួចចិត្តនិងឪពុករបស់ខ្លួនដែរ ដែរមើលមនុស្សទៅលើរ ទ្រព្យសម្បត្តិ . ថែមទាំងនិយាយ ដៀលណាមជូនដែរជាសង្សារបស់ខ្លួន អារឿង ម្ដាយឪពុកនេាះថែមទៀត .!!
« ប៉ា !! ខ្ញុំទើបតែដឹងថា ប៉ាមើលមនុស្សទៅលើសម្ភារៈនិយម ក្រៅខ្លួន និងទ្រព្យសម្បត្តិសេាះ !!
ហើយមួយទៀត បើប៉ាមិនចុលចិត្តគាត់ក៏មាក់ងាយតែគាត់ទៅ !! ចាំបាច់អីរាលដាលទៅដល់ម្ដាយឪពុកគាត់ .?? » វ៉ាសារ បានតម្លើងសម្ដីឲទៅឪពុកខ្លួនយ៉ាងទឹងសរសៃក៎ .