«ជីមីនកុំដើរគេចពីបង!»យ៉ុនហ្គីដើរតាំងៗតាមជីមីន ដែរដើរងរខ្ទើតមកចូលបន្ទប់ចាប់ដៃជីមីនមិនឲ្យដើរទៅមុខបានទៀត«ទៅញាំបាយវិញ!»
«ខ្ងុំមិនទៅ!»ជីមីននិយាយទាំងមុខក្រញ៉ូវ
«មីននីអូនស្ដាប់បងនិយាយបានទេ?»យ៉ុនហ្គី
«ហ្អឹក!»ជីមីនមិនតបគេក៏យំព្រោះតែគេអន់ចិត្តនិងនាយ ដែរហាមគេរឿងប៉ុននិងធ្វើធំដុំណាស់អញ្ជឹង
យ៉ុនហ្គីដកដង្ហើមធំនាយពិតជាតាមមិនទាន់ជីមីនឡើយ សុខៗមកយំមួយភ្លែតអញ្ជឹងទៅ បើនាយតាមក្មេងនេះគេនិងបានចិត្តខ្លាំងមិនខាន
នាយមិនបាននិយាយអីក៏ដឹកដៃចុះមកវិញរាងតូចដើរតាំងទាំងក្រញីក្រញ៉ូវចង់តែស្រែកយំឲ្យខ្លាំងៗខឹងនិងគេណាស់«អង្គុយចុះហើយញាំបាយ!»យ៉ុនហ្គីសង្កត់ស្មាជីមីនឲ្យអង្គុយហើយហើយនាយក៏មកអង្គុយទល់មុខជីមីន
ជីមីនសម្លឹងដៃនាយដែរយកដបស្រានោះចាក់ដាក់កែវទាំងពីហើយដាក់នៅនិងមុខគេមួយកែវនាយមួយកែវ
«ញាំតែមួយកែវនិងបានហើយ!»យ៉ុនហ្គីនិយាយជីមីនចាប់ផ្ដើមរីកមុខដូចគ្រាប់ជី តែម្ដងមួយសន្ទុះក្រោយមក៚
«សុំមួយទៀតមក!»ជីមីនលើកូនកែវស្រាឡើងបំណងចង់ឲ្យយ៉ុនហ្គីចាក់ឲ្យផឹកបន្ត ទាំងដែរគេសឹងតែទន់កទៅហើយ
«អត់ទេអូនផឹកច្រើនហើយ!»យ៉ុនហ្គីនាយមិន
ចាក់ឲ្យនោះទេព្រោះថាក្មេងនេះលត់តួអង្វរនាយធ្វើចរិកខ្ជីខ្ជូតសុំនាយផឹកអស់កែវ15ទៅហើយ ទោះស្រានេះតិចៗមែនតែវាខ្លាំងណាស់
«ណាៗតែមួយទៀតទេ វាឆ្ងាញ់ណាស់!»ជីមីននិយាយទាំងបើកភ្នែកមិនចង់រួច«អត់ទេ!»
ជីមីនលឺហើយខាំមាត់ខាំកងើបដើរត្រេតខ្លួនទៅអង្គុយលើភ្លៅនាយហើយក្រសោបមុខនាយនិងនិយាយទាំងសម្លេងខ្ជីខ្ជូតថា
«ចង់ធ្វើជាប្ដីអូនប៉ុន្តែហាមអូនរហូត មិចមិនតាមចិត្តអូនខ្លះ?»ជីមីននិយាយទាំងមុខគួរឲ្យស្រលាញ់តាមបែបមនុស្សស្រវឹងណាមួយគេក៏គួរឲ្យស្រលាញ់ស្រាប់ផងនោះក៏កាន់គួរឲ្យស្រលាញ់មួយកម្រិតទៀតហើយ ហើយថែមទាំងនិយាយ ជាមួយនាយហៅខ្លួនឯង ថាអូនទៀតគិតទៅថាទឹកមុខនឹងខ្ជូតយ៉ាងណា
«ចុះមិចក៏អូនមិនធ្វើឲ្យដូចជាប្រពន្ធបងផង?»យ៉ុនហ្គីញញឹមចុងមាត់នាយក៏ផឹកដែរតែនាយមិបានស្រវឹងនោះទេ នាយគ្រាន់តែចង់ដឹងថាក្មេងនេះកំពុងតែចង់ធ្វើអី

YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romantizmបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń