Ep 8 ខ្ញុំមិនមែនយ៉ុនវីទេ!!

237 37 4
                                    

ចាប់ពីដឹងថាយ៉ុនវីមិនបានស្រឡាញ់ខ្លួនហើយមានសង្សាកំពុងផ្អែមល្ហែមជាមួយគ្នាខ្លាំងរួមទាំងអ្នកម៉ាក់មិនព្រមផ្ដាច់ពាក្យផងនោះពីមួយថ្ងៃទៅមួយថ្ងៃស៊ូនូសង្ងំនៅតែក្នុងបន្ទប់មិនចេញមកក្រៅសោះសម្បីសាលាក៏គេមិនទៅបាយមិននឹកទឹកមិនស្រែកមកដល់ពេលនេះមានរយ:ពេលមួយសប្តាហ៍ទៅហើយរាងកាយគេប្រែជាចុះខ្សោយស្លេកស្លាំងស្គមគ្មានសាច់គ្មានឈាមបន្ដិចទេ

ក្រោយបាត់ដំណឹងរាងតូចយូរគួរសមនីគីបានមករកគេដល់ផ្ទះចង់ដឹងថាស៊ូនូកើតអីឬអត់ហេតុអីមិនឃើញគេទៅសាលាទូរស័ព្ទក៏មិនលើកមកដល់ផ្ទះហើយអ្នកស្រីគីមមិនឲ្យចូលទៀត

"មករកអីទៅវិញទៅបើក្មួយវីមកឃើញគេនឹងយល់ច្រឡំខុសមិនខានទេ"ដើរមិនទាន់បានប៉ុន្មានជំហានផងម្ចាស់ផ្ទះដេញទៅវិញ

"ជម្រាបសួរ! ខ្ញុំមករកស៊ូនូបាទ!! តើគេនៅផ្ទះឬអត់អ្នកមីង"នីគីឱនលំទោនបន្ដិចមុនឆ្លើយជាមួយមនុស្សចាស់ដោយសុភាពរាបសារ

"នៅឬអត់ពាក់ព័ន្ធអីឯង? ខ្ញុំប្រាប់ណាក្រែងឯងមិនដឹងកូននូមានគូដណ្ដឹងហើយកុំស្និទ្ធស្នាលអីបើអនាគតគេដឹងឯងស្លាប់មិនខានទេ"

"សម្រេចថាអ្នកមីងឲ្យខ្ញុំជួបស៊ូនូទេ"លើកចិញ្ជើមរួមជាមួយមុខស្មើរសម្លឹងភ្នែកឆ្លាស់គ្នានឹងអនាគតម្ដាយក្មេក

"មើលមាត់យើងណាយើងមិនឲ្យជួប..."យកដៃចង្អុលមាត់ខ្លួនឯងដើម្បីប្រាប់នីគីប៉ុន្ដែពាក្យសម្ដីបម្រុងនិយាយមុននេះក៏បានលេបចូលពោះវិញអស់ព្រោះតែ

"លោកស្រី! អ្នកប្រុស..តូចអការ:មិនស្រួលខ្លាំងហើយ...ត្រូវប្រញាប់យកទៅមន្ទីរពេទ្យឥឡូវនេះ"អ្នកមើលការខុសត្រូវរត់យកដំណឹងមកប្រាប់ទាំងត្រហេបត្រហបដកដង្ហើមសឹងមិនដល់គ្នាលឺហើយនីគីរហ័សរត់ទៅយកស៊ូនូដាក់កូនឡានទៅមន្ទីរពេទ្យ

"ចង់នាំកូនយើងទៅណាលែងទៅយើងចេះមើលថែគេដោយខ្លួនឯងហើយ ន៎ែ!"គាត់បានទាញស៊ូនូមកវិញតែនាយកំលោះខ្វល់ក៏បើកឡានចេញទៅ

(Home heeseung)

"នីគីទៅណាជុងវ៉ុនមិញនេះបងទៅរកគេនៅបន្ទប់មិនឃើញ"អ្នកជាបងចុះមកដល់សួរប្អូនភ្លាមខ្លាចនីគីទៅបង្ករឿង

Still love you //HeehoonWhere stories live. Discover now