Ep 9 រឿងយើងឲ្យសើុបដល់ណាហើយ?

228 33 6
                                    

ពេលនេះរាងយប់ហើយស៊ុងហ៊ុនត្រឡប់មកពីផ្ទះហុីសុឺងវិញគេមិនបានទៅផ្ទះទេបែរជាចូលបាមួយកន្លែងទៅវិញរីឯមេឃក៏បង្អុរភ្លៀងដូចដឹងថាខ្លួនកំពុងពិបាកចិត្ដយ៉ាងចឹងអារម្មណ៍សោកសៅវាផ្ទុះមានឡើងពេញរាងកាយស៊ុងហ៊ុនផឹកស្រាលើកដាច់ៗអស់ថែមៗ

*ត្រឡប់មកមុននេះបន្ដិច*

កំពុងថើបគ្នាមានក្ដីសុខត្រូវមកដាច់ចង្វាក់ព្រោះតែមនុស្សម្នាក់ដែលគេត្រូវជាសង្សារបស់ហុីសុឺង

(ហុីសុឺងបងធ្វើអីហ្នឹង?បងថើបវាមែនទេ??ឯងមកនេះ!!)មិនចាំស្ដាប់ចម្លើយទេគេទាញស៊ុងហ៊ុនមកជិតខ្លួនលើកដៃម្ខាងប្រុងដាល់មុខរាងតូចតែបានហុីសុឺងឃាត់

(កុំយកដៃដ៏ស្រស់ស្អាតរបស់អូនប៉ះមនុស្សគ្មានតម្លៃអីល្អជាង សឺត)មិនត្រឹមតែនិយាយទេយកដៃអ្នកជាសង្សាមកថើបបញ្ឈឺរាងតូចទៀតផង

(អូនក៏អត់ចង់ដាល់វាដែលអូនមិនចង់ឲ្យមុខសរលោងរបស់វាមានស្នាមម្រាមដៃ)ស៊ូលីយកដៃទះថ្ពាល់រាងតូចលក្ខណ:ឌឺដង

(កន្លងមកឯងមិនដែលមើលឃើញខ្ញុំល្អនិងមានតម្លៃទេហេស៎?ហុីសុឺងឯងគិតថាយើងថោកទាបដល់ថ្នាក់និងមែនទេ??)តូចចិត្តស្អិតទ្រូងណាស់ចង់ស្រក់ទឹកភ្នែកក៏មិនបញ្ចេញខ្លាចគេថាខ្លួនជាមនុស្សទន់ខ្សោយរឿងបន្ដិចបន្ទួចសោះក៏យំគេបានត្រឹមតែលាក់ទុក្ខម្នាក់ឯង

(ចាំទុកក្នុងខួរណាស៊ុងហ៊ុនដរាបណាមានយើងនៅហុីសុឺងគ្មានថ្ងៃចោលយើងទៅយកឯងទេកុំល្ងង់អីយើងនិយាយព្រោះយើងមានបំណងល្អលើឯង)ស៊ូលីចូលទៅខ្សឹបដាក់ត្រចៀករាងតូចល្មមស្ដាប់លឺតែពីរនាក់ប៉ុណ្ណោះ

ដោយមិនចង់ធ្វើជាឆ្អឹងទទឹងកគូស្នេហ៍មួយគូនេះនាយបានដកខ្លួនចេញដើម្បីក្ដីសុខបងពេលនឹងទៅ

*ត្រឡប់មកវិញ*

ក្រោយផឹកបាន10 ទៅ20នាទីគេចាប់ផ្ដើមឈឺក្បាលមុខក្រហមដូចឈាមកម្ដៅខ្លួនដូចភ្លើងយកសាំងទៅដុតចឹងស៊ុងហ៊ុនក្រោកឈរដើរសំដៅទៅទ្វាបន្ទប់បម្រុងចេញពីទីនេះដើរមិនបានប៉ុន្មានជំហានផងដួលសន្លប់និងដីបាត់ហើយ

Still love you //HeehoonWhere stories live. Discover now