រថយន្តសេ៊រីទំនើបឈប់នៅចំពោះមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលជាកម្មសិទ្ធិនៃគ្រួសារ Choi ដែលជាត្រកូលអ្នកជំនួញល្បីល្បាញនៅសេអ៊ូល។ រាងក្រាស់បោះជំហានចូលផ្ទះដោយអារម្មណ៍ស្រស់ស្រាយ ព្រមទាំងហួចយ៉ាងពិរោះដោយមិនបានចាប់ភ្លឹកពីខ្សែភ្នែកមួយគូដែលកំពុងសម្លឹងមកដោយអារម្មណ៍ទេីសទាល់។
"Yeonjun!! កូនទេីបតែមកពីណា??" អ្នកស្រីJing ដែលត្រូវជាម្ដាយកំពុងឈរអោបដៃនៅក្បែរជណ្ដេីរ និងជម្រិតចម្លេីយពីកូនប្រុសច្បងរបស់គាត់។
"ម៉ាក់នៅមិនទាន់គេងទៀតឬ?" កម្លោះសង្ហារសួរទៅកាន់មនុស្សចាស់វិញ ព្រមទាំងស្ងាបហមៗធ្វេីដូចងងុយគេងណាស់អញ្ចឹង។
"បេីគេងស្មានថាអាចឈរនៅចំពោះមុខឯងអញ្ចឹងហ្អេស?!"
"អត់ទេ, កូនចង់បានន័យថា ហេតុអីអ្នកម៉ាក់ក្រគេងម្ល៉េះនៅថ្ងៃនេះ? " គេចោលភ្នែកសម្លឹងមេីលនាឡិកាដែលតាំងលេីជញ្ជាំង រួចនិយាយបន្ត...
"សំខាន់ម៉ោងជិតមួយទៅហេីយ!!"
"ម៉ាក់ចាំផ្លូវអាកូនជេីងល្អហ្នឹងណា"
"អ្នកម៉ាក់បារម្ភពីកូន?" គេព្យាយាមបង្វែរប្រធានបទ។
"អត់ទេ! ចាំដៀលច្រេីនជាង!!"
Yeonjun អស់សំណើចបន្តិច ហើយភ្លាមនោះអ្នកស្រី Jing ក៏ចាប់ផ្តើមទេសនាដេីម្បីក្រេីនរំលឹកសតិកូនប្រុសរបស់គាត់។
"ល្មមចោលចរិតដេីរលេងប៉ោឡែទៀតទៅ Yeonjun!! ឆ្នាំនេះកូនអាយុជិត30ហេីយណា៎ តេីនៅធ្វើខ្លួនជាក្មេងឈាមរាវដល់អង្កាល់ទៀត??"
"គួរតែកែខ្លួន ហើយជួយការងារលោកប៉ារបស់ឯងខ្លះទៅ! កុំចោរម្សៀតពេក!" អ្នកស្រី Jing ដកដង្ហើមធំ ព្រោះឃេីញកូនប្រុសហាក់មិនយកចិត្តទុកដាក់ស្ដាប់គាត់សូម្បីបន្តិច។
"ក្រែងការងារក្រុមហ៊ុន មានប្អូនប្រុសជួយលោកប៉ាហេីយតេី! ចាំបាច់ត្រូវការខ្ញុំដែរ?"
"មេីលនិយាយចុះ!!" អ្នកស្រី Jing គ្រវីក្បាលហេីយសែនហួសចិត្តនឹងកូនប្រុសម្នាក់នេះខ្លាំងណាស់ ព្រោះនិយាយអត់ចេះស្ដាប់គ្នា។
"អូ!មួយទៀត រឿងមនុស្សស្រីក៏គួរតែកាត់បន្ថយខ្លះទៅ! ម៉ាក់ឃេីញឯងប្ដូរមនុស្សស្រីដូចជាប្ដូរខោអាវ"
ត្រង់ចំណុចនេះពិបាកធ្វើបន្តិចហើយ ព្រោះវាជាចំណង់ចំណូលចិត្តរបស់តួប្រុសយេីង ហើយម្យ៉ាងទៀតមកពីគេសង្ហារ ស្រីណាក៏បេតីដែរ។ ដូច្នេះពិបាកហាមមិនឲ្យស្រមោចមករោមស្ករខ្លាំងណាស់។
"បេីអ្នកម៉ាក់ប្រដៅកូនអស់ចិត្តហេីយ កូនសុំទៅគេងហេីយណា៎!!" បន្ទាប់ពីស្ដាប់អស់ចិត្ត រាងក្រាស់រហ័សដាក់មេព្រូច តែក៏ទុចដំណើរនៅពេលឮប្រយោគរបស់អ្នកម៉ាក់។
"ឈប់សិន Yeonjun!! បេីឯងមិនព្រមកែចរិតទេ ម៉ាក់បង្ខំឲ្យឯងរៀបការជាមិនខាន!" គាត់គម្រាម ព្រោះដឹងថាកូនប្រុសនៅមិនទាន់អស់សប្បាយនឹងភាពនៅលីវ។ ជាក់ស្តែង Yeonjun គេស្អប់ការរៀបការ ព្រោះគេមានចរិតជាPlay boy ដូច្នេះបេីឲ្យគេរៀបការគឺហាក់ដូចបំបិទសេរីភាពគេអញ្ចឹង។
"មិនអាចទៅរួចទេ!"
"ចង់សាក??"
"ខ្ញុំមិនព្រមរៀបការដាច់ខាត បេីម្នាក់នោះមិនមែន Beomgyu!!" Yeonjun ញញឹមចុងមាត់ ព្រោះដឹងច្បាស់ថាម្ដាយរបស់ខ្លួនកំពុងគាំងយោបល់។ តេីគេអាចរៀបការបានយ៉ាងម៉េច បើអ្នកដែលគេចង់រៀបការជាមួយមិនព្រមរៀបការជាមួយគេផងហ្នឹង ហើយឮថាចង់ទៅចង.ក ឬទៅលោតទឹកទៀត បេីហ៊ានបង្ខំឲ្យការជាមួយ Yeonjun។ ដូច្នេះភាគរយដែលបានរៀបការគឺសឹងតែគ្មាន!!
"ចាំពាក្យសម្ដីរបស់ឯងទុកផង!" អ្នកស្រីJing បន្លឺឡើងស្របពេល Yeonjun ឈានជេីងឡេីងទៅជាន់ខាងលេី។ គាត់នឹងផ្ដល់មេរៀនដល់កូនម្នាក់នេះឲ្យភ្លឺភ្នែកម្ដង។
ហឿងថ្មីទៀតអៃ តែលេីកនេះអត់ Sad ហេ...(◕ᴗ◕✿)
YOU ARE READING
គូដណ្ដឹងខ្ញុំជាព្រាននារី (ចប់)
Fanfictionស្អប់ចុះស្អប់ឡើងបែរជាត្រូវភ្ជាប់ពាក្យ និងរៀបការជាមួយទៅវិញ។