[...]
[Winny POV]
Jay ជូនខ្ញុំមកដល់ផ្ទះហើយ គេក៏មានសំណូមពរឱ្យខ្ញុំលាក់ការសម្ងាត់ពីរឿងដែលខ្ញុំបានដឹង។
«លោកពិតជាមិនដេញដោលគេមែនហ៎?»
«អត់ទេ!! យ៉ាងណាគេក៏ធ្លាប់ជាមិត្តនឹងខ្ញុំ» ខ្ញុំមិនដែលបានដឹងសោះថាពួកគេជាមិត្តនឹងគ្នា
«ចូលទៅក្នុងទៅកុំឱ្យអ្នកមីងបារម្ភ» Jay
«ចា៎ស! លាសិនហើយ»
ពួកយើងលាគ្នាហើយគេក៏ឡើងរថយន្តធ្វើដំណើរទៅវិញ។ Jay នេះពិតជាចិត្តល្អណាស់ ខ្ញុំកាន់តែស្រលាញ់គេខ្លាំងទៅៗហើយ។
[Time Skip...]
Ring~~~~
ព្រឹកព្រលឹមមិនទាន់ទេ ទូរស័ព្ទរបស់ខ្ញុំក៏ទទួលបានការហៅចូលកាត់ព្រឹក។ ខ្ញុំរាវរកទូរស័ព្ទនៅជិតខ្លួន រួចទាញលើកនិយាយទាំងសម្លេងខ្សាវៗ
«អាឡូ~~»
«Winny...ឆាប់មកក្រុមហ៊ុនមក»
«ប្រញាប់ម្ល៉េះ?»
«ឯងមានលាភធំហើយ»
«ពិតមែន? ខ្ញុំទៅភ្លាម»
ខ្ញុំដាក់ទូរស័ព្ទចុះភ្លាមមិនបានសួរមិត្តខ្ញុំថាតើលាភធំនោះជាអ្វីឡើយ ដឹងត្រឹមថាជាដំណឹងល្អថានឹងមានការងារធ្វើ។
[Time Skip....]
ខ្ញុំមកដល់កន្លែងធ្វើការភ្លាមមិនទាន់ មិត្តខ្ញុំអូសដៃខ្ញុំរត់ទៅ office របស់ boss ខ្ញុំយ៉ាងតក់ក្រហល់។
«វាថីឯងហា៎ seeun» seeun ជាមិត្តរបស់ខ្ញុំ
«ឆាប់ចូលទៅដឹងហើយ» នាងរុញខ្ញុំចូល office
«អ្នកស្រី boss ខ្ញុំមកហើយ»
«Winny ហា៎ ឯងធ្វើបានល្អណាស់ ស្នាដៃឯងគេចាប់អារម្មណ៍ហើយ»
«មេនិយាយពីអី?»
«គឺតារាល្បី top 1 ប្រចាំប្រទេសពេញចិត្តស្នាដៃឯង»
«ពិតមែនហ្អេស៎? Jay មែនទេ? អូយខ្ញុំសប្បាយចិត្តណាស់» ខ្ញុំនឹកឃើញស្រមើស្រមៃពីរូបភាពដែលខ្ញុំបាននៅក្បែរ Jay រួចហើយក៏ប៉ះខ្លួនគេ ហិហិ ពិតជាអៀនណាស់។ ខ្ញុំបិទភ្នែកញញឹមញញែមជាមួយក្ដីស្រមៃមួយនេះ។
YOU ARE READING
Hater សំណព្វចិត្ត 💌 Jake
Lãng mạnMy Anti-fan (Hater សំណព្វចិត្ត) Sim Jake ជាតារាចម្រៀងទោលដ៏ល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូង គេមានអ្នកគាំទ្រនិងស្រលាញ់ចូលចិត្តទូទាំងពិភពលោក។ ដូចគ្នានេះដែរ Park Jay ក៏ជាកំពូលតារាចម្រៀងមានឈ្មោះល្បីល្បាញមិនចាញ់ Jake ដែរ បើនិយាយឱ្យស្រួលស្ដាប់ពួកគេជាដៃ...