ភាគទី 1 : មនុស្សក្នុងសុបិន្ត

172 9 2
                                    

"លោកៗ??? លោកកើតអីដែរអត់ទេ"
រាងក្រាស់ដែលកំពុងរត់ហាត់ប្រាណនៅក្នុងសួនសាធារណ: ភ្លាមៗក៍ស្រាប់តែ ដួលទៅនឹងដី វាពិតជាចម្លែកណាស់សម្រាប់គេ ព្រោះវាជាលើកដំបូងក្នុងវ័យ 24 ឆ្នាំរបស់អ្នកកម្លោះស្រស់សង្ហារ... ភ្នែករបស់ខ្ញុំប្រែជាព្រិលមើលអ្វីលែងច្បាស់ បន្ទាប់មកក៍សន្សឹមបិទបន្តិចម្តងៗ ប៉ុន្តែត្រចៀករបស់ខ្ញុំបានលឺយ៉ាងច្បាស់នូវសម្លេងដ៏ស្រទន់មួយនោះទោះបីជាពេលនេះគេកំពុងភ័យដល់ថ្នាក់ញ័រមាត់យ៉ាងណា ក៍វានៅតែជាសម្លេងដែលពិរោះបំផុតសម្រាប់ខ្ញុំ បងនឹងតាមរកអូនឪ្យឃើញ...

មន្ទីរពេទ្យ
" និឆា! ហែងកើតអី ? អញមិនដែលឃើញហែងបែបនេះពីមុនមកទេវើយ " - អេឌ្រៀន
" យើងបើកភ្នែកមិនទាន់ស្រឡះស្រួលបួលផងក៍ត្រូវមកឮសម្លេងរំខានរបស់ពួកហែងទៅហើយ " - និឆា
" មិនចង់រវីររវល់ជាមួយអាពួកខ្លួនមួយ មិនព្រមមានមនុស្សម្នាក់នៅក្បែរទុកគ្រាន់ឪ្យឱបថើបបំបាត់នឿយហត់ប៉ុន្មានទេ បើមិនព្រោះតែឡាតេ រំអុកក៏អញមិនមកឈរយាមហែងបែបនេះដែរអាពេទ្យ" - វិចទ័រ
" យើងមិនបានសុំឪ្យមក " - និឆា
" អាពេទ្យ!!! " - វិចទ័រ
" ឈប់ណា ឈប់តែទាំងពីរនាក់ភ្លាមទៅ វាមិនធ្វើឪ្យពួកឯងដាច់ខ្យល់នោះទេ បើគ្រាន់តែបួសមិនឈ្លោះគ្នាមួយថ្ងៃ " - អេឌ្រៀន
" ហើយប្រាប់បាននៅថាមកបានយ៉ាងម៉េច? " - និឆា
" ក៏ខាងមន្ទីរពេទ្យទាក់ទងមកយើង " - អេឌ្រៀន
" ចុះមានអ្នកសុំអាស័យដ្ឋាន ក៍លេខទូរស័ព្ទអីបែបនេះមានដែរទេ " - និឆា
" សុំពីអ្នកជូនឯងមក? យ៉ាងម៉េច ជាប់ចិត្តនឹងអ្នកជួយ? " - វិចទ័រ
" គ្រាន់តែសួរធម្មតា ចង់អរគុណដែលមានបំណងល្អ ជួយនាំយើងមកមន្ទីរពេទ្យអីបែបនេះ ធម្មតាៗ បែបមនុស្សត្រូវដឹងគុណ " - និឆា
" បើឯងប្រាប់់យើងត្រង់ធានាថាយើងរកព័ត៌មានគ្រប់យ៉ាងរបស់គេបានមុនមនុស្សរបស់ឯងទៅទៀត យើងធានាដាក់ជីវិតរបស់យើងអាវីន " - អេឌ្រៀន
" ហេតុអ្វីពួកយើងចាំបាច់ត្រូវខ្វល់ខ្វាយនឹងជីវិតវាយ៉ាងនេះ " - វិចទ័រ
" មាត់ដាចណាស់ឯង អ្នកណាទៅអើយគ្រាន់តែឮថាវាដួលភ្លាមណាក៍មកដល់លឿនជាងយើងទៅទៀត " - អេឌ្រៀន
" ស្ងាត់យើងត្រូវការសម្មាធិចូលបន្ទប់ទឹកលាងផ្លែឈើ " - វិចទ័រ
" គិតតែឯងទៅ ចាប់តាំងពីបែកគ្នាជាមួយនឹងគេមកវាក៏យូរណាស់ហើយ នេះឯងមិនទាន់ Move On ឬក៍មិនចង់ Move ឪ្យប្រាកដទៅ? " - អេឌ្រៀន
*ស្ងាត់.......*
" និឆាតើពេលណា ? ឯងឆ្លើយនឹងយើងម៉ោ! 24 ឆ្នាំហើយ មិនមែនវ័យក្មេងឈាមរាវឯណាទៀតទេ ក្រៅពីការងារនៅមន្ទីរពេទ្យ ឯងក៍វក់តែនឹងបាល់បោះ រាល់ពេលដែលយើងនិយាយរឿងប្រពន្ធ ក៍ឆ្លើយកាត់យើងភ្លាមថា រកអ្នកត្រូវចិត្តមិនទាន់ឃើញ......" - អេឌ្រៀន
" តែពេលនេះគិតថា បានជួបហើយ!" និឆា
" តែពេលនេះគិតថា បានជួបហើយ! ហាស??? និយាយម្តងទៀតភឿន!!!!" អេឌ្រៀន
" អឺ ! យើងនឹងតាមរកក្មេងម្នាក់នោះ មិនថាទោះត្រូវក្រឡាប់ផែនដីក៍ត្រូវតែរកឪ្យឃើញ"
កែវភ្នែកចចកមុតថ្លាបានបញ្ចេញពន្លឺ ព្រមជាមួយពាក្យសម្តីដែលបានបន្លឺចេញពីបបូរមាត់របស់និឆា ធ្វើឪ្យអេឌ្រៀនទប់មិនបានស្រែកហ៊ោរស្ទុះទៅគោះទ្វារបន្ទប់ទឹក ដែលធ្វើឪ្យវិចទ័រភ្ញាក់ស្ទើរលោះព្រលឹង ទោះនិយាយមិនសូវត្រូវគ្នាតែមាត់ដាចរបស់គេក៍មិនអាចលាក់ជិតពីការបារម្ភរបស់គេចំពោះមិត្ត មិនមែនតែអេឌ្រៀនដែលសប្បាយចិត្តសូម្បីគេក៍ទប់ស្នាមញញឹមមិនជិត ព្រោះទីបំផុតពួកម៉ាកព្រមបើកបេះដូងថ្មរបស់វា ទទួលភាពផ្អែមល្វីងជូរចត់របស់ស្នេហាហើយ និឆាបានត្រឹមក្រវីក្បាលនិងអស់សំណើចជាមួយអាការះរបស់ពួកម៉ាក បន្តិចក្រោយមកគេក៍ស្រាប់តែគេលូកដៃចូលទៅក្រោមខ្នើយគេទាញយក កូនកន្សែងជូតមុខតូចពណ៌បៃតងជាមួយរូបកូនទាលឿងមួយនៅជាយខាងចុង ដែលនៅមានក្លិនម្ចាស់វាប្រហើរតិចៗនៅឡើយ ត្រឹមលើកមកកាន់ក៍មិនអស់ចិត្ត គេញញឹមមិនដឹងខ្លួនព្រមទាំងបន្លឺឃ្លាដែលមិនគួរឪ្យជឿថាមនុស្សសមុទ្រពិលដូចគេចេះនិយាយពាក្យអស់នេះ
" កន្សែងទន់ល្មើយក៏ពិតមែន ប៉ុន្តែចង់ចាប់ថ្ពាល់ម្ចាស់វាជាង ចាំបងណា បងនឹងតាមរកអូនឪ្យឃើញ កូនទាលឿង " - និឆា

និទ្ទ្រាស្នេហ៍Where stories live. Discover now