ភាគ 02
ពីធីបុណ្យសប់របស់ជុងវ៉ុនកបានរួចរាល់ ទីបំផុត2ខែក្រោយក៏បានកន្លងហួស តែចិត្តរបស់សុងហុននៅតែរងទុក្ខឈឺចាប់គេពឹតជាមានវិបដិសរីជាខ្លាំង គេបាននឹកឃើញទង្វើររបស់គេអ្នកអស់ដែរបានធ្វើដាក់មុនស្សដែរស្រលាញ់ខ្លួនស្មើជីវិត
« បងសុំទោស...វ៉ុននីរបស់បង!!» សុងហុននិយាយទាំងស្រវឹងខ្លាំងព្រោះតែរយះពេល2ខែនេះគេពតជានឹករាងតូច នឹកឃើញរាល់កំហុសរបស់គេពីមុនមក ហេតុអ្វីគេមិនព្រមទទួលយកក្តីស្រលាញ់ដ៏លើសលប់របស់ជុងវ៉ុន ហេតុអ្វីគេមិនព្រមបើកចិត្តទទួលយករាងតូចទៅ
« បងពឹតជាចង់អោយពេលវេលាដើរថយក្រោយខ្លាំងណាស់...» សុងហុននិយាយទាំងស្រវឹងហើយក៏ដេកផ្តួលខ្លួននៅក្បែរសាឡុង ភ្នែកក៏ចាប់ផ្តើមបឹតទៅម្តងបន្តិចៗរហូតដល់បឹតជិតឈិងព្រះអាទិត្យក៏បានរះឡើង ពន្លឺរបស់វាក៏បានជះចូលតាមបង្អួតនៃមន្ទីពេទ្យមួយកន្លែង ជះចំផ្ទៃមុខរបស់បុរសសង្ហា វ័យ25ឆ្នាំម្នាក់ ដែរកំពុងសម្រាកនៅលើគ្រេអ្នកជំងឺ ដោយមានកាចាំងភ្នែកជាខ្លាំងពេកនោះ ក៏បានធ្វើអោយគេភ្ងាំងឡើងបើកភ្នែកសន្សឹមៗ សម្លឹងមើលពិដាននិងបានយកដៃរបស់ខ្លួនមកបាំងពន្លឺព្រះអាទិត្យក៏ឃើញថា ដៃរបស់ខ្លួនមានជាប់និងសេរ៉ូម គេក៏ប្រឹងងើបអង្គុយ តែក៏លឺសម្លេងមួយនិយាយហាមឃាត់
« សុងហុន...កូនសម្លាញ់ កូនមិនទាន់ជាស្រួលបួលនៅឡើយទេ» អ្នកស្រីផាកក៏បានចូលមកហាមឃាត់និងចាប់ស្មាអោយកូនប្រុសសម្រាកទៅវិញ
« ម៉ា...ម៉ាក់?» សុងហុនហាកគាំងពេលឃើញម្តាយនៅចំពោះមុខខ្លួនបែបនេះ តើវាជាសុបិន្តមែនទេ?តែហេតុអ្វីដូចកាពឹតបែបនេះ?
« យ៉ាងមឹចនិងកូន?...កូនមិនស្រួលត្រង់ណាមែនទេ?» អ្នកស្រីផាក
« ម៉ាក់...ហេតុអ្វីម៉ាក់នៅរស់?» សុងហុនសួទាំងទឹកមុខឆ្ងល់ តែអ្នកស្រីផាកហាកគាំង យីអាកូនចង្រៃនេះចង់អោយម្តាយស្លាប់ឬ?
« អើស....អាកូនចង្កួតនិយាយអីឆ្កួតបែបនិង?» អ្នកស្រីផាកក៏បានខកក្បាលគេមួយក្រញ៎
« អួយយយយ!!!»សុងហុនក៏ឈឺមែនទែន តើនេះមានរឿងអ្វីនិងតើក្នុងសុបិន្តអាចមានអារម្មណ៍ដឹងពីកាឈឺចាប់បានយ៉ាងមឹច គេក៏យកដៃមួលខ្លួនឯង
« អួយយយយ ឈឺ!!»សុងហុនក៏ស្រែកឈឺមួយរំពេច អ្នកស្រីផាកឃើញបែបនេះក៏វ៉ៃដៃគេផាច់
«តើកូនធ្វើឆ្កួតអីនិង? អាយុ25ហើយនៅធ្វើអីឡប់ៗដូចក្មេងទៅកើត» អ្នកស្រីផាក
« 2...25??ខ្ញុំអាយុ25ឆ្នាំ?» សុងហុនសួទៅម្តាយទាំងចង្អុលមុខខ្លួនឯង តើអាយុ25ឆ្នាំយ៉ាងមឹចគេអាយុ39ហើយតា
« តើឯងឈឺឡើងភ្លេចអស់ហើយមែនទេសុងហុន សូម្បីតែអាយុរបស់ឯង?» អ្នកស្រីផាក
រំលងបានប៉ុន្មានថ្ងៃក្រោយមក សុងហុនក៏បានដឹងច្បាស់ថា គេបានត្រឡប់ពេលវេលាថយក្រោយមកកាលពី14ឆ្នាំមុន នេះឯង គេក៏សប្បាយចិត្តខ្លាំងណាស់មិនស្មានគេអាចត្រឡប់មកវិញ បានជួបឪពុកម្តាយអ្នកគ្រប់គ្នា គេសន្យាថានិងកែប្រែគ្រប់យ៉ាងមិនអោយដូចពីមុនឡើយ គេមិនអាចបាត់បង់ម្តាយឪពុកជាទីស្រលាញ់បានឡើយ ហើយថ្ងៃនេះកជាថ្ងៃគេចេញពីពេទ្យផងដែរ គេចាំបានថា កាដេកពេទ្យនៅឆ្នាំនេះគឺពេលដែរគេបានរត់ចេញពីពិធីភ្ជាប់ពាក្យរបស់គេជាមួយជុងវ៉ុនដើម្បីទៅរកយេរីនដែរនាងកំពុងខូចចិត្ដដោយសា លីហុីសុឹង តែក៏បានជួបគ្រោះថ្នាក់មុន
«ម៉ាក់.....» សុងហុនក៏បានហៅម៉ាក់គេតិចៗ
« មានអ្វីឬកូន?» អ្នកស្រីសួទៅកូន ទាំងខ្លួនកំពុងរៀបចំរបស់របរដើម្បីចាកចេញពីមន្ទីពេទ្យ
« គឺ....រឿងពិធីភ្ជាប់ពាក្យនោះ?»សុងហុនចង់សួអំពីរជុងវ៉ុន តែគេមិនអាចនិយាយចេញមករួចក៏បានប្តូទៅសួអំពីរពិធីភ្ជាប់ពាក្យវិញ អ្នកស្រីលឺកូនសួបែបនេះក៏ដកដណ្ហើមធំ និងបានដើរមកអង្អែលក្បាលកូន
« ម៉ាក់បានសុំទោសខាងគេហើយអស់ហើយ.....សុងហុនបើអូនមិនចង់ភ្ជាប់ពាក្យកូនអាចប្រាប់ម៉ាក់បានណា ប៉ានិងទៅនិយាយជាមួយលោកប៉ាឯងអោយណា ម៉ាកមិនចង់ឃើញឯងឈឺបែបនេះទេ» អ្នកស្រីផាក និយាយទាំងលួមលោងកូនប្រុស គាត់ដឹងថាសុងហុនមិនបានពេញចិត្តជុងវ៉ុនឡើយ តែដោយសាតែប្តីរបស់គាត់ធ្លាប់បានជំពាក់គុណគ្រួសាយ៉ាងទើបបានជាអោយសុងហុនរៀបកាជាមួយជុងវ៉ុននោះ
« ខ្ញុំមិនអីទេម៉ាក់»សុងហុននិយាយទាំងញញឹមដាក់គាត់
កាត់មកមើលខាងគ្រួសារយ៉ាងឯនេះវិញ ពេលនេះទាំងចាហ្វាយនិងអ្នកបម្រើនាំគ្នាឈរពេញមុខចង្រ្កានបាយកំពុងសម្លឹងទៅកាន់ក្មេងតូចដ៏ស្រស់ស្អាត យ៉ាងជុងវ៉ុន ដោយកាងើយឆ្ងល់ ព្រោះពេលនេះរាងតូចជុងវ៉ុនកំពុងតែធ្វើអាហាទាំងស្នាមញញឹម កាធ្វើរបស់គេកមានជំនាញណាស់
« ម៉ែដោះ តើបានបង្រៀនកូនប្រុសរបស់ខ្ញុំអំពីរកាធ្វើម្ហូបមែនទេ?»អ្នកស្រីយ៉ាង ក៏សួទៅកាន់ម៉ែដោះ ម្សិលមិញនេះម៉ែដោះប្រាប់ថាម្ហូបទាំងអស់ជាអ្នកប្រុសធ្វើអ្នកជាម្តាយមិនបានជឿឡើយ តែថ្ងៃនេះឃើញច្បាស់និងភ្នែកហើយ កូនប្រុសសំណព្វចិត្តរបស់គាត់ពឹតជាអ្នកធ្វើមែន
« ខ្ញុំមិនដែរបង្រៀនអ្វីនោះទេអ្នកស្រី ទោះចង់បង្រៀនកអ្នកប្រុសមិនអាចដែរ» ម៉ែដោះក៏តបទៅវិញ
« ម៉ែដោះនិយាយក៏ត្រូវ» អ្នកស្រីយ៉ាងនិយាយហើយក៏មើលទៅកូនប្រុសបណ្តើរ ពឹតណាស់ដូចម៉ែដោះនិយាយចឹង ជុងវ៉ុនមិនសូវមានចរឹកល្អឡើយ ចង់បានអីត្រូវតែបាននិង អ្វីដែរសំខាន់មិនចេះធ្វើអីដោយខ្លួនឯងឡើយ សូម្បីចៀនពងទាក៏ខ្លោចអស់ដែរ ងាកមកមើលជុងវ៉ុនវិញគេធ្វើម្ហូបបណ្តើរញញឹមបណ្តើរហើយកបានដឹងថាគ្រប់គ្នាកំពុងឆ្ងល់ពីខ្លួនដែរ តែរឿងវាបែបនេះ
« កាលពីមុនកូនជាកូនមិនល្អ កូនមិនដែរខ្វល់ខ្វាយពីគ្រួសាឡើយ តែក៏អរគុណដល់ព្រះដែរបានប្រទានជីវិតទី2នេះអោយខ្ញុំ ខ្ញុំមិនចង់ជឿឡើយថាខ្ញុំអាចត្រឡប់មកកាលពី14ឆ្នាំមុន មុនពេលដែរខ្ញុំស្លាប់»ជុងវ៉ុនបាននិយាយក្នុងចិត្ត មិនខុសទេកាលពីប៉ុន្មានថ្ងៃមុនជុងវ៉ុនកងបានឆ្លងពេលវេលាត្រឡប់មកក្រោយដូចគ្នា គេគិតថាវាគ្រាន់តែជាសុបិត្តដែរព្រះចង់អោយគេឃើញបន្ទាបពិកាស្លាប់តែវាជាកាពឹតបន្ទាប់ពីប៉ុន្មានថ្ងៃបានរំលងហួសទៅ ជុងវ៉ុនក៏បានសង្យានិងខ្លួន និងកែរប្រែគ្រប់យ៉ាងមិនអោយដូចមុនឡើយ
« ម៉ែដោះ....មកជួយរៀបចំម្ហូបបន្តិចមក » ជុងវ៉ុន លឺបែបនេះម៉ែដោះនិងអ្នកបម្រើក៏បានចូលទៅជួយ ឯអ្នកស្រីយ៉ាងក៏បានញញឹមចេញឡើង ទោះគាតមិនដឹងថាហេតុអ្វីបានសុខៗកូនប្រុសរបស់គាត់ប្រែប្រួលខ្លាំងបែបនេះក៏ដោយតែគាត់ពឹតជាសប្បាយចិត្តខ្លាំងណាស់ ទីបំផុតកូនបស់គាត់ធំដឹងក្តីនិងគេហើយ
YOU ARE READING
មានអូននៅក្នុងបេះដូងខ្លះផង💔
Romanceខ្ញុំមានឈ្មោះថា សុងហុន ខ្ញុំបានរៀបកានិងក្មេងប្រុសម្នាក់ដែរខ្ញុំមិនបានស្រលាញ់ ខ្ញុំបានធ្វើបាបនិងប្រងើយកន្តើយដាក់គេ ដោយសាតែគេជាមុនស្សមានចរឹកអាក្រក់ទើបបានជាធ្វើអោយខ្ញុំស្អប់គេ ប៉ុន្តែនៅថ្ងៃចុងក្រោយដែរខ្ញុំនៅសល់តែដណ្តើមចុងក្រោយទើបខ្ញុំដឹងថា មានតែគេម្នាក...