១. ចាប់អារម្មណ៍

382 21 2
                                    

តើអ្នកទាំងអស់គ្នាធ្លាប់មានចិត្តស្រឡាញ់មិត្តភក្តិរបស់ខ្លួនដែរឬទេ?

ពិតមែនហើយ កាលដែលយើងស្រឡាញ់មិត្តភក្តិរបស់ខ្លួនវាពិតជាខុសខ្លាំងចំពោះមិត្តភាព ប៉ុន្តែយើងមិនអាចហាមឃាត់បេះដូងយើងបានទេ ព្រោះវាបានចាររួចហើយថាស្រឡាញ់ អ្វីដែលសំខាន់ទៀតនោះគឺយើងស្រឡាញ់មិត្តភក្តិដែលមានភេទដូចយើង។ដូចដែលយើងដឹងហើយថា ស្នេហាភេទដូចគ្នា សង្គមបច្ចុប្បន្នមិនទាន់ទទួលស្គាលទាំងស្រុងនៅឡើយ តែអ្វីដែលសំខាន់ តើយើងសុខចិត្តក្បត់បេះដូងតាមទស្សនៈរបស់អ្នកដទៃមែនទេ?

តឹកៗ
ទឺង!!

សំឡេងនាឡិការ និងសំឡេងវាយជួងបន្លឺស្មើគ្នាហាក់ចង់មកដាស់ខ្ញុំអោយភ្ញាក់ឡើង ព្រោះវាដល់ពេលដែលខ្ញុំត្រូវក្រោកទៅរៀនហើយ។ ខ្ញុំចុះពីលើពូក ទាញកន្សែងរួចបោះជំហ៊ានមួយៗទៅបន្ទប់ទឹកទាំងមមីមមើនៅឡើយ។ ទម្រាំតែខ្ញុំរៀបចំខ្លួនរួចម៉ោង 7 កន្លះទៅហើយ ។ ខ្ញុំក៏ប្រញាប់ប្រញាល់រត់ចុះទៅខាងក្រោមយ៉ាងលឿនដើម្បីញ៉ាំអាហារពេលព្រឹកនឹងអាលបានទៅរៀន។

ពេលចុះទៅដល់ខាងក្រោម ក្លិនឈ្ងុយឈ្ងប់ចេញពីផ្ទះបាយហើរមកតាមខ្យល់ ប៉ះច្រមុះខ្ញុំធ្វើអោយខ្ញុំដឹងថាម៉ាក់របស់ខ្ញុំកំពុងតែធ្វើបបរនៅផ្ទះបាយមិនខាន។ ភ្លាមនោះគាត់ក៏ដើរចេញមកហើយដួសបបរដាក់ក្នុងចានសម្រាប់ខ្ញុំ។

“ នេះកូន!! ញ៉ាំអោយឆ្អែតចុះណា នឹងអាលបានទៅរៀន!! ” ម៉ាក់និយាយទាំងញញឹមរួចក៏អង្គុយចុះមុខខ្ញុំ។ ខ្ញុំដួសបបរមកដាក់មាត់មួយម៉ាត់។

“ អូយ!! ក្តៅ!!..អួយ!! ”

“ បើបបរទើបតែដួសពីឆ្នាំងនឹងមិនអោយក្តៅយ៉ាងមិច?!មិនចេះផ្លុំអោយបាត់ក្តៅទេ ដឹងតែពមយកតែម្តងហើយ! ” ម៉ាក់មិនបានបារម្ភពីខ្ញុំទេ នៅវាយខ្ញុំទៀត ។ តែខ្ញុំនេះវាភ្លើដែរនឹងហ៎ា ហិហិ! “ អឺន៎ែ! ហាន់នីហ៎ា ម៉ាក់ទៅធ្វើការមុនហើយណា៎! ”

“ ច៎ាម៉ាក់ ” ខ្ញុំតបទៅគាត់វិញទាំងញញឹម

“ ខំរៀនណាកូន!! ” ថារួចគាត់ក៏ប្រញាប់ចេញទៅ។មុនពេលគាត់ចេញទៅធ្វើការ គាត់តែងតែផ្តាំបែបនេះឯង «ខំរៀនណាកូន» ប៉ុន្តែមើលមកខ្ញុំនេះហាក់មិនខ្វល់ពីពាក្យនេះសោះ ។ និយាយអោយត្រង់ទៅ ខ្ញុំនេះរៀនមិនចេះទេ តែម៉ាក់គាត់មិនថាអ្វីឡើយ ខ្ញុំដឹងថាគាត់ពិបាកចិត្ត តែខ្ញុំនេះខំហើយតែសៀវភៅប្រលោមលោកតែងតែមកគ្របដណ្តប់ខ្ញុំជានិច្ច ហុហុ ^⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠^

Just F̶r̶i̶e̶n̶d̶ Where stories live. Discover now