"ជីមីនឱ្យក្មួយបិតភ្នែកមិនឱ្យក្មួយដឹង វាមិនល្អសម្រាប់ក្មេង អាលីជាក្មេងឆ្លាតនាងខ្លាចពូនាងមិនជាទេីបធ្វេីតាមពូនាងប្រាប់គ្រប់យ៉ាង។
((គេបិទភ្នែកហើយ បងមិនគួរណាធ្វើតាមនាងទេយើងគ្រាន់តែនិយាយលេងទៅបានហើយ))ឈីង"នាងមិនចង់ឲ្យជីមីនមកថើបនាងទេគ្រាន់តែប្រាប់ក្មួយទៅបានហើយ។
((កុហក់ក្មេងមិនល្អទេណា នាំតែឲ្យគេរៀនតាមយើង))ជីមីន"មិនយល់ស្របនិងសម្ដីនាងព្រោះថាជាល្បិចរបស់នាងអញ្ចឹងគេយកល្បិចនាងមកសងនាងវិញ គេនិយាយមិនទាន់ចប់ល្អផងក៏ចាប់ក្រសោបមុខរបស់នាងយកមកថើប។គេគ្រាន់ឱ្យនាងរាងថ្ងៃក្រោយកុំឱ្យចេះតែហ៊ានជាមួយគេ គេថេីបនាងយ៉ាងទន់ភ្លន់ ទាំងដែលគេមិនដែលថេីបស្រីណាទន់ភ្លន់ដូចជានាងទេ ឈីងនាងនៅស្ងៀមមិនរេីជាមួយគេក៏លើកដៃមកកាន់ស្មារបស់គេឲ្យគេថើបតាមចិត្ត ជីមីនគេឈ្លក់វង្វេងនិងការថើបមួយនេះណាស់មិនចង់បញ្ចប់នោះទេ តែខ្លាចក្មួយបើកភ្នែកមកឃើញមិនល្អក៏ឈប់ត្រឹមហ្នឹង។
((បានហេីយអាលីបេីកភ្នែកបានហេីយ))ជីមីន"ឈប់សកម្មភាពថើបរបស់គេ ហើយមកលើកក្មួយយកមកអោបវិញ ទាំងភ្នែកលួចសំឡឹងមើលមុខនាងអៀនឡើងក្រហមដូចផ្លែប៉េងប៉ោះទៅហើយ។
((ពូមីងបាត់ខ្មោចចូលហើយឬនៅ))អាលី"នាងលើកដៃតូចៗរបស់នាងមកប៉ះលើកថ្ពាល់របស់ពូសួរពូនាងថាខ្មោចចេញឬនៅ។
((ចេញហើយបើមិនជឿក្មួយសួរទៅមីងក្មួយលមើលទៅ))ជីមីន"រ៉េភ្នែកសម្លឹងទៅមេីលឈីងទាំងពេញចិត្ត តែនាងមិនហ៊ានមើលមុខគេវិញទេ អង្គុយធ្វើមុខធម្មតាងាកមុខចេញពីជីមីន មួយភ្លែតគេបឺតមាត់នាងបានពីរដងហេីយ។
((មីងឈីងពូមីនជាហើយឬនៅ))អាលី"នាងមកអង្រួនដៃរបស់មីងនាងសួរថាពូគេជាហើយឬនៅ ធ្វើឱ្យជីមីនគេចង់សើចតែខំខ្ទប់ក្នុងចិត្តវិញខ្លាចនាងខឹង។
((ពូក្មួយជាហើយ))ឈីង"នាងឆ្លេីយប្រាប់ក្មួយទាំងភ្នែកសម្លក់មុខជីមីនចង់ស៊ីសាច់។