.នៅក្នុងបន្ទប់ជួលមួយ ដែលបណ្តាលឲ្យយើងឃើញ ថាមានរាងតូចម្នាក់បានដើរចេញមកពីបន្ទប់ទឹកដោយនៅលើខ្លួនរបស់គេគឺមានស្លៀកពាក់រួចជាស្រេចហើយ។
"លោកឯងជានរណា ហេតុអ្វីក៏អាចចូលមកបន្ទប់របស់ខ្ញុំបាន?" ថេយ៉ុងបានដើរចេញមកក៏វ៉ាក់អឺជាមួយបុរសម្នាក់ដោយមិនដឹងឡើយថាបុរសម្នាក់នោះជានរណាហើយមកពីណា ហេតុអ្វីក៏បានជាចូលមកបន្ទប់របស់ខ្លួនបានដូចនេះ?
"អ្ហឹម....!" បុរសម្នាក់នោះ មិនបាននិយាយអ្វីនោះឡើយ តែនាយបែបជាដើរចូលមកជិតរាងតូច រួចក៏អិនទៅថើបក្រអៅមាត់របស់គេតែម្តង ដែលធ្វើឲ្យអ្នកដែលត្រូវបានគេចាប់ថើបនោះបើកភ្នែកធំៗទាំងភ្ញាក់ផ្អែល។
"នេះលោកឯងឆ្កួតតើមែនទេបានជាចូលមកដល់បន្ទប់របស់គេហើយ ហើយមកលួចស្នាមថើបដំបូងរបស់គេបែបនេះទៀត?" ថេយ៉ុងរុញបុរសម្នាក់នោះចេញរួចក៏និយាយឡើងទាំងស្រែកក្តៅក្រហាយ តែបែបជាអ្នកម្ខាងទៀតមិនព្រមឆ្លើយនឹងសំណួររបស់ខ្លួន។
"ហ្ហឹម...ជុប.. ..ៗ"បុរសរម្នាក់នោះមិនមាត់អ្វីតែបែបជាអោនមុខមកថើបលើបបូរមាត់របស់រាងតូចម្តងទៀត។ ព្រះអើយ បបូរមាត់ប្រុសម្នាក់នេះពិតជាផ្អែមខ្លាំងណាស់ រសជាតិនៃអណ្តាតរបស់គេពិតជាអស្ចារ្យណាស់ វាផ្អែមហើយស្រទន់ទៀតផង នេះជាលើកទីមួយហើយដែលខ្ញុំព្រមនៅស្ងៀមៗឪ្យគេថើបបែបនេះ! កុំដកបបូរមាត់របស់លោកចេញអី ខ្ញុំពិតជាលង់នឹងវាហើយ...វាពិតជារោលរាលខ្លាំងណាស់...ដៃរបស់គេស្រាប់តែអង្អែលចុះមកខាងក្រោមប៉ះចំត្រគៀករបស់ខ្ញុំ អណ្តាតដ៏ស្ទាត់របស់គេបានប្រឡែងលែងជាមួយនឹងអណ្តាតរបស់ខ្ញុំ ខ្ញុំមិនធ្លាប់ទទួលបានអារម្មណ៍បែបនេះពីមុនមកនោះទេ.....៕
. Ringing Ringing.....
កំពុងតែអណ្តែតអណ្តូងក្នុងសុបិន្តសុខភ្លាមៗនោះសម្លេងម៉ោងរោទ៍នៃទូរស័ព្ទដៃរបស់រាងតូចបានរោទ៍ឡើយ។ ដែលធ្វើឲ្យស្រមៃខ្លួន ចាប់បើកភ្នែកឡើង យកដៃទៅចុចបិតម៉ោងរោទ៍ដែលបានរំខាន់ក្តីសុខរបស់ខ្លួននោះក៏ទាញមកមើលចង់ដឹងថាវាម៉ោងប៉ុន្មានទៅហើយ??
"ព្រះជួយ.....!នេះម៉ោង6ជិតនឹង7ទៅហើយមែនទេ.??..ស្លាប់ហើយថ្ងៃចូលធ្វើការដំបូងរបស់ខ្ញុំ...."ថេយ៉ុងស្ទុះងើបឡើងទាំងភ្ញាក់ផ្អើលក្រោយពេលឃើញថានេះគឺម៉ោង6ជិតនឹងប្រាំពីរទៅហើយ ហើយវាក៏ជាថ្ងៃដែលខ្លួនត្រូចចូលធ្វើការជាលើដំបូងផងដែរ។ ព្រោះគេទើបនឹងចប់សកលវិទ្យាល័យ...។ថេយ៉ុងប្រញាប់ចុះពីលើគ្រែទាញកន្សែងចូលទៅក្នុងបន្ទប់ទឹកយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត។
YOU ARE READING
Kiss me again ☘️🍁
Adventureដូចគេតែងតែនិយាយថាមនុស្សស្ងៀមស្ងាត់តែងតែជាគូរជាមួយនឹងមនុស្សដែលមាត់មិនដែលចេះទំនេរ🍁☘️ Short novel ខ្នាតខ្លី♥️