((យើងសាក់សាំងធម្មតា យេីងមិនមានលុយចាក់សាំងយន្តហោះទេ ចំម៉ង!))ជីមីន"ខំប្រឹងដើរឡើងលឿនតែមកជួបនឹងមិត្តរបស់គេដែលជំអន់គេទៅវិញ។
((ចុះបើយើងឃើញឯងមកលឿនយ៉ាងហ្នឹង យេីងមិនថា))វី"សើចដាក់ជីមិនទាំងញាក់ចិញ្ចើមដាក់គេម្ខាងដែរ។
((នាងយ៉ាងមិចហេីយ))ជីមីន"ដាក់ខ្លួនអង្គុយចុះក្បែរវីបណ្ដើរក៏សួរទៅរកនាងបណ្ដើរ ទាំងកែវភ្នែករ៉េមើលឆ្វេងផងស្ដាំផង។
((ប្រហែលនាងនៅក្នុងបន្ទប់ហើយ ហើយយេីងក៏មិនដឹងទេព្រោះយើងមិនមែនជាពេទ្យផង))វី"ឆ្លើយប្រាប់ជីមីនវិញ ទាំងជ្រួញចិញ្ចើមគេមិនមែនជាពេទ្យផងមិចគេដឹង។
((អេីយយេីងភ្លេច ចឹងយេីងទៅមេីលនាងសិន នៅនិយាយជាមួយឯងក៏គ្មានប្រយោជន៍ដែរ))ជីមីន"និយាយហើយក៏ប្រញាប់ប្រញាក្រោកឈរដើរទៅខាងលើបាត់ ទាំងទុកឱ្យវីលួចសើចគេម្នាក់ឯងពីក្រោយ។((មាត់ថាមិនបានស្រឡាញ់តែបារម្ភគេហួស អាមីនអេីយ!))វី និយាយម្នាក់ឯងអង្គុយសើចម្នាក់ឯង។
"ចំណែកជីមីនគេដើរតម្រង់មកបន្ទប់របស់ឈីង ហេីយនៅឈរដកដង្ហេីមធំបន្ទិច បានគេហ៊ានគោះទ្វារបន្ទប់នាង។
((តុកៗ...))
((ឈីង!បងណា))ជីមីន"គោះទ្វារបណ្ដេីរស្រែកហៅនាងបណ្ដេីរ ពីបីដង បានឃេីញនាងចេញមកបើកទ្វារឱ្យគេ នាងចេញមកបើកទ្វារឲ្យគេចូលមកខាងក្នុង ទាំងមុខមិនស្រស់បោះ ហើយដើរទៅរកគ្រែដេកនាងវិញ ទាំងផ្ដួលខ្លួនគេងវិញទាំងមិនបាននិយាយអីជាមួយជីមីនមួយម៉ាត់។((អូនញាំថ្នាំរឺនៅ នៅឈឺក្បាលទៀតទេឈីង))ជីមីន"
ក៏ដើរចូលមកតាមក្រោយរបស់នាង ឃើញនាងមិនមាត់មួយម៉ាត់ហើយក៏ផ្ដួលខ្លួនដេកទៅវិញទាំងដែលភ្នែកមិនចង់បើកមើលគេផង។
((នៅឈឺតិចៗបងមកម៉េចបាន))ឈីង"ម៉ាត់ឆ្លើយនឹងគេទាំងភ្នែកបិត។
((បងបើកឡានមកនុះអី ចេះសួរអញ្ចឹងទៅកើត))ជីមីន"ដើរមករអូ៊ង៉ូវៗដាក់នាង ហេីយដើរមកអង្គុយលេីគ្រែក្បែរនាងដេកសម្លឹងមើលមុខនាងទាំងហួសចិត្ត។
((និយាយជាមួយបងសិនមើល ))ជីមីន"ទាញនាងឱ្យក្រោកអង្គុយនិយាយជាមួយគេសិន តែឈីងនាងនៅមីងមាំងពេលជីមីនទាញឲ្យនាងងេីបអង្គុយវិញ។((បង!ញុមងងុយគេងណាស់))ឈីង"នាងអង្គុយមិនចង់ចប់តែបានជីមីនខិតមកអង្គុយទប់ខ្លួននាងពីក្រោយចប់ ធ្វេីឱ្យនាងផ្អែកខ្នងលើជីមីន។
((ឈីងអូនមិនមែនកូនក្មេងទេណា អង្គុយឱ្យស្រួលមេីល))ជីមីន"ដាក់ដៃទប់ខ្លួននាងឱ្យអង្គុយឱ្យបានស្រួលជាងនេះ តែនាងធ្វេីមុខជូដាក់ជីមីនមករំខាននាងដេក ហេីយមកដាស់នាងឱ្យងេីបអង្គុយជាមួយគេទៀត។
((បង!ញុមនៅក្មេងទេញុមអាយុទេីប17ឆ្នាំនឹង ញុមចង់គេងបងមករំខានញុមធ្វេីអី))ឈីង"នាងនិយាយប្រាប់ជីមីនទាំងមុខចង់រកពេបដាក់ជីមីន ទេីបធ្វេីឱ្យជីមីនទ្រាំមិនបានក៏សេីចលឹបភ្នែកអស់ដាក់នាងទៅ។
((17ឆ្នាំៗធំហេីយមិនមែនក្មេងអាយុ5ឆ្នាំទេយល់អត់ ឈឺតិចសោះក៏ទំរុនហេីយ))ជីមីន"អោបនាងពីក្រោយហេីយដាក់មុខលេីស្មាររបស់នាងទាំងលួចថេីបសក់របស់នាងថ្នមៗផងដែរ ។
((តែញុមលេបថ្នាំរួចហេីយទេីបវាងងុយគេងបែបនេះ))ឈីង"
((លេបថ្នាំអីគេ ឱ្យបងមើលតិចមេីល))ជីមីន"ឱ្យនាងយកថ្នាំឱ្យគេមើលគេចង់ដឹងថានាងលេបថ្នាំអីគេ បាននាងងងុយគេងណាស់ នាងងេីបខ្លួនតិចឈោងដៃយកថ្នាំចេញពីថតតុរយកឲ្យគេមើលទាំងខ្លួនមីងមាំង តែបានជីមីនចាំអង្គុយទប់ខ្លួនពីក្រោយនាង ។
((ថ្នាំនេះមិនមែននៅប្រទេសបងទេ តែវាលាយថ្នាំគេងលក់ច្រើន ចឹងតេីបានអូនលេបទៅងងុយគេងណាស់))ជីមីន"សម្លឹងមើលថ្នាំហើយក៏បែមកសម្លឹងមើលមុខនាងម្ដងវិញ។
((ថ្នាំហ្នឹងម៉ាក់ផ្ញើមកទេ))ឈីង"
((លើកក្រោយឈឺអី? ប្រាប់បងចាំបងយកថ្នាំឱ្យលេប កុំលេបថ្នាំអីផ្ដេសផ្ដាសចឹងទៀត))ជីមីន"បារម្ភពីនាងក៏ផ្ដាំនាងកុំឱ្យនាងលេបថ្នាំផ្ដេសផ្ដាសទៀត។
((ញុមដឹងហេីយ បងទៅវិញទៅខ្ញុំចង់គេងហើយ))ឈីង"នាងក៏ទាញដៃជីមីនចេញពីខ្លួននាង ហើយស្រវារកកន្លែងដេកសាងជាថ្មី គ្រាន់តែលឺនាងដេញគេភ្លាមមុខគេប្រែជាក្រញ៉ូវភ្លាមៗ៕