Ep1

438 34 1
                                    

•សាលាវិទ្យាល័យSaint Dominic
(Bangkok Thailand)

សិស្សានុសិស្សអ៊ូអរក្នុងទីធ្លាសាលាដ៏ធំល្វឹងល្វើយក្នុងចំណោមសិស្សទាំងអស់នោះមានសិស្សប្រុសពីរនាក់កំពុងលេងប្រឡែងគ្នាទំនងជាមិត្តជិតស្និត
«ឈប់ៗៗៗអៃ!!»
«លេងបែបហ្នឹងទើបសប្បាយ»
«សើមយើងអស់ហើយវុើយ»
ពួកគេទាំងពីរលេងប្រឡែងគ្នាបែបនេះរហូតហត់រាងខ្លួនទើបឈប់ហើយផ្តេកខ្លួនគេងទៅលើស្មៅក្បែរគ្នា។ភ្នែកទាំងពីរគូរងាកមកសម្លឹងរកគ្នាជះរស្មីពន្លឺព្រៀងៗទៅវិញទៅមក
ត្រឺង!ៗ
សម្លេងកន្តឹងសាលាបានរោល៍ឡើងដែរបញ្ជាក់ថាដល់ម៉ោងចូលរៀនហើយតែចម្លែកអីម្នាក់ក្នុងចំណោមសិស្សប្រុសទាំងពីរក៏ស្ទុះងើបឡើងហើយថែមទាំងចាប់កាន់ដៃសិស្សប្រុសម្នាក់ទៀតឡើងនាំរត់ចេញទៅខាងក្រៅសាលាទៅវិញ
«គេចសាលាទៀតហើយហ៎»
ពាក្យសម្តីប៉ុន្មានម៉ាត់នេះសបញ្ជាក់ឲ្យយើងដឹងថាពួកគេមិនមែនគេចសាលាតែម្តងនោះទេគឺធ្លាប់គេចច្រើនដងមកហើយ
«ឬមួយអូនមិនចង់ទេ?»
«មិនមែនទេអូនគ្រាន់តែចង់សួរហ្នឹងយ៉ាងមិចអូនសួរបងមិនបានទេហ៎?»
ឈប់ៗៗ!អូនបង?ពួកគេហៅគ្នាថាអូនបងអញ្ចឹងបានន័យថាពួកគេជាសង្សានិងគ្នាឬ?
«បងចង់បង្ហាញភាពជាសង្សាឲ្យបានច្រើនព្រោះនៅក្នុងសាលាហ្វូតហាមមិនឲ្យបងបញ្ចេញនោះអី»
«ហើយបងឯងគិតចង់ទៅណានេះខោអាវយើងសើមអស់ហើយណា»
«ទៅផ្ទះបង»
....
សិស្សគូរស្នេហ៍លាក់អត្តសញ្ញាណបានមកដល់លំនៅឋានហើយនាំគ្នាចូលទៅខាងក្នុងផ្ទះយ៉ាងព្រងើយ។ទិដ្ឋភាពផ្ទះនេះបានបញ្ចាក់ថាជេមីណាយជាកូនអ្នកធូរធាដែរព្រោះផ្ទះរបស់គេទំនើបគ្រាន់បើ។
«ហ្វូតស្លៀកមួយនេះទៅបងទិញឲ្យអូនថ្ងៃមុនពេលទៅផ្សារទំនើប»
«បងនេះខ្ជះខ្ជាយណាស់ខោអាវខ្ញុំពាក់មិនអស់ផងឥឡូវទិញឲ្យមួយទៀត»
«ណាណាណា...ពាក់វាទៅណាបងឃើញថាវាសមនិងហ្វូតហ្នឹងណាអូនពាក់វាទៅមើលបងចង់ឃើញ»
ជេមមីណាយញញឹមស្រស់ដាក់ហ្វូតទើបធ្វើឲ្យហ្វូតទប់ចិត្តមិនពាក់ឲ្យមើលមិនបានក៏បម្រុងនិងចូលទីក្នុងបន្ទប់ទឹកផ្លាស់តែ..
«ឈប់សិន!បងឃើញរាងកាយអូនអស់ហើយអូនផ្លាសត្រង់ហ្នឹងក៏បាន»
«រោគចិត្តចុយម្រាយ!ឆិស!»
ហ្វូតធ្វើមុខធ្វើមាត់ឌឺជេមីណាយរួចក៏ដើរទៅក្នុងបន្ទប់ទឹកបាត់
«កុំស្មានថាគេមិនដឹងពីគំនិតរបស់បុុិឯងនោះស្រួលមិនស្រួលចាប់ឯងសុីដូចលើកមុនឥឡូវក៏ថាបាន»
ហ្វូតនិយាយពីក្នុងបន្ទប់ទឹករអ៊ូបណ្តើរផ្លាស់សម្លៀកបំពាក់បណ្តើរចំណែកជេមីវិញគេបានត្រឹមឈរសើចខឹកៗមាត់ទ្វារងចាំហ្វូតចេញមក
មិនយូរទ្វាក៏បានរបើកបង្ហាញឲ្យឃើញពីរាងសង្ហារបស់ហ្វូតដែរធ្វើឲ្យជេមភ្លឹកមើលទៅហ្វូតសឹងតែហៀរទឹកមាត់តាមច្រមុះទៅហើយ
«ស្អាតៗៗ!»
ជេមដើរចូលទៅត្រកងចង្កេះហ្វូតហើយថើបកញ្ចឹងក.សខ្ចីថើរៗស្រង់ខ្លិនផ្លាពីខ្លួនហ្វូត
«សសើប!»
ក្រិក....
ទ្វាបន្ទប់បានរបើកឡើងដោយស្នាដៃរបស់លោកប៉ា
«ហឹម?មិចបានពួកឯងនៅទីនេះសាលាគេមិនរៀនទេហ៎?»
លោកប៉ាសួរទៅកម្លោះទាំងពីរទាំងងឿងឆ្ងល់
«សាលារៀនធម្នតាតែខ្ញុំរាងឈឺក្បាលក៏សុំគ្រូចេញមុនហើយអាហ្វូតវាក៏ជួនខ្ញុំមក»
«អីចឹងទេឬបើអញ្ចឹងពួកឯងសម្រាកទៅប៉ាល្ងាចនេះប្រហែលមិនបានមកវិញទេព្រោះរវល់កាន់ក្តីឲ្យគេ!ហឹម...ធ្វើជាមេធីវីពិបាកមេនចឹងប៉ាទៅសិនហើយហ្វូតពូផ្ញើរមើលអាជេមផងណាក្មួយបើវាឈឺអីធាក់វាមួយជើងទៅមានកម្លាំងវិញហើយហិហិ»
«ប៉ាហ៎....»
«បាទពូចាំខ្ញុំធ្វើតាមសម្តីលោកពូចុះ»
....
•|ជេ សុីកា
រឿងថ្មីទៀតហើយរឿងមិនសរសេរអត់ទាន់ចប់ផងមកហក់លោតសរសេររឿងថ្មីទៀតបាត់ សង្ឃឹមថារាល់គ្នានៅតែគាំទ្រដូចដើម💓

សង្សាកំសាកWhere stories live. Discover now