Ep2

165 26 3
                                    

គូស្នេហ៍លាក់មុខបានចំណាយពេលវេលាជាមួយគ្នាពេញមួយថ្ងៃ
«យប់នេះគេងទីនេះបានទេ?»
«ហឹម?មិនបានទេៗ»
ជេមីណាយប្រែទឹកមុខទៅជាស្រប៉ប់ស្រពោនមួយរំពេច
«ហេតុអី?»
«សំណួរគ្មានចម្លើយ...ខ្ញុំទៅសិនហើយនេះយប់ណាហើយ»
ហ្វូតងើបចេញពីដើមទ្រូងហាន់ណែនហើយស្ណាយកាបូបចេញទៅរីឯជេមគេបានតហរឹមឈរមើលពីក្រោយទាំងចិត្តមិនចង់ឲ្យសង្សាទៅតែធ្វើមិចបើហ្វូតមិនចង់ហើយគឺមិនចង់ហ្នឹងឯង
....
ហ្វូតចុះពីលើឡានក្រុងហើយដើរបន្តសំដៅទៅរកផ្ទះរបស់ខ្លួន។ទិដ្ឋភាពរឿងបានបង្ហាញឲ្យឃើញថាហ្វូតក៏ជាកូនអ្នកធូរធាដែរផ្ទះគេធំស្កឹមស្កៃទំនើបមិនចាញ់គ្នានិងផ្ទះរបស់ជេមប៉ុន្មានទេ
«អ្នកប្រុសអ្នកស្រីអង្គុយចាំអ្នកប្រុសយូរហើយឬថាគាត់ខលទៅអ្នកប្រុសមិនទទួលទៀត»
«ពិតមែនហ៎អ៊ុំ?»
ហ្វូតប្រញ៉ាប់ទាញទូរស័ព្ទមកមើលភ្លាមទើបដឹងថាទូរស័ព្ទរបស់ខ្លួនអស់ថ្មរលីង
«អញ្ចឹងគាត់នៅចាំខ្ញុំនៅបន្ទប់ទទួលភ្ញៀវមែនទេអ៊ុំ?»
«ចា៎ៗហ្នឹងហើយ»
!!!
ទិដ្ឋភាពខាងក្នុងផ្ទះមានតែភាពស្ងាត់ជ្រងំមិនសមនិងសំបកផ្ទះសោះដែរមើលពីខាងក្រៅដូចជាចង់រស់នៅតែខាងក្នុងផ្ទះមានតែភាពអព្ទអួ
«ប៉ាកូនសល់ជីវិតត្រឹមតែ១អាទិត្យចុងក្រោយទេ»
«...»
«អញ្ចឹងហើយក្រុមហ៊ុនម៉ាក់និងជាអ្នកកាន់ជំនួសរងចាំកូនរៀនចប់»
«តើប៉ានិងស្លាប់មែនទេ?»
អ្នកស្រីកៅជិនដែរត្រូវជាម្តាយរវស់ហ្វូតស្ងាត់មួយសន្ទុះហាក់ស្ទាក់ស្ទើរនិងការឆ្លើយសំណួរមួយនេះ
«...»
ជំនួសដោយការឆ្លើយគាត់ងក់ក្បាលជំនួសវិញដែរបញ្ចាក់ថាប៉ារបស់ហ្វូតអាចនិងស្លាប់ឆាប់ៗនេះ
«តើកូនអាចនាំប៉ាមកមើលទេសភាពខាងក្រៅបានទេ?»
«កូនធ្វើអីធ្វើចុះ»
...
ខ្យល់បក់រវិចៗលាយឡំនិងផ្គរន្ទះផូងផាំៗតែកម្លោះវ័យក្មេងបែជាមិនខ្លបខ្លាចបែរជាអូសរទះអ្នកជំងឺមកខាងក្រោយផ្ទះទៅវិញ
«លោកប៉ាពិបាកដែរទេ?»
«ប៉ាមិនអីនោះទេកូនកុំគិតច្រើនអីឮទេ?ទោះថ្ងៃមុខប៉ាមិននៅក្បែរកូនត្រូវចេះរឹងមាំណាកូនធ្វើជាកូនប្រុសកុំឲ្យគេធ្វើបានងាយៗ»
«បាទៗប៉ា»
កម្លោះតូចព្យាយាមឃាត់ទឹកភ្នែកកុំឲ្យស្រក់ចុះតែគេមិនអាច...មិនអាចឃាត់បានឡើយ
«ណ៎!!!ឃើញទេ?ៗប៉ាទើបនិងនិយាយអប្បាលមិញសោះឥឡូវយំហើយហិហិកូនយំធ្វើអី?»
«.....»
ហ្វូតជូតទឹកភ្នែកពីថ្ពាល់ហើយពេបមាត់រកយំម្តងទៀតដាក់លោកប៉ាជាទីស្រឡាញ់គេមិនហ៊ានគិតទេថាបើជីវិតគេរស់គ្មានប៉ានិងទៅជាយ៉ាងណា។ព្រោះមានតែប៉ាទេដែរខ្វាយខ្វល់ជាមួយគេម៉ាក់របស់គេមិនជាបាននៅក្បែរនិងផ្តល់ក្តីស្រឡាញ់ដល់គេប៉ុន្មានទេ។

...
😶រឿងនេះsadទៀត...
អេដមីនមិនសូវបានចេញរឿងម៉ានទេព្រោះខានសរសេររឿងយូរអាទេពកោសល្យខាងសរសេររឿងហ្នឹងវាបាត់អស់សរសេរបានតិចមិនដឹងសរសេរមិចបន្តទៀត។ណាមួយអ្នកអានអត់ខមិនលើកទឹកចិត្តឲ្យសរសេរបន្តកាន់តែសរសេរមិនទៅមុខ🤣បានអីនិយាយលេងជាមួយអេដមីនអីតិចទៅណាស់...

សង្សាកំសាកWhere stories live. Discover now