សួស្ដី ! ខ្ញុំឈ្មោះ ផាក ជីមីន បច្ចុប្បន្ន ខ្ញុំជានិសិត្សឆ្នាំទី3 ខ្ញុំជាមនុស្សដែរពិបាកយល់ខ្លាំងណាស់ មនុស្សគ្រប់គ្នាមិនអាចស្មានដឹងពីអត្តចរិកខ្ញុំពិតប្រាកដរបស់ខ្ញុំទេ សូម្បីតែខ្ញុំខ្លួនឯង ហិហិ.. អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយហេតុអ្វីក៏ខ្ញុំនិយាយបែបនេះ អ្នកប្រាកដជានិយាយថាគ្មាននរណាម្នាក់ដែរមិនស្គាល់ពីអត្តចរិកខ្លួនឯងទេត្រូវអត់ ប៉ុន្ដែខ្ញុំហានអះអាងថា ខ្ញុំមិនស្គាល់ពីចរិកខ្លួនឯងច្បាស់ទេ វាកើតឡើង ដោយសារការចង់ចេះ ចង់ដឹងខុសរបៀបរបស់ខ្ញុំ ហិហិ.. វាគួរអោយចង់សើចណាស់ពេលរំលឹកវាម្ដងៗ ព្រោះតែខ្ញុំចង់ដឹងថា"តើ ការស្រឡាញ់ជាអ្វី " "តើស្នេហាជាអ្វី" សំណួរគ្មានចម្លើយបានលោតឡើងក្នុងខួរក្បាលរបស់ខ្ញុំតាំងពីរៀនវិទ្យាល័យ រហូតដល់ពេលដែរខ្ញុំរៀនឆ្នាំទី១ ទើបខ្ញុំបានដឹងចម្លើយរបស់សំណួរទាំងពីរនេះ តោះខ្ញុំមិនចង់និយាយច្រើនទៀតទេ អ្នកទាំងអស់គ្នាមកដឹងពីសាច់រឿងដែរធ្វើអោយខ្ញុំឆ្លើយសំណួរទាំងពីរនេះចេញវិញ
* 2ឆ្នាំមុន *
* កង់ទីន *
" ជីមីន យ៉ាងមិចហើយបានចម្លើយ2ហ្នឹងហើយឬនៅ " ហូស៊ុក ( ហូស៊ុកគឺជាមិត្តរបស់ ជីមីនតាំងពីរៀនវិទ្យាល័យ ហើយគេក៏បានដឹងពីរឿងជីមីនច្រើនដែរ)
"ហូយ គ្មានដឹងគ្មានអីទេ "ជីមីនតបហើយក៏ញុាំអាហាររបស់ខ្លួនបន្ត
" មិចចឹង? ក្រែងឯងនិងសិស្សច្បងទាក់ទងគ្នាហី?.." ហូស៊ុក សួរទាំងលើកជញ្ចើមមួយចំហៀង
" គឺ បែកគ្នាហើយ" ជីមីនតប យ៉ាងធម្មតា (ត្រូវហើយវាជារឿងធម្មតារបស់គេទៅហើយ ព្រោះគេទាក់ទងគឺដើម្បីដឹងចម្លើយ ដែលគេឆ្ងល់ជាយូរតែប៉ុណ្ណោះ គេជាមនុស្សមិនចេះស្រឡាញ់អ្នកណាទេ ទើបគេចង់ដឹងថា ពេលដែរគេចេះស្រឡាញ់គឺមានអារម្មណ៍យ៉ាងណា ហូស៊ុកធ្លាប់ប្រាប់គេថា ពេលគេចេះស្រឡាញ់នរណា គេនិងមានអារម្មណ៍ ចង់បាន ហួងហែង ប្រចណ្ឌមនុស្សដែលគេស្រឡាញ់ ហើយពេលដែរគេមានស្នេហា គឺ គេនិងមានអារម្មណ៍ រំភើប ញាប់ញ័រ សប្បាយរីករាយ កក់ក្ដៅ ព្រួយបារម្ភ ហើយក៏ស្គាល់ អារម្មណ៍ អន់ចិត្ត តូចចិត្ត កើតទុក្ខ និងជាច្រើនទៀត ទើបគេកាន់តែចង់ដឹង)