(Episode 1)ក្នុងឆ្នាំ2030 ក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែមានភាពចលាចលជាច្រើនបានកើតឡើង គឺដោយសារតែមានពួកបងធំ សង្គមងងិតឬពួកម៉ាហ្វៀររបស់ប្រទេសជប៉ុន ចូលមកជួញដូរខុសច្បាប់និង បង្ករការកាប់សម្លាប់មនុស្សយ៉ាងអាណាធិបតេយ្យ ។
ដោយឃើញថាប្រទេសជាតិរបស់ខ្លួនកំពុងតែមានភាពវឹកវរខ្លាំងគ្រប់គ្រងលេងបាន រដ្ឋាភិបាល និង ប្រធានាធិបតេយ្យ ប្រទេសកូរ៉េ បានចាត់អោយមានការជ្រើសរើស យកសិស្សប៉ូលីសដែរបានវឹកហាត់ជាយូរឆ្នាំ មានភាពរឹងមាំ ចេះវាយ និង ចេះបាញ់កាំភ្លើងបានស្ទាត់ ជំនាញ ចូលមកបម្រើក្នុងទីស្នាក់ការប៉ូលីស និងចូលរួមក្នុងការចាប់ជនល្មើស ដែរជាអ្នកបង្កហេតុនៃភាពចលាចល
* ទីក្រុង សេអ៊ូល *
" ហ៊ឹម..មិនដឹងយើងមានឈ្មោះក្នុងការជ្រើសរើស របស់មេបញ្ជាការ ចន ឬអត់ទេ" ជីមីន( ជីមីនគឺជាសិស្សប៉ូលីសដែរបានវឹកហាត់ច្រើនឆ្នាំ និងស្ទាត់ជំនាញ មិនថាការប្រយុទ្ធ ឬបាញ់កាំភ្លើងទេ ព្រោះគេជាមនុស្សដែរធ្វើអ្វី គឺត្រូវធ្វើអោយបាន)
" ឯងពូកែយ៉ាងនេះយើងជឿថាឯងប្រាកដជាជាប់មិនខាន" ថេយ៉ុង (គេគឺជាមិត្តជិតស្និតរបស់ជីមីន ហើយគេក៏បានវឹកហាត់យ៉ាងស្ទាត់ជំនាញដូចជីមីនដែរ)
" អឹម!សង្ឃឹមចឹងចុះ"
" ហើយហេតុអីក៏ឯងចង់ចូលធ្វើជាកូនចៅរបស់ មេបញ្ជាការ ចន ជុងហ្គុក ម៉េ្លះ យើងឮថាគេកាច ហើយក៏ផ្ដាច់ការ ថែមទាំងរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាទៀត " ថេយ៉ុង សួរទាំងលើកជញ្ចើមម្ខាង
" ដោយសារ តែអាផ្ដាច់ការ រើសអើង របស់គេហ្នឹងហើយទើបយើងចង់ជួបគេ ហើយនិងកាច់គេអោយបាក់តែម្ដង" និយាយទាំងមិនភ្លេចកាយវិការ តែក៏មិនបានចាប់អារម្មណ៍ហ្នឹងភ្នែកមួយគូរដែរសម្លឹងមើលគេយ៉ាងកំណាចនោះទេ
" យើងចង់ធ្វើអ្វីក៏បានវាជាសិទ្ធរបស់យើង ឯងក៏ចេះដឹងរឿងយើងម្លេះ" សម្លេងក្រល័រធំ យ៉ាងកំណាចនៅក្រោយខ្នងរាងតូច ដែរកំពុងឈរជ្រត់ចង្កេះយ៉ាងសង្ហារ
" អូយ៎ ! មកលួចស្ដាប់តាំងពីពេលណា? អត់សណ្ដាប់ធ្នាប់មែន " ត្បិតតែពេលបែរខ្នងឃើញអ្នកចំពោះមុខកំពុងសម្លឹងមើលមុខខ្លួនទាំងកំណាច ក៏រាងតូច ផាកជីមីន មិនខ្ចីខ្លាច នៅហា៊នតមាត់គេទៀត