* ថ្ងៃថ្មី *
" ស៊ូហ្កា បងញុាំអាហារពេលព្រឹកហើយឬនៅ"ថេយ៉ុង
" អឹម ! បងញុាំរួចហើយ ចុះអូនវិញ? "
" អូនក៏រួចដែរ នេះអូនទិញទឹកដោះគោ អោយបងញុាំ"
" អរគុណអូន " សូហ្គានិងថេយ៉ុង ពួកគេបានយល់ចិត្តគ្នា និងចាប់ផ្ដើមស្រឡាញ់គ្នាបានជិតកន្លះខែហើយ ដោយសារ ស៊ូហ្កាពូកែញ៉ែ ទើបធ្វើអោយថេយ៉ុងយល់ព្រមស្រឡាញ់គេវិញ ថ្វីត្បិតតែស៊ូហ្កាជាមនុស្សមុខមាំតែគេក៏កក់ក្ដៅ ដែលធ្វើអោយថេយ៉ុងស្រឡាញ់គេបន្ដិចម្ដងៗកាន់តែខ្លាំង
[ Jikook part ]
តុក* តុក*
"ចូលមក"ជុងហ្គុក
" ជុងហ្គុក លោកប៉ូលីសគីសុងបានផ្ដល់ដំណឹងហើយថា យប់នេះ លោក រៃតិកុ និងបញ្ជូនទំនិញនៅកំពង់ផែ" ជីមីន
" ប្រាប់ពួកគេទាំងអស់គ្នាអោយត្រៀមខ្លួន និងរបស់របរអោយបានរៀបរយផង ពួកយើងត្រូវតែចាប់ប័ក្សពួកវាអោយអស់នៅយប់នេះ " ជុងហ្គុក តបតែភ្នែកនៅតែមើលឯកសារ
" បាទ" ជីមីនថាហើយក៏ចេញទៅបាត់
" ថ្ងៃនេះចម្លែកម្លេះ រាល់ដងយ៉ាងហោចណាស់ក៏និយាយអីអត់សាច់ការបួនដប់មាត់ដែរ? តិចខឹងនិងយើងទេដឹង? " ជុងហ្គុកគេសួរខ្លួនឯងជារឿយៗ ថាគេមានធ្វើអ្វីខុសឬអត់ បន្តិចក្រោយមកក៏ឮសម្លេងគោះទ្វារម្ដងទៀត
តុក*តុក*
" ចូលមក" ជុងហ្គុក
" ខ្ញុំដឹងថាលោកមិនទាន់ញុាំអីទេ ចឹងហើយខ្ញុំក៏ទៅទិញសាំងវិចអោយលោក និងទឹកដោះគោដែរ " ជីមីន និយាយផងរៀបចំដករបស់ញុាំចេញពីក្នុងថង់ដាក់លើតុផង
" ខ្ញុំមិនឃ្លានទេ "និយាយធ្វើហីៗ ទាំងការពិតកំពុងសប្បាយចិត្ត ព្រោះគិតថាគេខឹងខ្លួន
" ហេតុអ្វី មិនឃ្លាន? ទោះយ៉ាងណាក៏ត្រូវតែញុាំ" ជីមីន និយាយទាំងបង្ហាញទឹកមុខខឹងចំពោះរាងក្រាស់
" មិនឃ្លាន គឺមិនឃ្លាន មិនយល់ឬ?" ជុងហ្គុក តបទាំងលេងទឹកមុខមាំ
" មិនញុាំក៏ហីទៅ " ជីមីនធ្វើជាខឹងហើយដើរចេញទៅ ទាំងការពិត គេដឹងក្នុងចិត្តហើយថាពេលគេចេញជុងហ្គុកនិងញុាំ