ភាគទី១ : ជួបគ្នាគ្រាដំបូង!!!( នេះគឺជារឿងប្រឌិតបើមានកន្លែងណាខុសទាល់អីសុំខន្ដីអាធ្យាស្រ័យឲ្យនាងខ្ញុំផង🙏)
មានរឿងព្រេងមួយដំណាលថានៅសម័យកាលមួយជាសម័យកាលដែរឋានមនុស្សនិងព្រាយបែកចែកដាច់ពីគ្នាដោយសារតែការធ្វើសង្គ្រាមឥតឈប់រវាងមនុស្សនិងព្រាយបានធ្វើឲ្យឋានទាំងពីរត្រូវបានប្រកាន់ភ្ជាប់នូវច្បាប់យ៉ាងតឹងរឹងហាមឃាត់មិនឲ្យបំពានគ្នាទៅវិញទៅមកតែដោយសារតែមានពពួកព្រាយខ្លះមានចិត្តអាក្រក់ពួកគេក៏ចេះតែទៅបំពានមនុស្សលោកឥតឈប់ឈរតែក្នុងនោះក៏មានមនុស្សលោកខ្លះដែរមានក្បាច់គុណខ្លាំងពូកែមានអំណាចក៏ចូលទៅបំពានពពួកព្រាយដែរមានកម្លាំងទន់ខ្សោយជាងខ្លួនដូចគ្នា( គ្រប់សភាវៈទាំងអស់មានទាំងល្អមានទាំងអាក្រក់ដូចគ្នា)
សាលាគុណតុងហ្វាង⛩️
" សិស្សទាំងអស់គ្នាចាំស្ដាប់!!ពួកឯងត្រូវតែខិតខំហ៊ានគុណដើម្បីបានចុះពីលើភ្នំអាចទៅកម្ចាត់ពួកព្រាយការពារមនុស្សលោកតើយល់ដែរទេ? " លោកគ្រូ ហាន គីលសុល ជាព្រឹទ្ធាចារ្យធំ នៅក្នុងសាលាគុណនេះគាត់បានបណ្ដុះបណ្ដាលអ្នកកម្ចាត់ព្រាយជាច្រើនអ្នកសុទ្ធសឹងតែជាមនុស្សខ្លាំងពូកែទាំងអស់មានទាំងប្រុសមានទាំងស្រី
" បាទ!!! " សិស្សប្រុស
" ចាស៎!!! " សិស្សស្រី
" ល្អណាស់!!! ថ្ងៃនេះគ្រូនិងឲ្យសិស្សបីនាក់ចុះពីលើភ្នំដើម្បីទៅជួយដល់ប្រជារាស្រ្ដដែរនៅឯងជើងភ្នំរៀងឆ្ងាយពីនេះបន្ដិចព្រោះមានគេរាយការណ៏មកថានៅទីនោះតែងតែមានពួកព្រាយចេញអុកឡុកជារៀងរាល់យហ់សូម្បីតែពេលថ្ងៃក៏ពួកវាចេញមកដែរដូច្នេះតើនណាស្មាក់ចិត្តទៅ?? " លោកគ្រូ គីលសុល ក៏សួរទៅសិស្សទាំងអស់គាត់ត្រូវការសិស្សដែរមានភាពក្លាននិងមានទេពកោល្យដោយចុះពីលើភ្នំទៅជួយដល់ប្រជារាស្រ្ដ
" អើរ....ខ្ញុំលោកគ្រូ!! " ម្នាក់នេះជាសិស្សច្បងទី២មានឈ្មោះថា កាង អុីនសុី ដោយសារតែមិនឃើញមានសិស្សណាលើកដៃស្មាក់ចិត្តគេក៏ជាអ្នកស្មាក់ចិត្តតែម្ដងទៅ
" ល្អ!!!ចុះនៅមានអ្នកណាទៀត? " លោកគ្រូ ក៏ស្រែកសួរសិស្សបន្ដទៀតតែគ្មាននណាស្មាក់ចិត្តសោះ
" ខ្ញុំលោកគ្រូ!!! " ភ្លាមនោះសិស្សច្បងធំរបស់សាលាគុណតុងហ្វាងដ៏មានទេពកោល្យជាងគេក្នុងចំណោមសិស្សទាំងអស់ក៏លើកដៃឡើងម្នាក់ទៀតលោកគ្រូរបស់គេមិនសូវជាចង់ឲ្យគេចុះពីភ្នំទេហើយគេម្នាក់នោះគឺ ចន ជុងគុក
YOU ARE READING
បណ្ដាសារព្រាយខ្លា🐯🐅
Vampireស្នេហារវាងអ្នកកម្ចាត់ព្រាយនិងស្ដេចស្រីនៃពូជពង្សព្រាយខ្លាសរដ៏មានអំណាចនៅក្នុងចក្រវាល តើនិងទៅជាយ៉ាងណាបើពួកគេជាមនុស្សពីរនាក់នៅភពផ្សេងគ្នាបែបនេះ?តើមនុស្សនៅក្នុងលោកយល់ព្រមឲ្យពួកគេស្រលាញ់គ្នាដែរទេ??